កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១៣
- បកប្រែ:
- English
ពិធីបើកសម្ពោធកម្មវិធីអាហាររូបករណ៍ខ្នាតតូចថ្មីផ្នែកភាសាអង់គ្លេស
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣
នៅថ្ងៃទី២៦ ខែកុម្ភៈ ស្ថានទូតសហរដ្ឋអាមេរិកបានបើកសម្ពោធកម្មវិធីអាហាររូបករណ៍ខ្នាតតូចថ្មីផ្នែកភាសាអង់គ្លេសថ្មី សំរាប់សិស្សខ្សត់ខ្សោយ នៅក្រុងព្រះសីហនុ។ កម្មវិធីនេះនឹងសំរបសំរួល ដោយអង្គការមូលនិធិអភិឌ្ឍន៍ឥស្លាមកម្ពុជា។ ពិធីបើកនោះត្រូវបានចូលរួម ដោយសិស្ស មាតាបិតា គ្រូ និងសមាជិករបស់អង្គការ។ លោក John Simmons អនុប្រធានផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិក លោកអភិបាលស្បោង សារ៉ាត និងលោករដ្ឋលេខាធិការ អូស្មាន់ ហាសាន បានថ្លែងសុន្ទរកថាក្នុងពិធីនោះ។ អស់លោកម្នាក់ៗបានអបអរសាទរសិស្ស ហើយបានថ្លែងសង្កត់ពីសារៈសំខាន់ នៃការរៀនភាសាអង់គ្លេស ដើម្បីការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។
សិស្សក្រុមដំបូង ដែលមានចំនួន ១៨ នាក់បានចាប់ផ្តើមការសិក្សារបស់គេក្នុងកម្មវិធី នៅថ្ងៃទី២៦ ខែកុម្ភៈ។ លោក Simmons បានថ្លែងទៅកាន់សិស្សទាំងនោះអំពីទិវានារីអន្តរជាតិ និងតួនាទីសំខាន់របស់នារី ក្នុងអនាគតនៃប្រទេសកម្ពុជា។

