jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត អនុប្រធាន ថ្ងៃឈប់សំរាក រើសអ្នកធ្វើការ ការិយាល័យ ដំណឹងថ្មី

អំពីស្ថានទូត

លោកស្រី​អនុប្រធាន​បេសកកម្មទូត - Piper Anne Wind Campbell


 Piper Anne Wind Campbell
 អនុប្រធានបេសកកម្ម​Piper AW Campbell
Piper Anne Wind Campbell បាន​ចាប់​ផ្ដើម​បេសកកម្ម​រយៈពេល​បី​ឆ្នាំ​របស់​​លោក​ស្រី​ជា​អនុប្រធាន​​បេសកកម្ម​ការទូត​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​​នៅ​​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ​ឆ្នាំ​ ២០០៦​ ។ ​លោក​ស្រី​Campbell បាន​កើត​នៅ​ Buffalo, New York ។ លោក​​ស្រី​​បាន​ទទួល​បរិញ្ញាប័ត្រ​​ ជា​មួយ​​នឹង​​វិញ្ញាប័នប័ត្រ​ស្ដី​ពី​ការសិក្សា​​ផ្នែក​អាស៊ី​ពី​សាលា​ផ្នែក​កិច្ចការ​​បរទេស​​នៃ​សាកលវិទ្យាល័យ​ Georgetown ក្នុង​​ឆ្នាំ ១៩៨៨ ។ លោក​ស្រី​បាន​​ធ្វើការ​មួយ​រយៈ​ពេល​ខ្លី​ក្នុង​​អង្គការ​មិន​មែ​ន​រដ្ឋាភិបាល​ ដោយ​ជំរុញ​ពាណិជ្ជកម្ម​រវាង​តំបន់​ New York ភាគ​ខាង​លិច​និង​តំបន់​ក្បែរ​ខាង​នៃ​ប្រទេស​​កាណាដា​ មុន​ពេល​ចូល​​បំរើ​​កិច្ចការ​បរទេស​​ក្នុង​ឆ្នាំ ១៩៨៩ ។ លោក​ស្រី​ ​បាន​​ចាប់​​ផ្ដើម​អាជីព​​ជា​​មន្ដ្រី​​កុងស៊ុល​​និង​​មន្ដ្រី​​រដ្ឋបាល​ក្នុង​​ក្រុង​ម៉ានិល​ ប្រទេស​ហ្វីលីពីន​​ ហើយ​​ជា​មន្ដ្រី​ផ្នែក​សេវា​ទូទៅ​ដោយ​ធ្វើការ​អោយ​បេសកកម្ម​ចំនួន​បី​​របស់​សហរដ្ឋ​អាមេរិក​​នៅ​​ទីក្រុង​ Brussels ប្រទេស​បែលស៊ិក​ ។ លោក​ស្រី​ Campbell បាន​​បំរើការ​ក្នុង​​មជ្ឈមណ្ឌល​ប្រតិបត្ដិការ (១៩៩៤-១៩៩៥) និង​​ការិយាល័យ​​ផ្នែក​​អង្គការ​​អន្ដរជាតិ​ (១៩៩៥-១៩៩៦)​របស់​ក្រសួង​​ការបរទេស​អាមេរិក​​មុន​ពេល​ផ្លាស់​​ជា​បណ្ដោះអាសន្ន​​មក​​ធ្វើការ​ក្នុង​ផ្នែក​កិច្ចការ​ស៊ីវិល​នៃ​បេសកកម្ម​រក្សា​​សន្ដិភាព​​នៃ​​អង្គ​ការ​​សហ​ប្រជា​ជាតិ (១៩៩៦-១៩៩៨) ។ ក្រោយ​ពី​ការ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​នៃ​រ​ដ្ឋបាល​បណ្ដោះ​​អាសន្ន​របស់​សហប្រជាជាតិ​នៅ​ស្លូវេនី​ខាង​កើត​ (UNTAES) លោក​ស្រី Campbell បាន​ជួយ​​ទីភ្នាក់ងារ​អភិវឌ្ឍន៍​​​អន្ដរជាតិ​របស់​​សហ​រដ្ឋ​អាមេរិក​ (USAID) ក្នុង​ការបង្កើត​ការិយាល័យ​មួយ​​នៅ​​ស្លូវេនី​ខាង​កើត​ នៃ​​ប្រទេស​​ក្រូអាស៊ី (១៩៩៨) ។
         

លោកស្រី Campbell បាន​សុំសំរាក​ពី​ការងារ​ក្នុង​ក្រសួង​ការបរទេស​​អាមេរិក​រយៈពេល​ ១​ ឆ្នាំ​ដើម្បី​​ទៅ​រៀន​​យក​​សញ្ញាប័ត្រ​​អនុ​បណ្ឌិត​​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​សាលា​គ្រប់​គ្រង​​ Kennedy នៃ​​សាកលវិទ្យាល័យ Haward ក្នុង​ឆ្នាំ ១៩៩៩ ដោយ​ចាប់​​យក​មុខ​​វិជ្ជា​​សំខាន់​​គឺ​ការ​ដោះស្រាយ​​វិវាទ​ ។ លោក​​ស្រី​បាន​​ធ្វើ​​ការងារ​​ទាក់ទង​នឹង​បញ្ហា​អាស៊ី​និង​ការ​កែ​ទំរង់​ក្រុម​ប្រឹក្សា​សន្ដិសុខ​ ក្នុង​ស្ថាន​បេសកកម្ម​​របស់​​សហ​រដ្ឋ​​អាមេរិក​​ប្រចាំ​​នៅ​​អង្គកា​រ​សហ​ប្រជា​ជាតិ​ក្នុង​ទីក្រុង​ New York (១៩៩៩-២០០២) និង​បាន​ធ្វើ​ជា​ទី​​ប្រឹក្សា​ សំរាប់​​កិច្ចការ​មនុស្សធម៌​ក្នុង​ស្ថាន​បេសកកម្ម​​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​​សហប្រជាជាតិ ​ក្នុង​ទីក្រុង​សឺណែវ ​​(២០០២-២០០៦) ។
      

លោកស្រី Campbell រស់នៅ​ក្នុង​រដ្ឋ​ New York ដោយ​មាន​ខ្សែស្រឡាយ​គ្រួសារ​រស់នៅ​ក្នុង​រដ្ឋ Massachusetts និង​ទីក្រុង​សឺណែវ​ប្រទេស​ស្វីស ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក