jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

សេចក្តីអញ្ជើញអោយដាក់​សំណើ​សុំ​ថវិកា​ពីមូលនិធិ​ឯកអគ្គ​រដ្ឋទូតអាមេ​រិក សំរាប់​ការអភិរក្ស​វប្បធម៌ ឆ្នាំ ២០១០

 
 ឡូហ្កូស្ថានទូត
ស្ថានទូតអាមេរិក​និងកា​រិយា​ល័យ​កិច្ចការ​វប្បធម៌ និង​អប់រំរបស់​ក្រសួង​ការបរទេស​អាមេ​រិក​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​សេចក្តី​អញ្ជើញ​អោយ​ដាក់ពាក្យ​សុំថវិកាពី​មូលនិធិ​ឯកអគ្គ​រដ្ឋ​ទូត​​សំរាប់​ការអភិរក្ស​វប្បធម៌។
     មូលនិធិនេះត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​បណ្តា​ប្រទេស​នានាក្នុង​ការអភិរក្ស​បេតិក​ភណ្ឌ​​​​វប្ប​ធម៌ និង​បង្ហាញ​ពីការគោ​រពរបស់​សហរដ្ឋ​អាមេរិក​ចំពោះ​វប្បធម៌​​ដទៃ​ទៀត។ មូល​និធិនេះ​មាន​បំណង​អភិរក្ស​ទីតាំង ឬវត្ថុ​​ដែលមាន​សារៈ​សំខាន់​ផ្នែក​វប្បធម៌​ឬប្រវត្តិ​សាស្រ្ត​​ចំពោះ​បេតិក​ភណ្ឌវប្បធម៌​​នៃប្រទេស​កម្ពុជា។ កាល​បរិច្ឆេទ​នៃការដាក់​សំណើសុំ​ជាភាសា​អង់គ្លេស គឺថ្ងៃ​សុក្រ ទី ១១ ខែ​ធ្នូ ឆ្នាំ​ ២០០៩។

គេអាច​ដាក់សំណើ​សុំ ដែល​មានលក្ខណៈ​ដូចខាង​ក្រោមនេះ៖

  • ទីតាំងវប្បធម៌៖ អាចមាន ដូច​ជាទីតាំង​ឬអាគារ​ប្រវត្តិ​សាស្រ្ត កន្លែង ប្រសាទ និង​ទីតាំង​បុរាណ​ពិសិដ្ឋ ។ ពាក្យ​សុំបែបនេះ​អាចទាក់​ទង​ដូច​ជាការជួស​ជុល​អាគារ​ប្រវត្តិ​សាស្រ្ត​ឡើង​វិញ ការធ្វើ​ការសិក្សា​អង្កេតផ្នែក​បុរាណ​វិទ្យាជា​ផ្នែកមួយ​នៃផែន​ការ​​អភិរក្ស ការធ្វើ​ផែនការ​គ្រប់គ្រង​ការអភិរក្ស​សំរាប់​ទីតាំង ឬការ​ចងក្រង​ឯកសារ​ស្តីពី​ទី​​តាំង នៅ​ក្នុងតំបន់ ដើម្បី​ធ្វើការ​អភិរក្ស។
  • វត្ថុវប្បធម៌៖ ពីសារៈ​មន្ទីរ ទីតាំង​នានា ឬស្ថាប័ន​ដូចគ្នា​នេះ។ របស់​ទាំងនេះ​មានដូច​ជា​វត្ថុ​បូរាណ​និងវត្ថុ​ជាតិពន្ធុ​សាស្រ្ត ផ្ទាំង​គំនូរ ចំលាក់ ស្លឹករឹត រូបថត​និងភាព​យន្ត​​ និង​សកម្មភាព​អភិរក្ស​ទូទៅ​តាម​សារៈ​មន្ទីរ។ សំណើ​សុំបែបនេះ​មានដូច​ជាដើម្បី​​រក្សា​វត្ថុ​អោយដូច​សភាព​ដើម​ ការវាយ​តំលៃតំរូវ​ការនៃ​វត្ថុ​ទាក់ទង​នឹងសភាព​​នៃវត្ថុ និង​វិធីក្នុង​ការកែ​លំអកំរិត​អភិរក្ស​អោយនៅ​ដូចដើម​ ការធ្វើ​សារពើ​ពន្ធសំរាប់​​បំណង​អភិរក្ស ការបង្កើត​បរិយាកាស​សុវត្ថិភាព​​សំរាប់ទុក​ដាក់និង​ដាក់តាំង ឬការ​​បង្រៀន​ជំនាញ​ឯកទេស ក្នុង​ការថែ​រក្សានិង​អភិរក្ស។
  • ទំរង់នៃការសំដែង​តាមលក្ខណៈ​ប្រពៃណី​វប្បធម៌៖ មានដូច​ជាតន្រ្តី​បូរាណ ពិធី ចំណេះ​ដឹង​ ភាសា​ របាំ ល្ខោន និងសិប្បកម្ម។ សំណើ​សុំបែបនេះ​អាចមាន​ដូចជាការ​ចងក្រង​ឯកសារ និងថត​រូបនិងសំលេង​ស្តីពីតន្រ្តី​និងរបាំ​បូរាណ ជាផ្នែក​មួយនៃ​ការសំដែង​​តាម​លក្ខណៈ​ប្រពៃណី និង​រក្សាទុក​ឯកសារ​​ រូប​ និង​សំលេង ឬការ​ជួយដល់​ការបង្រៀន​​លើ​ការ​អភិរក្ស ឬសិល្បៈ​ឬសិប្ប​កម្មប្រពៃ​ណី ដែល​រងការគំរាម​កំហែង​នៃការ​បាត់​បង់។

សកម្មភាពអាទិភាព

     មូលនិធិឯកអគ្គរដ្ឋ​ទូត​​សំរាប់​ការអភិរក្ស​វប្បធម៌​ផ្តល់អា​ទិភាព​ដល់​សកម្មភាព​គំរោង​ដែល​​បំពេញ​បានតាម​​បទដ្ឋាន​អន្តរជាតិ​​សំរាប់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌។ សកម្មភាព​ទាំង​នេះ​មាន​ដូចជា៖

  • ចំពោះទីតាំង​វប្បធម៌៖ ជួស​ជុល​​អាគារ​ប្រវត្តិសាស្រ្ត ការធ្វើ​ការ​សិក្សា​អង្កេត​ផ្នែកបុរាណ​វិទ្យាជាផ្នែក​មួយនៃ​ផែន​ការ​អភិរក្ស ការ​ធ្វើផែន​ការគ្រប់​គ្រង​ការ​អភិរក្ស​ទីតាំង ឬការ​ចងក្រង​ឯកសារ​ស្តីពី​​ទី​តាំង នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើការ​អភិរក្ស។
  • ចំពោះវត្ថុវប្បធម៌៖ រក្សា​អោយ​ដូចសភាពដើម​​ក្នុងពេល​ទុក​ដាក់ ការ​វាយ​តំលៃ​តំរូវ​ការ​នៃវត្ថុ ​ទាក់​ទងនឹង​សភាព​​នៃវត្ថុ និងវិធី​ក្នុង​ការកែ​លំអកំរិត​អភិរក្សអោយ​នៅដូច​ដើម​ ការធ្វើ​សារពើ​ពន្ធសំរាប់​​បំណង​អភិរក្ស ការ​បង្កើត​បរិយា​កាសសុវត្ថិ​ភាព​សំរាប់​ទុកដាក់​និងដាក់​តាំង ឬការ​​បង្រៀន​​ជំនាញ​ឯកទេស ក្នុង​ការថែ​រក្សានិង​អភិរក្ស។
  • ទំរង់នៃការសំដែង​តាម​លក្ខណៈ​ប្រពៃណី​វប្បធម៌៖ ចងក្រង​​ឯកសារ និង​ថត​រូប​និងសំលេង​ទុកស្តី​ពីតន្រ្តីនិង​របាំបូរាណ​​សំរាប់​អភិរក្ស​និងការ​ចែក​ចាយ ជួយ​ដល់​ការ​បង្រៀន​លើ​​ការអភិរក្ស​សិល្បៈ​ឬសិប្បកម្ម​ប្រពៃណី ដែល​រងការ​គំរាម​កំហែង​នៃការ​បាត់បង់។


            សកម្មភាពអភិរក្ស​សមស្រប​គឺជាសកម្មភាព​ដែលការ​ពារតំលៃ​នៃទី​តាំង វត្ថុ និង​ទំរង់នៃ​ការសំដែង​តាមវប្បធម៌​ប្រពៃ​ណី ដូចដែល​ត្រូវបាន​យល់ឃើញដោយ​អ្នក​ពាក់​​ព័ន្ធ។ អ្នក​ពាក់ព័ន្ធ​អាច​មានដូច​ជាផ្នែក​វប្បធម៌​ក្នុង​ស្រុក ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ សហគមន៍​ក្នុង​មូល​ដ្ឋាន និង​អ្នកឯ​ទៀត ដែល​មានផល​ប្រយោជន៍​ទាក់ទង​នឹងទីតាំង​និងលទ្ធផល​គំរោង។
     កំណត់សំគាល់ពិសេស​​ទាក់ទង​នឹងទីតាំង​និងវត្ថុ ដែល​មានទាក់​ទងនឹង​សាសនា
ខចែងពីគ្រឹះស្ថាននៃរដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​​អនុញ្ញាតិ​អោយ​រដ្ឋាភិបាល​​បញ្ចូលទី​តាំងនិង​របស់​​ទាក់​ទងនឹង​សាសនា​​ទៅក្នុង​​កម្មវិធី​ជំនួយ ក្រោម​លក្ខខ័ណ្ឌ​កំណត់។ ឧទាហរណ៍ ចំណុចមួយ​ទាក់ទង​នឹង​សាសនា (រួមទាំង​ទី​សក្ការៈ)​ អាច​ទទួល​អំណោយ​ថវិកាសំរាប់​ការអភិរក្ស​វប្បធម៌ បើសិន​ជាវាមាន​ខ្លឹម​សារ​សំខាន់​ទាក់ទង ហើយ​ត្រូវបាន​ជ្រើសរើស​ឡើង ដោយ​ផ្អែកតែ​ទៅលើលក្ខណៈ​វិនិច្ឆ័យ​ផ្នែក​ស្ថាបត្យកម្ម សិល្បៈ ប្រវត្តិ​សាស្រ្ត និង​លក្ខណៈ​វប្បធម៌​ដទៃទៀត (មិនមែន​សាសនា)។

     ចំពោះព័ត៌មានបន្ថែម សូម​ទាក់ទងលោក​ស្រី ញឹម ភក្តី តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨១៧៩ ឬលោក​ចៅ សា តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨២៤៨​។

     ថ្ងៃខែផុតកំណត់​នៃការ​ដាក់ពាក្យ​សុំជាភាសា​អង់គ្លេស គឺថ្ងៃ​សុក្រ ទី ១១ ខែ​ធ្នូ ឆ្នាំ ២០០៩។ ពាក្យ​សុំត្រូវ​ផ្ញើទៅ៖

Nhim Pheakdey, Cultural Affairs Assistant
Re: The Ambassador's Fund for Cultural Preservation
Public Affairs Office
U.S. Embassy
1, Street 96, Phnom Penh.

សេចក្តីណែនាំក្នុងការដាក់ពាក្យសុំ (ជាភាសាអង់គ្លេស)

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក