Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១១

ការ​ប្រកួត​ពាក្យ​ស្លោក ដើម្បីលើក​កំពស់​ការ​យល់​ដឹង​អំពី​ឧសថ​ក្លែងក្លាយ

ដើម្បី​ចូលរួម​ការ​ប្រកួតនេះ លោក​អ្នក​គ្រាន់តែ​សរសេរ​ពាក្យ​ស្លោក (មិន​លើសពី​ ១០ ពាក្យ) ដើម្បី​លើក​ទឹកចិត្ត​អោយ​មាន​ការ​ទិញ​និង​ការ​ប្រើប្រាស់​ឱសថ​ស្របច្បាប់​ជា​ជាង ឱសថ​ក្លែងក្លាយ​ដ៏​គ្រោះថ្នាក់ និង​មាន​គុណភាព​ទាប​ជាង​ស្តង់ដា។ គណកម្មការ​ការប្រកួត​​ដែល​មានស្ថានទូត​អាមេរិក​ និង​ក្រសួង​សុខាភិបាល​កម្ពុជា នឹង​ពិនិត្យ​ជ្រើសរើស​យក​អ្នក​ឈ្នះ។

ដើម្បី​ចូលរួម

មាន​តែ​យុវជន យុវនារី​កម្ពុជា​ អាយុ​ក្រោម​២៥​ឆ្នាំទើប​អាច​ ចូលរួម​ការ​ប្រកួត​នេះ​បាន​។ បុគ្គលិក និង​សមាជិក​គ្រួសារ​របស់​ស្ថានទូត​អាមេរិក និង​​ក្រសួង​សុខាភិបាល​កម្ពុជា​ មិន​អនុញ្ញាតិ​អោយ​ចូលរួម​ប្រកួត​ទេ​។

ដើម្បី​ផ្ញើរ​ពាក្យ​ស្លោក​ សូម​បំពេញ​ពាក្យ​ខាងក្រោម ដោយ​សរសេរ​ឈ្មោះ អាយុ លេខទូរស័ព្ទ អស័យដ្ឋាន​អ៊ីម៉ែល និង​ពាក្យ​ស្លោក​ជា​ភាសា​ខ្មែរ​។ មនុស្ស​ម្នាក់​ អាច​ផ្ញើរ​ពាក្យ​ស្លោក​បាន​តែ​មួយ​ប៉ុណ្ណោះ​។

កាលបរិច្ឆេទ

ឈប់​ទទួល​ពាក្យ​ស្លោក​៖ ១៥ ធ្នូ ២០១១
ប្រកាស​អ្នក​ឈ្នះ៖ ២៩ ធ្នូ ២០១១

រង្វាន់

អ្នក​ឈ្នះ នឹង​ទទួល​បាន​​ iPad 2 ហើយ​ពាក្យ​ស្លោក​របស់​គេនឹងត្រូវ​បាន​យក​ទៅប្រើប្រាស់​ក្នុងយុទ្ធនាការលើក​កំពស់​ការ​យល់​ដឹង​អំពី​ឧសថ​ក្លែងក្លាយ ដែល​គាំទ្រ និងឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក និង​ក្រសួង​សុខាភិបាល​កម្ពុជា​។

 
ឈ្មោះ:
អាយុ:
លេខទូរស័ព្ទ:
អាស័យដ្ឋានអ៊ីមែល:
ពាក្យស្លោក (ជាភាសាខ្មែរ):