jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត សុន្ទរកថា អំពីស្ថានទូត ដំណឹងថ្មី

ឯកអគ្គរដ្ឋទូត Joseph A. Mussomeli

His Excellency Joseph A. Mussomeli United States Ambassador to the Kingdom of Cambodia. 
ឯកឧត្ដម  Joseph A. Mussomeli
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០០៥  ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​បាន​យល់​ព្រម​លើ​ការ​តែងតាំង​លោក​ Joseph Adamo Mussomeli​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។



លោក​Mussomeli​កើត​នៅ​ទីក្រុង​ញូយ៉ក​នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​១៩៥២​ ។​ លោក​បាន​ រៀន​ចប់​វិទ្យាល័យ​ Camden Catholic​នៅ​ឆ្នាំ​១៩៧០​ ។​ បន្ទាប់​មក​ លោក​បាន​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​ Rutgers​រយៈពេល​ពីរ​ឆ្នាំ​ ហើយ​បាន​បោះបង់​ចោល​ការ​សិក្សា​និង​បាន​ក្លាយ​ជា​អ្នក​ធ្វើ​គ្រឿង​សង្ហារឹម​ ។​ បន្ទាប់​មក​លោក​បាន​សុំ​ជិះ​ឡាន​ដោយសារ​គេ​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​អឺរ៉ុប​ ។​ នៅ​ពេល​ត្រឡប់​មក​ដល់​ សហរដ្ឋ​អាមេរិក​វិញ​ លោក​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​រដ្ឋ​ ឈ្មោះ​ Trenton State College​ដោយ​ បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញា​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​បាន​និទ្ទេស​ល្អ​ណាស់​ នៅ​ក្នុង​ឆ្នាំ​ ១៩៧៥​ ។​ នៅ​ក្នុង​ឆ្នាំ​ ១៩៧៨​ លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ច្បាប់​ពី​សាលា​ច្បាប់​ Rutgers ។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ច្បាប់​មក​ លោក​Mussomeli បាន​បំរើ​កាងារ​ជា​ក្រឡា​បញ្ជី​នៅ​ សាលា​ឧទ្ទរណ៍​នៅ​រដ្ឋ​New Jersey​ពី​ឆ្នាំ​១៩៧៨​ ដល់​ ឆ្នាំ​ ១៩៧៩​ ។​ បន្ទាប់​មក​ លោក​បាន​ធ្វើ​ជា​អគ្គព្រះរាជអាជ្ញា​រង​នៅ​ក្នុង​ផ្នែក​ពង្រឹង​ច្បាប់​ល្បែង​ស៊ីសង​នៅ​ក្នុង​រដ្ឋ​ New Jersey ។



លោក​ Mussomeli​បាន​ចូល​បំរើ​ការងារ​ក្នុង​ផ្នែក​កិច្ចការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ១៩៨០​ ដោយ​បាន​ចាប់​ផ្ដើម​អាជីព​របស់​លោក​នៅក្រុង​ Cairo ប្រទេស​អេស្ស៊ីប​ជា​មន្ដ្រី​សេវាកម្ម​ទូទៅ​ ។​ បន្ទាប់​ពី​បញ្ចប់​ការងារ​នៅ​ Cairo លោក​ Mussomeli​បាន​ត្រឡប់​ទៅ​បំរើ​ការ​នៅ​ក្នុង​ក្រសួង​ការបរទេស​ក្នុង​ តួនាទី​ជា​ជំនួយការ​ផ្នែក​បុគ្គលិក​របស់​ឧបការី​ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផ្នែក​ជំនួយ​សន្ដិសុខ​ ។​ បន្ទាប់​មក​ លោក​បាន​ទៅ​បំរើ​ការងារ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ ជា​មន្ដ្រី​ផ្នែក​កុងស៊ុល​នៃ​ស្ថានទូត​ អាមេរិក​ ពី​ឆ្នាំ​១៩៨៤​ ដល់​ ឆ្នាំ​១៩៨៦​ ។​ ការងារ​របស់​លោក​ជា​បន្ដបន្ទាប់​មក​ទៀត​គឺ​ ជា​មន្ដ្រី​ទទួល​បន្ទុក​ កិច្ចការ​ប្រទេស​កូរ៉េ​ខាងជើង​(​១៩៨៦​-​១៩៨៨​) ជា​មន្ដ្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​តាមដាន​ពិនិត្យ​មើល​(១៩៨៩-១៩៩០) ជា​ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​នៅ​ទីក្រុង​កូឡុំបូ​ ប្រទេស​សេរីឡាំងកា​(១៩៩០-១៩៩២) ជា​អគ្គាធិការ​នៃ​ការិយាល័យ​អគ្គ​អគ្គាធិការដ្ឋាន​ ​(១៩៩២-១៩៩៤)​ ជា​ទី​ប្រឹក្សា​ផ្នែក​នយោបាយ​នៅក្រុង​ Robat ប្រទេស​ម៉ូរ៉ូកូ (១៩៩៥-១៩៩៨) ជា​អនុប្រធាន​បេសកកម្ម​ការទូត​នៅ​ក្រុង​ Manama ប្រទេស​ បារ៉ែន​ (១៩៩៨ – ២០០១)​ និង​ជា​សមាជិក​នៃ​សិក្ខាសាលា​ជាន់​ខ្ពស់ (Senior Seminar – 2001-2002) ។ ថ្មី​ៗ​ចុង​ក្រោយ​នេះ​ លោក​បាន​បញ្ចប់​ការងារ​របស់​លោក​ជា​អនុ​ប្រធាន​បេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​ ហ្វីលីពីន​ (២០០២-២០០៥)​ ។

​ 
លោក​Mussomeli បាន​ទទួល​រង្វាន់​ជា​ច្រើន​ ដែល​រួម​មាន​ Superior Honor Awards ចំនួន​ពីរ Group Superior Honor Awards ចំនួន​មួយ​ និង​ Meritorious Honor Awards ចំនួន​ពីរ​ ។​ ភរិយា​របស់​លោក​ឈ្មោះ​ Sharon Flack Mussomeli ក៏​ជា​មន្ដ្រី​បំរើ​ការងារ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ ផង​ដែរ​ ។​ លោក​ឯក​អគ្គរដ្ឋទូត​និង​ភរិយា​មាន​កូន​ចំនួន​បី​នាក់​គឺ​Issac អាយុ​២៤​ឆ្នាំ​ Alexis អាយុ​២២​ឆ្នាំ​ និង​ Thomas អាយុ​៤​ឆ្នាំ​ ។​

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក