កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
ស្ថានទូតសហរដ្ឋអាមេរិកបើកសាលាឥស្លាម នៅខេត្តព្រះសីហនុ
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២
គោលបំណងរបស់មជ្ឈមណ្ឌលនិងសាលាឥស្លាម Al-Muhajirin គឺដើម្បីបំផុសស្មារតីយុវជនឥស្លាមកម្ពុជាអោយគេគិតថា គេអាចធ្វើអ្វីៗបាន ហើយលើកទឹកចិត្តអោយពួកគេរួមចំណែកដល់សង្គមកម្ពុជា។
តំណាងស្ថានទូតសហរដ្ឋអាមេរិកបានចូលរួម ជាមួយប្រជាជនកម្ពុជា ចំនួនជាង ១០០០ នាក់ នៅក្នុងពិធីកាត់ខ្សែបូរសំរាប់ការបើកឡើងវិញ នូវមជ្ឈមណ្ឌល និងសាលាឥស្លាម Al-Muhajirin នៅខេត្តព្រះសីហនុ។
លោក Jamal Jafari មន្រ្តីផ្នែកកិច្ចការនយោបាយរបស់ស្ថានទូតអាមេរិកបានចូលរួមជាមួយឯកឧត្តម ហ៊ុន ម៉ានិត ក្នុងការថ្លែងសុន្ទរកថាបើក។ លោកទាំងពីរបានថ្លែងសង្កត់ធ្ងន់លើតំលៃ ដែលប្រជាជនអាមេរិក និងប្រជាជនកម្ពុជាផ្តល់អោយការសិក្សាអប់រំ និងការអភិវឌ្ឍន៍សង្គម។
គោលបំណងរបស់មជ្ឈមណ្ឌលនិងសាលាឥស្លាម Al-Muhajirin គឺដើម្បីបំផុសស្មារតីយុវជនឥស្លាមកម្ពុជាអោយគេគិតថា គេអាចធ្វើអ្វីៗបាន ហើយលើកទឹកចិត្តអោយពួកគេរួមចំណែកដល់សង្គមកម្ពុជា។ ក្រៅពីផ្តល់បរិយាកាសល្អសំរាប់ការរៀនសូត្ររបស់យុវជនឥស្លាមកម្ពុជា ការជួសជុលកន្លែងនេះបង្ហាញ នូវការប្តេជ្ញាចិត្តជាបន្តរបស់សហរដ្ឋអាមេរិក ក្នុងការកសាងទំនាក់ទំនងរឹងមាំ ជាមួយបណ្តាសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

