jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ទាហានម៉ារីន ទាហាន​ជើងទឹក​អាមេរិក និងគ្រូ​ពេទ្យកម្ពុជា​ធ្វើការរួម​គ្នា នៅខេត្ត​កំពង់​ស្ពី

ខេត្តកំពង់ស្ពី
ថ្ងៃទី ២៩ សីហា ឆ្នាំ ២០០៩

US marines and sailors provide free medical attention to rural Cambodians. 
ទាហានម៉ារីន​និង​ទាហាន​ជើង​ទឹក​អាមេរិក
ព្យា​បាល​ប្រជាជន​នៅ​ខេត្ត​កំពង់ស្ពឺ។ រូបពង្រីក  
ក្នុងរយៈពេល ២ ថ្ងៃ ទាហានម៉ារីន និង​ទាហាន​ជើងទឹក​អាមេរិក​បាន​ធ្វើការ​អមជា​មួយគ្រូ​ពេទ្យ​កម្ពុជា ដើម្បី​ធ្វើការ​ព្យាបាល​អ្នកស្រុក​ជនបទ ដែល​បានមក​ជុំគ្នា នៅខេត្ត​កំពង់​ស្ពឺ។ អ្នក​ភូមិមូល​ដ្ឋានបាន​មកជុំ​គ្នាដើម្បី​ជួប​បុគ្គលិក​ពេទ្យ នៅមណ្ឌល​សុខភាព​ពេជ្រ មុនី នៅ​ថ្ងៃទី ២២ សីហា និងនៅ​មណ្ឌល​សុខភាព​វាល អង្គ​ពពែល នៅ​ថ្ងៃទី ២៣ សីហា។ ក្រុម​ទាហាន​ម៉ារីន និង​ទាហាន​ជើងទឹក​អាមេរិក​បានមក​ប្រទេស​កម្ពុជា ហើយ​បាន​ធ្វើការ​ក្នុងគំរោង​ជំនួយ​តូចៗ​ផ្នែក​ពេទ្យសំរាប់​ជន​ស៊ីវិល ជាផ្នែក​មួយនៃ​កម្មវិធី​អន្តរប្រតិបត្តិ​ការ​នៅ​កម្ពុជា។

     ទាហានម៉ារីន ទាហានជើងទឹកអាមេរិក និង​គ្រូពេទ្យ​កម្ពុជា​បានធ្វើ​ការរួម​គ្នា ដើម្បី​បង្កើន​ការទុក​ចិត្ត ក្នុង​ចំណោម​ប្រជាជន និង​ដើម្បីរៀន​សូត្រពី​គ្នាទៅវិញ​ទៅមក នៅពេល​ផ្តល់​ការព្បាបាល​ដល់​ប្រជា​ជន នៅក្នុង​តំបន់​ដោយ​មិនគិត​ថ្លៃ។ អនុសេ​នីយទោ Ashley B. Christman នាយ​ទាហាន​ទទួល​បន្ទុកក្រុម​ទាហាន​ម៉ារីន​មកពីកង​ទាហាន​មារីន​ជំនួយ​លេខ​១៧២ ក្រុម​ទាហាន​ម៉ារីន​ជំនួយលេខ ១៧ កង​ទាហាន​ម៉ារីន​ផ្នែក​អាកាស​ទី ១ បានមាន​ប្រសាសន៍​ថា “យើងបាន​មកទីនេះ ដើម្បី​កសាង​មណ្ឌល​សុខភាព​ចំនួន ២ សំរាប់​សហគមន៍។ យើង​ចង់អោយ​ប្រជាជន​ទាញ​យកអត្ថប្រយោជន៍​ពីអ្វីដែល​យើងបាន​ធ្វើអោយ​ពួកគេ។ បេស​កកម្មរបស់​យើងគឺ​បង្កើន​ទំនុក​ចិត្តក្នុង​ចំណោម​សហគមន៍ និង​រដ្ឋា​ភិបាល។ ដោយ​ធ្វើការ​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ និង​បុគ្គលិក​ពេទ្យ​កម្ពុជា យើងអាច​បង្ហាញទៅ​ប្រជា​ជនអោយ​ដឹងថា យើងមក​នេះគឺ​ដើម្បី​ពួកគេ។”

     ក្រុមគ្រូពេទ្យបាន​ពិនិត្យ​អ្នកជំងឺ ហើយ​បានផ្តល់​ដោយឥត​គិតថ្លៃ​នូវថ្នាំ និងវីតា​មីនបន្ថែម តាម​ការ​ចាំបាច់។ រួមគ្នា​ទៅ ទាំង​ទាហាន​ជើងទឹក​អាមេរិក ទាំង​បុគ្គលិក​ពេទ្យ​កម្ពុជា​​បានពិនិត្យ​អ្នកជំងឺ​​បាន​ជាង ២៥០ នាក់ ក្នុង​​រយៈ​ពេល ២ ថ្ងៃនោះ​នៃ​គំរោង។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក