jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ការិយាល័យកិច្ចការសាធារណៈ​រៀបចំពិ​ធីជួប​ជុំប្រចាំ​ឆ្នាំ នៃអតីត​សិស្ស និស្សិត​​ដែល​បាន​​ទទួល​អាហារូបករណ៍​​​ផ្លាស់​ប្តូរ​​ផ្នែក​សិក្សា​​អប់រំ ពី​សហ​រដ្ឋអាមេ​រិក សំរាប់​ឆ្នាំ ២០០៩

ភ្នំពេញ
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០៩

U.S. Educational Exchange Alumni Event of 2009 in Phnom Penh 
អតីតសិស្ស និស្សិត​អាហារូបករណ៍​ពី​រដ្ឋា​
ភិបាល ​អា​មេរិក​មក​ជួប​ជុំ​គ្នា​ក្នុង
ពិធី​។ រូបពង្រីក
នៅថ្ងៃទី ២៥ ខែកញ្ញា សិស្ស និស្សិត និងអ្នក​ជំនាញ​ឯកទេស​​​ដែល​បាន​និងកំ​ពុង​ទទួល​​អាហារូបករណ៍​ផ្លាស់​ប្តូរ​ផ្នែក​​សិក្សាអប់​រំពី​សហ​រដ្ឋអាមេ​រិក បាន​មក​ជួបជុំ​គ្នាប្រចាំ​ឆ្នាំ នៅភោជនីយ​ដ្ឋានទា​អាំងហង្ស​ទេព នៅ​ភ្នំពេញ ។ ពិធីនោះ ដែល​មានការ​ចូលរួមរបស់​​អតីត​សិស្ស និស្សិត​ក្នុងកម្មវិ​ធីផ្លាស់ប្តូរ​ផ្នែកសិក្សា​អប់រំ​ចំនួន ៨ ដូចជា​កម្មវិធី​​អាហារូបករណ៍ Fulbright កម្មវិធី​​ការសិក្សា/ភាព​ជាអ្នកដឹក​នាំរបស់​យុវជន និង​កម្ម​វិធី​សិក្សា​ពី​វិទ្យាស្ថាន​​សហរដ្ឋ​អាមេរិក​ សំរាប់​​អ្នកដឹកនាំ​ជានិស្សិត (SUSI) គឺជា​ឱកាស​មួយសំរាប់​​អោយ​ពួក​​គេ​ចែក​រំលែក​បទពិសោធន៍ និងណែនាំ​អ្នកជំនាន់​ក្រោយ។ ពិធីនេះ ដែល​ឧបត្ថម្ភ​ដោយផ្នែក​កិច្ចការ​សា​ធា​រណៈ​របស់​ស្ថានទូត​អាមេរិក ក៏ជា​ឱកាសផង​ដែរ​សំរាប់​អោយស្ថាន​​ទូត​ណែនាំ​អ្នកសំរប​សំរួលថ្មី​នៃ​អតីត​​សិស្ស និស្សិត​អាហារូបករណ៍​​ពី​​សហរដ្ឋ​អាមេរិក គឺ​លោក ប៊ុន​ សម្បតិ្ត។
     ក្នុងពិធីភោជនាហារនោះ ប្រធាន​សមាគម​​អតីតនិស្សិត​អាហារូបករណ៍ Fulbright កម្ពុជា គឺ​លោក​ធាម រតនៈ បាន​ឡើងធ្វើ​សេចក្តី​ថ្លែង និងលើក​ទឹកចិត្ត​អោយ​អតីត​សិស្ស និស្សិត​​ទាំងអស់ ដែល​បាន​ទទួល​​អាហា​រូបករណ៍​ពីកម្មវិធី​​ទ្រទ្រង់ថវិកា​ដោយ​រដ្ឋា​ភិបាល​សហ​រដ្ឋអាមេរិក ផ្តល់​​ពេល​វេលា និងចូល​រួម​ក្នុង​សកម្ម​ភាព​ជាច្រើន​​របស់​អតីត​និស្សិត​ ដែល​​រៀប​ចំ​ដោយ​​សមាគម។
ពិធីនោះក៏​មានការចូលរួមផង​ដែររបស់​លោក​ស្រី​ឯកអគ្គ​រដ្ឋ​ទូត និង​​អនុប្រធាន​​ទូត គឺលោក Theodore Allegra ដែល​​បាន​សំដែង​ការគាំទ្រ​​ចំពោះអ្នក​​ចូល​រួម​ក្នុង​​កម្ម​វិធី​​អាហារូករណ៍​​ទាំងនេះ ដែល​​មាន​សមា​ជិក​ចេះ​តែ​​ច្រើន​ឡើង នៅ​​កម្ពុជា។ គិតរហូត​មកដល់​ពេលនេះ កម្មវិធី​អាហារូបករណ៍​ Fulbright ស្តីពី​ការផ្លាស់​ប្តូរ​គ្នា​ផ្នែក​​ការសិក្សា​​អប់រំ​មាន​​សមាជិក​​​ជានិស្សិត​រៀនចប់​​ចំនួន ១១៤ នាក់ហើយ តាំងពី​មានកម្មវិធី​​នេះនៅ​កម្ពុជា​ ក្នុង​ឆ្នាំ ១៩៩៤ មក។ ចំពោះ​​ព័ត៌មានបន្ថែម​​ស្តីពីកម្មវិ​ធីផ្លាស់ប្តូរ​ផ្នែកការ​សិក្សា​អប់រំ សូមបើក​​មើល​គេហ​ទំព័រនេះ http://cambodia.usembassy.gov/educational_exchange2.html  ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក