សុន្ទរកថា ក្នុងឆ្នាំ២០១៣
- បកប្រែ:
- English
សិក្ខាសាលាសំរាប់គ្រូបង្គោល ផ្នែកភាសាអង់គ្លេស
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣
សិក្ខាកាមក្នុងសិក្ខាសាលារួមមានគ្រូបង្គោលភាសាអង់គ្លេស មកពីវិទ្យាស្ថានអប់រំជាតិ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគក្នុងខេត្តចំនួន ៦។
នៅថ្ងៃទី២៥ ខែកុម្ភៈ ស្ថានទូតអាមេរិកបានរឿបចំសិក្ខាសាលាប្រចាំឆ្នាំ ផ្នែកភាសាអង់គ្លេសសំរាប់គ្រូបង្គោល។ សិក្ខាសាលានេះត្រូវបានដឹកនាំដោយបណ្ឌិត Richmond Stroupe អ្នកជំនាញភាសាអង់គ្លេសដែលបានធ្វើដំណើរមកចូលរួម។ លោកត្រូវបានជួយដោយលោក Andy Tweed អ្នកជំនាញជាន់ខ្ពស់ផ្នែកភាសាអង់គ្លេស មកពីសហរដ្ឋអាមេរិក និងអ្នកជំនាញខាងភាសាអង់គ្លេសពីររូបមកពីប្រទេសប្រ៊ុយណេ ដែលមានឈ្មោះ Rocky Peltzman និង Mohamadhusain Mahanom Binti ដែលធ្វើការនៅវិទ្យាស្ថានអប់រំជាតិ ក្នុងក្រុងភ្នំពេញ។
សិក្ខាសាលានោះមាននិយាយពីប្រធានបទស្រាវជ្រាវ ជំនាញចំរុះ ការគិតលំអិតស៊ីជំរៅ និងការតាក់តែងកម្មវិធីសិក្សា។ គោលបំណងរបស់សិក្ខាសាលាគឺផ្តល់ដល់សិក្ខាកាមនូវការយល់ដឹងថែមទៀតពីតួនាទីសំខាន់នៃថ្នាក់ភាសា គ្រូភាសា ក្នុងការរៀបចំអ្នកប្រលងចេញ ដើម្បីចូលខ្លួនទៅក្នុងទីផ្សាពលកម្មសាកលលោក និងក្លាយជាពលរដ្ឋជាប្រយោជន៍ដល់ពិភពលោក។ សិក្ខាកាមក្នុងសិក្ខាសាលារួមមានគ្រូបង្គោលភាសាអង់គ្លេស មកពីវិទ្យាស្ថានអប់រំជាតិ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគក្នុងខេត្តចំនួន ៦។

