សេចក្តីប្រកាសពត៌មាន ក្នុងឆ្នាំ២០១១
- បកប្រែ:
- English
សហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងទឹកជំនន់
ចេញថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់នូវអំណោយជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លាអាមេរិក ដល់អង្គការ សង្គ្រោះកុមារ (Save the Children) សំរាប់ការងារសង្គ្រោះបន្ទាន់ក្នុងទឹកជំនន់ក្នុងប្រទេសកម្ពុជា។ ថវិកាទាំងនេះនឹងត្រូវបានផ្តល់ដល់អង្គការសង្គ្រោះកុមារ សំរាប់ជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការផ្តល់ដល់ពួកគេនូវសំភារៈមួយចំនួនដូចជាតង់ប្រក់សំរាប់ទីជំរក បណ្តោះអាសន្ន ឧបករណ៏ច្រោះទឹកស្អាត មុងគេង និងសាប៊ូដុះខ្លួនជាដើម។ ជំនួយសង្គ្រោះទាំងនេះ គឺសំរាប់ចែកចាយដល់ប្រជាពលរដ្ឋប្រមាណ ២២១៥ គ្រួសារ ដែលទទួលរងគ្រោះដោយទឹកជំនន់ ធ្ងន់ធ្ងរក្នុងខេត្តកំពង់ចាម។
ជំនួយនេះត្រូវបានសំរេចផ្តល់អោយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានរាយការណ៍ថា ប្រទេសកម្ពុជាកំពុងជួបស្ថានភាពទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ ជាការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នេះដែរ លោកស្រី Hilary Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “តាងនាមអោយលោកប្រធានាធិបតី Obama និងប្រជាជនអាមេរិក ខ្ញុំសូមសំដែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកដែលបានបាត់បង់មិត្តភក្តិ បងប្អូន និងអ្នកជាទីស្រឡាញ់របស់ខ្លួន ដោយសាភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានតំបន់នានានៅក្នុងប្រទេសកម្ពុជា ឡាវ ហ្វីលីពីន ថៃ និងវៀតណាម។ ស្ថានទូតរបស់យើងនៅក្នុងតំបន់នេះ កំពុងតែធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និង អង្គការអន្តរជាតិនានាដើម្បីវាយតំលៃថា តើសហរដ្ឋអាមេរិកអាចជួយបានយ៉ាងដូចម្តេច ដល់ ប្រទេសដែលកំពុងរងគ្រោះខ្លាំងដោយទឹកជំនន់ទាំងនេះ។ យើងសូមបួងសួងអោយអ្នកទាំងឡាយ ដែលរស់នៅក្នុងតំបន់ដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ ចាកផុតពីសោកនាដកម្ម”៕
- Share
- Delicious
- Digg
- StumbleUpon