jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
 

មូលនិធិ​របស់​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌ (Ambassador’s Fund for Cultural Preservation)

         តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការអភិរក្ស​វប្បធម៌ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួយ​ប្រទេស​ដែល​ត្រូវ​ជួយ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ការអភិរក្ស​ទីតាំង​ប្រវត្ដិសាស្ដ្រ​និង​សំណេរ​និពន្ធ ស្នាដៃ​សិល្បៈ​នៅ​តាម​សារៈមន្ទីរ ភ្លេង របាំ​ប្រពៃណី​និង​ភាសា ។ ការិយាល័យ​ផ្នែក​កិច្ចការ​អប់រំ​និង​វប្បធម៌ គ្រប់គ្រង​មូលនិធិ​នេះ​ដែល​ត្រូវ​បាន​បង្កើត​អោយ​មាន​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០១ ដើម្បី​ជួយ​ប្រទេស​ដែល​មិន​សូវ​មាន​ការអភិវឌ្ឍន៍​ដើម្បី​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​គេ ។ Patricia S. Harrison ឧបការី​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​អប់រំ​និង​វប្បធម៌​បាន​និយាយ​ថា “មូលនិធិ​ឯកអគ្គរដ្ឋទូត​បង្ហាញ​អោយ​ឃើញ​ច្បាស់​ពី​ការតាំងចិត្ដ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ស្វែងយល់ និង អភិរក្ស​បេតិកភ័ណ្ឌ​របស់​ប្រទេស​ដទៃ“ ។


         អំណោយ​ថវិកា​សំរាប់​ឆ្នាំ​២០០៦ ត្រូវ​បាន​ផ្ដល់​ទៅ​អោយ​អង្គការ​ដូច​ខាង​ក្រោម​នេះ ៖

  • ការ​គ្រប់គ្រង​បេតិកភណ្ឌ​នៅ​ប្រាសាទ​ហាន់ជ័យ: ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដោយ​ទទួល​បាន​ជំនួយ​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការអភិរក្ស​វប្បធម៌ នឹង​ចាប់​ដំណើរការ​គំរោង​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌ ដើម្បី​សង្គ្រោះ​ប្រាសាទ​ហាន់ ជ័យ។ គំរោង​នេះ​មាន​បី​ផ្នែក គឺ​ការថែរក្សា ការជួសជុល និង ការលើក​កំពស់​ការ​យល់ដឹង​របស់​សាធារណៈជន ។ គំរោង​នេះ​គឺជា​ការសហការ​គ្នា​លើក​ដំបូង​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ។

  • ការស្រាវជ្រាវ​ការគ្រប់គ្រង​ធនធាន​វប្បធម៌​និង​ដី​លើក​រាង​រង្វង់​ពី​សម័យ​បូរាណ​នៅ​ជើងឯក: នេះ​គឺជា​សំណើសុំ​ជំនួយ​ថវិកា​សំរាប់​ការស្រាវជ្រាវ​មួយ​ទាក់ទង​នឹង​ការ​បំផ្លិចបំផ្លាញ​ដែល​កើត​មាន​ទៅ​លើ​កន្លែង​ដី​លើក​ជា​រាង​រង្វង់មូល​និង​ទីតាំង​បូរាណ​ដទៃ​ៗ​ទៀត​នៅ​តំបន់​ជើងឯក​នៅ​ប្រទេស​កម្ពុជា ។ សំណើសុំ​នេះ​រួមមាន​ការស្រាវជ្រាវ​សំរាប់​គោលបំណង​រៀនសូត្រ ការបណ្ដុះ​បណ្ដាល ការ​អប់រំ​សាធារណៈ និង ការ​គ្រប់គ្រង​ធនធាន​វប្បធម៌ ។ នេះ​គឺជា​ទីតាំង​ដែល​មាន​សារៈសំខាន់​ផ្នែក​វប្បធម៌ និង​វិទ្យាសាស្ដ្រ​ដែល​មិន​មាន​កន្លែង​ណា​ដូច​ទេ​នៅ​អាស៊ី​អាគ្នេយ៍ ។ ទីតាំង​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការបំផ្លិច​បំផ្លាញ​ហើយ​ត្រូវការ​ការគិតគូរ​ជា​បន្ទាន់ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក