កម្មវិធីអាហារូបករណ៍ Hubert H. Humphrey សំរាប់ឆ្នាំ ២០១០-២០១១
ថ្ងៃផុតកំណត់៖ ២៨ សីហា ឆ្នាំ ២០០៩
| |
| អាហារូបករណ៍ Hubert H. Humphrey |
ផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញមានសេចក្ដីរីករាយសូមប្រកាសជ្រើសរើសបេក្ខជនសំរាប់កម្មវិធីផ្ដល់អាហារូបករណ៍ Hubert H. Humphrey សំរាប់ឆ្នាំ ២០១០-២០១១ ។ អាហារូបករណ៍នេះនាំអ្នកឯកទេសកំរិតមធ្យមដែលមានជោគជ័យច្បាស់លាស់ក្នុងអាជីព ទៅកាន់សហរដ្ឋអាមេរិក ដើម្បីសិក្សារយៈពេលមួយឆ្នាំ ជាការសិក្សាទូទៅនិងការសិក្សាជំនាញឯកទេស។ អាហារូបករណ៍ដែលផ្តល់ក្រោមកម្មវិធីនេះ អាស្រ័យលើការមានថវិកា។
កម្មវិធីអាហារូបករណ៍ Humphrey គឺជាកម្មវិធីសិក្សារយៈពេលមួយឆ្នាំ ដែលមិនមានផ្ដល់សញ្ញាប័ត្រមហាវិទ្យាល័យ និងមានបញ្ចូលគ្នានូវការបណ្ដុះបណ្ដាលលើជំនាញឯកទេសនិងការអប់រំទូទៅនៅសហរដ្ឋអាមេរិក សំរាប់អ្នកជំនាញឯកទេសថ្នាក់មធ្យម ដែលមានស្នាដៃឆ្នើម និងមានសក្ដានុពលខ្លាំងក្នុងការដឹកនាំ។ អាហារូបករណ៍នេះមានផ្ដល់តាមការប្រកួតប្រជែងសំរាប់បេក្ខជនមកពីវិស័យសាធារណៈនិងវិស័យឯកជន ដែលមានទឹកចិត្ដបំរើសេវាសាធារណៈ ក្នុងវិស័យដូចខាងក្រោមនេះ ៖
- សារគមនាគមន៍/សារពត៌មាន
- ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ
- ការវិភាគគោលនយោបាយសាធារណៈនិងរដ្ឋបាលសាធារណៈ
- ការអភិវឌ្ឍន៍សេដ្ឋកិច្ច
- ការអភិវឌ្ឍន៍កសិកម្មនិងកសិសេដ្ឋកិច្ច
- ហិរញ្ញវត្ថុនិងធនាគារ
- ការគ្រប់គ្រងធនធានមនុស្ស
- ច្បាប់និងសិទ្ធិមនុស្ស
- ការរៀបចំផែនការតំបន់និងផែនការក្រុង
- ការគ្រប់គ្រងនិងគោលនយោបាយបច្ចេកទេស
- ការធ្វើផែនការវិស័យអប់រំ
- ការគ្រប់គ្រងនិងគោលនយោបាយសុខភាពសាធារណៈ
បេក្ខជនត្រូវមានលក្ខណៈសម្បត្ដិដូចខាងក្រោមនេះ ៖
គេមិនអាចដាក់ពាក្យសុំបានទេ បើសិនជាអ្នកនោះជា៖
- អ្នកទើបតែរៀនចប់មហាវិទ្យាល័យ បើទោះបីជាកាន់មុខតំណែងសំខាន់យ៉ាងណាក៏ដោយ។
- គ្រូបង្រៀនក្នុងសាកលវិទ្យាល័យដែលមិនមានការទទួលខុសត្រូវលើការគ្រប់គ្រង ។
- អ្នកដែលបានចូលរៀនថ្នាក់ក្រោយបរិញ្ញាក្នុងសហរដ្ឋអាមេរិកចាប់ពី ១ ឆ្នាំទៅ ក្នុងអំឡុងពេល ៧ ឆ្នាំមុនខែសីហា ឆ្នាំ ២០០៩ ។
- អ្នកដែលមានបទពិសោធន៍ផ្សេងទៀតក្នុងពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក (រយៈពេលជាង ៦ ខែក្នុងអំឡុងពេល ៥ ឆ្នាំមុនខែសីហា ឆ្នាំ ២០០៩)។
អាហារូបករណ៍ Humphrey ឧបត្ថម្ភសោហ៊ុយលើការធ្វើដំណើរទៅមកសហរដ្ឋអាមេរិក រួមនឹងថ្លៃសិក្សា និងសោហ៊ុយចំណាយក្នុងការរស់នៅសំរាប់ការសិក្សាពេញម៉ោង ។ ការឧបត្ថម្ភនេះមិនមែនសំរាប់ជួយដល់អ្នកនៅក្នុងបន្ទុកទេ ។
ពាក្យសុំមាននៅក្នុងគេហទំព័រ៖
http://apply.embark.com/student/humphrey/fellowship/។ អ្នកដាក់ពាក្យត្រូវបង្កើត Account ថ្មី ហើយធ្វើតាមការណែនាំក្នុងគេហទំព័រ មុនពេលបំពេញពាក្យសុំ និងឯកសារបញ្ជាក់ដទៃទៀត។ ថ្ងៃខែផុតកំណត់ក្នុងការដាក់ពាក្យតាមអ៊ិនធ័រនែត គឺ ២៨ សីហា ឆ្នាំ ២០០៩។ អ្នកដាក់ពាក្យដែលមិនចេះបើកចូលក្នុងពាក្យសុំតាមអ៊ិនធ័រនែត អាចទាក់ទងលោក ចៅ សា តាមទូរស័ព្ទ ០២៣ - ៧២៨ - ២៤៨ ឬអ៊ីម៉េលមក chaus@state.gov បើចង់បានព័ត៌មានស្តីពីកម្មវិធីនេះ។