កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ (Educational Exchange)
មូលនិធិរបស់ឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (Ambassador’s Fund for Cultural Preservation)
តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងតែជួយប្រទេសដែលត្រូវជួយនៅជុំវិញពិភពលោកក្នុងការអភិរក្សទីតាំងប្រវត្ដិសាស្ដ្រនិងសំណេរនិពន្ធ ស្នាដៃសិល្បៈនៅតាមសារៈមន្ទីរ ភ្លេង របាំប្រពៃណីនិងភាសា ។ ការិយាល័យផ្នែកកិច្ចការអប់រំនិងវប្បធម៌ គ្រប់គ្រងមូលនិធិនេះដែលត្រូវបានបង្កើតអោយមានឡើងដោយសភាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០០១ ដើម្បីជួយប្រទេសដែលមិនសូវមានការអភិវឌ្ឍន៍ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌របស់គេ ។ Patricia S. Harrison ឧបការីរដ្ឋមន្ដ្រីក្រសួងការបរទេសទទួលបន្ទុកផ្នែកកិច្ចការអប់រំនិងវប្បធម៌បាននិយាយថា “មូលនិធិឯកអគ្គរដ្ឋទូតបង្ហាញអោយឃើញច្បាស់ពីការតាំងចិត្ដរបស់សហរដ្ឋអាមេរិកក្នុងការស្វែងយល់និងអភិរក្សបេតិកភ័ណ្ឌរបស់ប្រទេសដទៃ“ ។
អំណោយថវិកាសំរាប់ឆ្នាំ ២០០៦ ត្រូវបានផ្ដល់ទៅអោយអង្គការដូចខាងក្រោមនេះ ៖