jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ទិដ្ឋាការទៅសហរដ្ឋអាមេរិក
 
  សេវាទិដ្ឋាការ ទិ.ការមិនអន្តោ. របៀបសុំ តំរូវការរូបថត ការពិនិត្យសំរេច/រង់ចាំ ទិដ្ឋាការសិស្ស ទិដ្ឋាការគូដណ្ដឹង ទិដ្ឋាការទេសចរ/ទិដ្ឋាការជំនួញ ទិដ្ឋាការការទូត/ផ្លូវការ ទិ.ការអន្ដោប្រវេសន៍ ឆ្នោតផ្សងសំណាង DV ថ្លៃសេវាទិដ្ឋាការ ការសុំកូនចិញ្ចឹម ការចាប់ពង្រាត់ក្មេង ពត៌មានបន្ថែម

ទិដ្ឋាការមិនមែនអន្តោប្រវេសន៍

ការណាត់​សំភាស​ទិដ្ឋាការ​មិនមែន​អន្ដោប្រវេសន៍​តាម​ទូរស័ព្ទ​របស់​ស្ថានទូត

ក្នុង​ពេល​ឆាប់​ៗ​នេះ រាល់​បេក្ខជន​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​សំរាប់​មុខ​ជំនួញ ទេសចរណ៍ ការសិក្សា​ឬ​ការងារ​បណ្ដោះ​អាសន្ន និង​អ្នក​ដែល​មិន​បាន​ធ្វើ​ដំណើរ​ស្រប​ច្បាប់​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​ធ្វើ​ការណាត់​ជួប​សំភាស​ជាមួយ​ផ្នែក​ទិដ្ឋាការ​មិនមែន​អន្ដោប្រវេសន៍​ដោយ​ហៅ​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​ណាត់ជួប​សំភាស​សំរាប់​អ្នក​ធ្វើ​ទស្សនៈកិច្ច​រយៈពេល​ខ្លី ។ ការិយាល័យ​នេះ​ចាប់​ទទួល​ទូរស័ព្ទ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង ៨:៣០ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ និង​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៤:៣០ រសៀល ។ លេខ​ទូរស័ព្ទគឺ ០២៣ ៧២៨ ០០០ ។ រាល់ពេល​ទូរស័ព្ទ បេក្ខជន​ត្រូវ​ផ្ដល់​ឈ្មោះ​និង​លេខ​លិខិត​ឆ្លងដែន​អោយ​បាន​ត្រឹមត្រូវ ។ ការណាត់​សំភាស​នឹង​ផ្ដល់​ជូន​នៅ​ថ្ងៃ​អាច​ធ្វើ​ទៅ​បាន ។ សំណើ​សុំ​ការណាត់​សំភាស​ដំបូង​នឹង​មិន​ត្រូវ​បាន​ទទួល​តាម​ទូរសារ​ទេ ហើយ​សំណើ​បែប​នេះ​នឹង​ត្រូវ​បាន​ចាត់ទុក​ជា​មោឃៈ ។ បេក្ខជន​ត្រូវ​អញ្ជើញ​មក​តាម​កាលកំណត់​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ពាក្យ​សុំ​ដែល​បាន​បំពេញ​រួច​លិខិត​ឆ្លងដែន​ដែល​មាន​សុពលភាព​និង​ឯកសារ​ផ្សេង​ៗ ទាក់ទង​នឹង​ចំណង​និង​ស្ថានភាព​គ្រួសារ​រឹងមាំ​នៅ​ស្រុក​ខ្មែរ ព្រមទាំង​គោលបំណង​ទៅ​សហរដ្ឋ​អាមេរិក ។ បេក្ខជន​ត្រូវ​បង់ថ្លៃ​ទិដ្ឋាការ​ចំនួន ១០០ ដុល្លា​អាមេរិក​នៅ​ថ្ងៃ​សំភាស ។  បេក្ខជន​ពុំ​ចាំបាច់​មកកាន់​ស្ថានទូត​នៅ​មុន​ថ្ងៃ​និង​ពេល​កំណត់​សំភាស​ទេ ។ បេក្ខជន​ដែល​គ្មាន​ការណាត់​សំភាស​មិន​អាច​ធ្វើ​ការសំភាស​បាន​ឡើយ ។ ប្រសិន​បើ​អ្នក​មិន​អាច​មក​តាម​ថ្ងៃ​កំណត់​សំភាស​ទេ អ្នក​ត្រូវ​ទូរស័ព្ទ​ប្រាប់​ពី​ការលុបចោល​ការសំភាស​របស់​អ្នក ដើម្បី​យើង​អាច​យក​កន្លែង​និង​ពេល​ទៅ​សំភាស​អ្នក​ផ្សេង ប្រសិន​បើ​អ្នក​អោយ​យើង​ដឹង​ទាន់​ពេលវេលា​នូវ​ការលុបចោល​ការណាត់​ជួប​សំភាស ។ 

ករណី​បន្ទាន់:

បន្ទាប់​ពី​មាន​ការណាត់​សំភាស​លើក​ដំបូង​ហើយ​រាល់​បេក្ខជន​ដែល​មាន​ការប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដូចជា​ករណី​ទៅ​ពិនិត្យ​សុខភាព​ឬ​ការស្លាប់​នៃ​សមាជិក​គ្រួសារ​ជាដើម សូម​ផ្ញើ​ទូរសារ​មក​លេខ ០២៣៧២៨ - ៧០០​ដើម្បី​សុំ​ណាត់​សំភាស​លឿន ។ ការមាន​ផែនការ​នៅ​នាទី​ចុងក្រោយ​មិន​ត្រូវ​បាន​ចាត់ទុក​ជា​ករណី​បន្ទាន់​ឡើយ ។ នៅ​លើ​ទូរសារ សូម​ដាក់​ឈ្មោះ លេខ​លិខិត​ឆ្លងដែន និង ថ្ងៃ​សំភាស​ដែល​បាន​ណាត់​រួច​ហើយ ព្រមទាំង​លេខ​ទូរស័ព្ទ​និង​ទូរសារ​របេស់​លោក​អ្នក​ផង​សំរាប់​ទាក់ទង។ លោក​អ្នក​គួរ​ផ្ញើ​តាម​ទូរសារ​នូវ​ឯកសារ​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​ការស្នើសុំ​ការសំភាស​លឿន​របស់​លោក​អ្នក ។ ប៉ុន្ដែ​ឯកសារ​ផ្សេង​ៗ​ទៀត ដែល​រួមមាន ពាក្យសុំ​ទិដ្ឋាការ​នឹង​មិន​ត្រូវ​បាន​យក​មក​ពិចារណា​ទេ ។ គ្មាន​ការបង់​ប្រាក់​បន្ថែម​ទេ ប្រសិន​បើ​អ្នក​ត្រូវ​បាន​ផ្ដល់​អោយ​នូវ​ការសំភាស​លឿន ។

ទិដ្ឋាការ​អន្ដោប្រវេសន៍:

ការណាត់​សំភាស​ទិដ្ឋាការ​អន្ដោប្រវេសន៍​មិន​ធ្វើ​តាម​របៀប​ខាងលើ​ទេ ។ បេក្ខជន​នឹង​ត្រូវ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ដោយ​ការិយាល័យ​ទិដ្ឋាការ​អន្ដោប្រវេសន៍​នៅពេល​មាន​សំណុំ​ឯកសារ​គ្រប់គ្រាន់​ហើយ ។ ការហៅ​ទូរស័ព្ទ​ទាក់ទង​នឹង​ទិដ្ឋាការ​អន្ដោប្រវេសន៍​នឹង​មិន​ត្រូវ​បាន​ទទួល​ឡើយ ។

ការទទួល​យក​លិខិត​ឆ្លងដែន:

រាល់​លិខិត​ឆ្លងដែន​ដែល​បាន​ចេញ​ទិដ្ឋាការ​ជូន​នឹង​អាច​មក​ទទួល​យក​វិញ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់  ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ពី​ម៉ោង ៤:០០ ដល់ ម៉ោង​៤:៣០ រសៀល ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក