សេចក្តីប្រកាសពត៌មាន ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
សហរដ្ឋអាមេរិកសម្ពោធគម្រោងប្រឆាំងការជួញ ដូរមនុស្សជំហានទី២
ចេញថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២
នៅថ្ងៃព្រហស្បតិ៍ស្អែក ទី១៩ ខែមករា សហរដ្ឋអាមេរិកនឹងសម្ពោធជាផ្លូវការនូវកម្មវិធីប្រឆាំងការជួញដូរមនុស្សរយៈពេល៤ឆ្នាំ ដែលមានថវិកាសរុបចំនួន ៥,៤ លាន ដុល្លារសហរដ្ឋអាមេរិក ដែលបង្កើតឡើងដើម្បីគាំទ្រដល់មន្រ្តីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលក្នុងការសម្របសម្រួលនិងប្រឆាំងការជួញដូរមនុស្សគ្រប់ទ្រង់ទ្រាយទាំងអស់នៅកម្ពុជា។ គម្រោងប្រឆាំងការជួញដូរមនុស្សជំហានទី២ថ្មីនេះ នឹងបន្តនូវភាពជោគជ័យនៃគម្រោងប្រឆាំងការជួញដូរមនុស្សជំហានទី១ ព្រមទាំងបន្តការងារនៅក្នុងផ្នែកសម្របសម្រួល ការបង្ការ ការការពារនិងការផ្តន្ទាទោស ដោយពង្រីកការផ្តោតជាសំខាន់ទៅលើការកេងប្រវ័ញ្ចនិងការជួញដូរកំលាំងពលកម្ម។
ដៃគូអនុវត្តគម្រោងគឺអង្គការ Winrock អន្តរជាតិ ដោយរួមសហការជាមួយអង្គការសម្របសម្រួលសកម្មភាពស្រាវជ្រាវស្តីពីជំងឺអេដស៍និងចំណាកស្រុក អង្គការអាស៊ីអាគ្នេយ៍សំរាប់ការស៊ើបអង្កេតសកម្មភាពសង្គមនិងមនុស្សធម៌ អង្គការជំនួយផ្នែកច្បាប់ដល់កុមារនិងស្រ្តី មូលនិធិ MTV EXIT និងអង្គការសង្គមស៊ីវិលមួយចំនួនផ្សេងទៀត។
ពិធីសម្ពោធជាផ្លូវការនៃគម្រោងប្រឆាំងការជួញដូរមនុស្សជំហានទី២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១២ វេលាម៉ោង១០:០០នាទីព្រឹក នៅសណ្ឋាគារឡឺរ៉ូយ៉ាល ក្រុង ភ្នំពេញ។ លោក Jeff Daigle ភារធារីស្ថាទូតសហរដ្ឋអាមេរិក និងឯកឧត្តម ស ខេង ឧបកនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងធ្វើជាគណៈអធិបតីនៅក្នុងពិធីសម្ពោធជាផ្លូវការនេះ។ សមាជិក អ្នកសារពត៌មានត្រូវបានអញ្ចើញអោយចូលរួមនៅក្នុងពិធីសម្ពោធនេះ។
គម្រោងប្រឆាំងការជួញដូរមនុស្សជំហានទី II
គោលបំណងរបស់គម្រោង
គាំទ្រមន្រ្តីរបស់រាជរដ្ឋាភិបាលនិងសង្គមស៊ីវិលដើម្បីសម្របសម្រួលនិងប្រឆាំងចំពោះការជួញដូរមនុស្សគ្រប់ទ្រង់ទ្រាយទាំងអស់នៅកម្ពុជា។
ហិរញ្ញប្បទាន
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) នឹងផ្ដល់ថវិកាសរុបចំនួន៥ លាន ៤ សែនដុល្លារសហរដ្ឋអាមេរិកសំរាប់រយៈពេលបួនឆ្នាំ។
អ្នកអនុវត្ដគំរោង
ដៃគូអនុវត្តគម្រោង: អង្គការអន្តរជាតិ Winrock
អនុដៃគូអនុវត្តគម្រោង:
. អង្គការសម្របសម្រួលសកម្មភាពស្រាវជ្រាវស្តីពីជំងឺ
. អេដស៍និងចំណាកស្រុក (CARAM)
. អង្គការជំនួយផ្នែកច្បាប់ដល់កុមារនិងស្រ្តី (LSCW)
. មូលនិធិ MTV EXIT
. អង្គការអាស៊ីអាគ្នេយ៍សំរាប់ការស៊ើបអង្កេតសកម្មភាព សង្គមនិងមនុស្សធម៌ (SISHA)
សកម្មភាពសំខាន់ៗ
- គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ដឹកនាំ សម្របសម្រួល និងវាយតំលៃកិច្ចខឹតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទំរង់ ទាំងក្នុងប្រទេសនិងតាមតំបន់។
- ធ្វើឲ្យប្រសើរឡើងនូវសេវាថែទាំនិងការពារជនរងគ្រោះដោយការជួញដូរ។
- ជួយពង្រឹង សមត្ថភាព អ្នកអនុវត្តន៌ច្បាប់ ដើម្បីវែកមុខនិងកាត់ទោសជនល្មើសដែលប្រព្រឹត្តការជួញដូរ និងបទឩក្រិដ្ឋពាក់ព័ន្ធ។
- លើកកំពស់យុទ្ធសាស្រ្តទប់ស្កាត់ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។ គំរោងនេះនឹងបន្ត ស្ថាបនាសមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា និងភាពជាម្ចាស់លើគំរោងថ្នាក់ជាតិ និង ការខិតខំនៅក្នុងការប្រឆាំងអំពើជួញដូរមនុស្សរាល់គ្រប់រូបភាព។
អ្នកទំនាក់ទំនង
USAID:
. Flynn Fuller នាយកបេសកកម្ម
. Shally Prasad ប្រធានការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ច
. Chan Serey មន្ដ្រីគ្រប់គ្រងគម្រោងប្រឆាំងការជួញដូរមនុស្ស
Winrock International:
. Thary Prum ប្រធានគ្រប់គ្រងគម្រោង
CARAM:
. Navuth Ya នាយកប្រតិបត្តិ
SISHA:
. Erin Lacroix នាយកប្រចាំប្រទេស
LSCW:
. Vichuta Ly នាយកប្រតិបត្តិ
MTV EXIT:
. Tara Dermott ប្រធានគ្រប់គ្រងកម្មវិធី
- Share
- Delicious
- Digg
- StumbleUpon

