jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  លោកស្រី​ភារធារី អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក Mussomeli សំដែង​ការ​ខកចិត្ត​ចំពោះ​ការ​ដោះលែង​ជនជាតិ​រុស្សី​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាណាចារ​លើ​កុមារ ហើយ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស

៣០ កក្កដា ២០០៨
ភ្នំពេញ ស្ថានទូត​អាមេរិក

Statement
 Aលោកស្រី Piper Campbell ភារធារី​ស្ថានទូត
អាមេរិក (រូប​ស្ដាំ) និង​ឯកឧត្ដម ស ខេង
ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ
(រូប​ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ស្ដីពី​ការ
ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ មនុស្ស និង​ការ
កំណត់​លំដាប់​ប្រទេស​កម្ពុជា​ក្នុង​របាយការណ៍
ឆ្នាំ ២០០៨ របស់​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​ជួញ
ដូរ​មនុស្ស នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍
ទី ៥ ខែ​មិថុនា ឆ្នាំ ២០០៨ ។   រូប​ពង្រីក

          ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​តាំង​ចិត្ដ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ សម្ដេច​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្ដិធម៌ និង​ក្រសួង​កិច្ចការ​នារី ក៏​ដូចជា​មន្ដ្រី​សាធារណៈ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ដល់​ពិភពលោក​អោយ​ដឹង​ថា តើ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ណា​ខ្លះ ក្នុង​ការ​ការពារ​កុមារ​និង​ពលរដ្ឋ​ដែល​ងាយ​ទទួល​ការ​រងគ្រោះ​នោះ​។ ពិភពលោក​ក៏​បាន​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការងារ​នេះ​។ យើង​មាន​ការ​ខកចិត្ដ​ជា​ខ្លាំង​ចំពោះ​ការ​ដោះលែង​ជន​ប្រព្រឹត្ដ​អំពើ​អាណាចារ​ផ្លូវ​ភេទ​លើ​កុមារ​ដោយ​ជនជាតិ​រុស្សី​ម្នាក់​បន្ទាប់​ពី​តុលាការ​ក្រុង​ព្រះ​សីហនុ​បាន​សំរេច​ដាក់​ទោស​ស្រាល​លើ​ជន​នេះ​រួច​មក​។ ការ​ដោះលែង​ជន​ឧក្រិដ្ឋ​និង​ការ​ដាក់ទោស​ដល់​ជន​នេះ​មិន​សម​ល្មម​ទៅនឹង​បទ​ឧក្រិដ្ឋ​ដែល​ជន​នេះ​បាន​ប្រព្រឹត្ដ​ឡើយ​។ ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​បញ្ជូន​សារ​មួយ​ដល់​ជន​ប្រព្រឹត្ដ​អំពើ​អាណាចារ​លើ​កុមារ​ថា​បទ​ល្មើស​បែប​នេះ​នឹង​មិន​ត្រូវ​បាន​អត់ឱន​លើកលែង​បាន​ទេ ។ ក្នុង​ករណី​មួយ​នេះ តុលាការ​បាន​ធ្វើអោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ជាតិ និង​កុមារ​កម្ពុជា ដោយ​បាន​បញ្ជូន​សារ​ដ៏​ភ័ន្ដច្រឡំ​មួយ​ដល់​អ្នក​ដែល​ចង់​ប្រព្រឹត្ដ​បទ​ល្មើស​លើ​កុមារ​ទៀត​ផង ។ ករណី​នេះ​អាច​គំរាមកំហែង​និង​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក្រាប​ការ​រំលោភ​បំពាន និង​ការ​ជួញដូរ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក