កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
ស្ថានទូតអាមេរិក គាំទ្រដល់សេរីភាពអ៊ិនធ័រណែត
សៀមរាប | ថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០១២
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញស្ថិតក្នុងចំណោមអ្នកឧបត្ថម្ភកម្មវិធី "ការជួបជុំអ្នកសរសេរគេហទំព័រ និងអ្នកបច្ចេកវិទ្យាអាស៊ី ២០១២" (BlogFest Asia 2012) ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២។ មានមនស្សជិត២០០នាក់ មកពីប្រទេសនានា នៅអាស៊ី ដូចជាប្រទេសកម្ពុជា បង់ក្លាដេស ឥណ្ឌា ឥណ្តូនេស៊ី ម៉ាឡេស៊ី ភូមា ចិន ហ្វីលីពីន និងប្រទេសវៀតណាម។ល។ បានចុះឈ្មោះចូលរួមក្នុងពិធីនោះ។
ពិធីនោះមាននិយាយមិនត្រឹមតែ Blog តែប៉ុណ្ណោះទេ តែក៏មាននិយាយផងដែរដល់ប្រធានបទនានា ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេរីភាពក្នុងការបញ្ចេញមតិ ដោយរួមមានទាំងច្បាប់ស្តីពីបទល្មើសតាមប្រព័ន្ធអ៊ិនធ័រណែត តួនាទីរបស់ប្រជាជនសាមញ្ញធម្មតាជាអ្នកយកពត៌មាន សន្តិសុខនៃប្រព័ន្ធអ៊ិនធ័រណែត។ល។
ស្របតាមអ្វីដែលលោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានហៅថាជាសិល្បៈក្នុងការដឹកនាំប្រទេសក្នុងសតវត្សទី២១ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបានពង្រីកការប្រាស្រ័យទាក់ទងជាមួយមហាជនតាមរយៈវត្តមានរបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមជាមួយនឹងការឧបត្ថម្ភ និងរៀបចំកម្មវិធីដែលមានបំណងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ិនធ័រណែត។

