សេចក្តីប្រកាសពត៌មាន ក្នុងឆ្នាំ២០១១
- បកប្រែ:
- English
ក្រុមតន្រ្តីរ៉ុករបស់កងនាវាទី ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងសំដែងជូនសាធារណជននៅប្រទេសកម្ពុជា
ចេញថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១
ជាផ្នែកមួយនៃលំហាត់សមយុទ្ធទ្វេភាគី ក្នុងកម្មវិធីហ្វឹកហ្វឺន និងការត្រៀមជាស្រេចសំរាប់សហប្រតិបត្តិការនៅលើផ្ទៃទឹក (CARAT) ក្រុមតន្រ្តីរបស់កងនាវាទី ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងសំដែងតាមកន្លែងមួយចំនួនជូនសាធារណជន ដោយឥតគិតថ្លៃ។ ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គការសិល្បៈអម្រឹតា និងអង្គការសិល្បៈខ្មែរ ស្ថានទូតអាមេរិកសូមជំរាបសាធារណជននូវកម្មវិធីសំដែងរបស់ក្រុមតន្រ្តីរបស់កងនាវាទី ៧ ដូចខាងក្រោមនេះ៖
- ថ្ងៃទី ២១ តុលា៖ ការប្រគុំនៅសួនច្បារមិត្តភាព មុខវត្តបទុមវត្តី នៅម៉ោង ៧:០០ យប់។
- ថ្ងៃទី ២៣ តុលា៖ ការប្រគុំ នៅផ្សារាត្រី នៅម៉ោង ៧:០០ យប់
- ថ្ងៃទី ២៤ តុលា៖ ការប្រគុំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅម៉ោង ៣:៣០ នាទីរសៀល។
- ថ្ងៃទី ២៥ តុលា៖ ការប្រគុំនៅវិទ្យាល័យវត្តកោះ នៅម៉ោង ៣:៣០ នាទី រសៀល
- ថ្ងៃទី ២៦ តុលា៖ ការប្រគុំ នៅវត្តអង្គសឹង្ហ ក្នុងឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅម៉ោង ៧ យប់។
ការប្រគុំទាំងអស់បើកជូនសាធារណជនចូលកំសាន្តដោយឥតគិតថ្លៃ។ ក្រុមតន្រ្តីនៃកងនាវាទី ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកមានតន្រ្តីករចំណានៗដែលបំរើការក្នុងកងនាវានេះ និងបានដើរសំដែងជាអន្តរជាតិ ជូនមនុស្សរាប់លាននាក់ នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច។ គេបាននាំតន្រ្តីអាមេរិកពិសេសជូនដល់អ្នកទស្សនាដែលមានការជក់ចិត្តនៅប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ថៃ ហុងកុង ម៉ាឡេស៊ី សឹង្ហបូរី ឥណ្តូនេស៊ី និងប្រទេសដទៃជាច្រើនទៀត។ ក្រុមនេះបានប្រគុំភ្លេង និងច្រៀងចំរៀងអាមេរិកជាច្រើន រាប់ពីបទភ្លេងប៉ុបដល់បទបែបកំសត់ ពីបទភ្លេងបូរាណដល់បទរ៉ុកបែបសម័យ។
- Share
- Delicious
- Digg
- StumbleUpon