កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១១
- បកប្រែ:
- English
អតីតនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ Fulbright រៀបចំសិក្ខាសាលា និងការធ្វើតេស្ត TOEFL សំរាប់និស្សិតជាង ៥០០ នាក់ នៅខេត្តបាត់ដំបង
ខេត្ត បាត់ដំបង | ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១
លោក ចាន់ វីរៈ ដែលជាអតីតនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ Fulbright មកពីសាកលវិទ្យាល័យ San Jose State University និយាយទៅកាន់និស្សិតសកលវិទ្យាល័យបាត់តំបង។
សមាគមនៃអតីតនិស្សិតអាហារូបករណ៍ Fulbright កម្ពុជា ដោយមានការជួយពីការិយាល័យកិច្ចការអតីតនិស្សិត ក្នុងផ្នែកកិច្ចការវប្បធម៌ និងអប់រំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានជួយរៀបចំការធ្វើតេស្តភាសាអង់គ្លេស TOEFL សាកល្បង នៅខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១១។
លោក ចាន់ វីរៈ ដែលជាអតីតនិស្សិតទទួលអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍ Fulbright នៅសាកលវិទ្យាល័យ San Jose State University ហើយដែលនៅពេលបច្ចុប្បន្ននេះ ជាសាស្រ្តាចារ្យភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស បានរៀបចំសិក្ខាសាលានេះឡើង។ លោកបានរៀបចំការធ្វើតេស្តសាកល្បង និងសិក្ខាសាលាសំរាប់និស្សិតជាង ៥០០ នាក់ នៅសាកលវិទ្យាល័យចំនួន ២ ដោយមានការជួយពីក្រុមសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងការជួយពីលោក ប៊ុន សម្បត្តិ អ្នកសំរបសំរួលកិច្ចការអតីតនិស្សិតអាហារូបករណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក។
គោលដៅនៃកម្មវិធីនេះគឺដើម្បីផ្តល់អោយនិស្សិតនូវឱកាសធ្វើការសាកល្បងសមត្ថភាពផ្នែកភាសាអង់គ្លេសរបស់គេ តាមរយៈតេស្ត TOEFL សាកល្បង ហើយបង្កើនកំរិតជំនាញនៃភាសាអង់គ្លេសរបស់គេ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ នៅសាកលវិទ្យាល័យបាត់ដំបង និស្សិតត្រូវបានបែងចែកជាពីរក្រុម ហើយធ្វើតេស្តជាពីរវគ្គខុសគ្នា ដោយសារមាននិស្សិតចាប់អារម្មណ៍ច្រើន។ បន្ទាប់ពីការធ្វើតេស្ត និស្សិតត្រូវបានណែនាំអោយចេះដាក់ពិន្ទុលើការប្រលងរបស់គេដោយខ្លួនឯង និងយល់ពីអត្ថន័យនៃពិន្ទុធ្វើតេស្តរបស់គេ។ លោកចាន់ វីរៈ ថែមទាំងបានធ្វើការណែនាំពីសារៈសំខាន់នៃការប្រលងនោះ គន្លឹះសំរាប់បង្កើនពិន្ទុធ្វើតេស្ត និងរៀនភាសាអង់គ្លេស។ កម្មវិធីនោះក៏ត្រូវបានដំណើរការផងដែរសំរាប់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចនៅបណ្ណាល័យរបស់ស្ថានទូតអាមេរិក (American Corner) នៅថ្ងៃដដែលនោះ។
និស្សិតមកពីសាកលវិទ្យាល័យចំនួនពីរបានមានឱកាសសួរអតីតនិស្សិតអាហារូបករណ៍ Fulbright ទាក់ទងនឹងសិក្ខាសាលានោះ។ និស្សិតជាច្រើនបាននិយាយថា គេសង្ឃឹមថានឹងបានចូលរួមក្នុងកម្មវិធីដូចនោះម្តងទៀត នៅពេលអនាគត។
- Share
- Delicious
- Digg
- StumbleUpon