jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ឯកអគ្គរដ្ឋទូត Rodley ទទួល​រៀប​ចំការ​បើកពិព័ណ៌​ស្តីពីសិល្បៈ​ក្នុងស្ថាន​ទូត

ភ្នំពេញ
ថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០០៩

Art in Embassy Exhibit in Ambassador's Residence in Phnom Penh 
ឯកអគ្គរដ្ឋទូត Rodley ស្វាគមន៍ ភ្ញៀវ​ដែល​ចូល​រួម
ទស្សនា​ពិព័ណ៌ ក្នុង​និវេសដ្ឋាន​លោក​ស្រី។ រូបពង្រីក  
នៅថ្ងៃទី ២៦ ខែឧសភា លោក​ស្រី​ឯកអគ្គ​រដ្ឋទូតអា​មេរិក Carol Rodley បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ចំនួន​ជាង ១០០ នាក់ មក​ពីផ្នែក​សិល្បៈ​កម្ពុជា ដែល​មកចូល​រួមក្នុង​ពិធីបើក​ពិព័ណ៌​សិល្បៈ​ក្នុងស្ថាន​ទូត នៅឯ​និវេសដ្ឋាន​របស់​លោក​ស្រី។ មន្រ្តីមក​ពីក្រសួង​វប្បធម៌ សិល្បករ តន្រ្តីករ អ្នក​និពន្ធ អ្នក​របាំ និងគ្រូ​របាំបាន​ចូលរួម​ក្នុង​ពិធី​នោះ ហើយ​រីករាយ​នឹងស្នាដៃ​សិល្បៈ ដែល​ត្រូវបាន​ដាក់​តាំង។

ពិព័ណ៌សិល្បៈក្នុងស្ថានទូតមាន​បង្ហាញ​ស្នាដៃ​សិល្បៈ​ចំនួន ២០ របស់​សិល្បករ​ចំនួន ៩ នាក់។ ស្នាដៃ​សិល្បៈ​ទាំង​អស់​នោះបាន​បង្ហាញពី​ការទាក់​ទង​គ្នា​រវាង​សហ​រដ្ឋអាមេ​រិកនិង​ប្រទេសកម្ពុជា ដោយ​សង្កត់​ធ្ងន់លើ​​សារៈ​សំខាន់​នៃផ្នែក​ការទូត​និងសិល្បករ ថា​ជាឯក​អគ្គរដ្ឋទូត​វប្បធម៌។ សិល្បករ​ម្នាក់ គឺ​លោក William Graef បានសំដែង​ទស្សនៈ​របស់លោក​ស្តីពី​ប្រទេស​កម្ពុជា​តាមរយៈ​រូប​ចំលាក់។ សំរាប់​លោក ការ​សំដែង​មនោ​សញ្ចេតនា​គឺតាម​រយៈគំរប​កង់ ដែល​ចាក់ពុម្ព​ក្នុង​អង្ករ។

មានមតិស្តីពីរូបចំលាក់របស់​លោក ដែល​មានចំណង​ជើង​ថា Blingcap លោក Graef បាន​សរសេរ​ថា “នៅក្រៅ​រាជធានី​នៃប្រទេស​​កម្ពុជា រទេះ​ដែលអូស​ទាញ​ដោយ​សត្វនៅ​មានច្រើន​នៅ​ឡើយ ដែលជា​ការផ្ទុយ​ស្រឡះ​ពីរថយន្ត​ប្រណិតៗ​ដែល​ហូរ​ចូល​មកក្នុងពេល​ថ្មីៗ​នេះ ហើយ​ដែលគេ​ឃើញ​មាន​គ្រប់​កន្លែង​ក្នុង​ទី​ក្រុង។ កិត្តិនាម​នៃ “ការជិះរថ​យន្ត” ដើម្បី​​បង្អួត​រូបភាព​ខាង​ក្រៅ ធ្វើ​អោយគេ​មាន “មុខ​មាត់​ធំដុំ” គឺ​ជាតួនា​ទីដ៏មានសារៈ​សំខាន់​ក្នុងការ​ធ្វើកុំ​​អោយ​ចាញ់​គេ បើ​ទោះបី​ជាប្រជា​ជនភាគ​ច្រើន​ស្ទើរតែ​មិន​មាន​ហូប​ចុក​គ្រប់​គ្រា​ន់ក្តី។ គំរប​កង់ដែល​ចាក់ពុម្ព​​ដោយ​ប្រើ​អង្ករ ដែល​ជាអាហារ​ចាំបាច់​ប្រចាំ​ថ្ងៃនៅ​អាស៊ី ធ្វើអោយ​គេមើលឃើញ​ច្បាស់​ពីលក្ខណៈ​ផ្ទុយគ្នា​​នៃ​​​​ការ​និយម​ដែលមាន​ការចុះ​អន់​ថយ និង​ដែល​ទើបតែ​ងើប​ចេញ​ពី​សោក​នាដកម្ម ហើយ​កំពុង​ចូលទៅ​ក្នុង​​បរិយា​កាស​ដែល​កំពុង​តែ​មានការ​ផ្លាស់​ប្តូរយ៉ាង​ឆាប់​រហ័ស។ ដោយ​ត្រូវបាន​បង្ហាញ​ដូចជា​​ចាន​ព័រសា​ឡែន​គួរ​រក្សា​ទុក វា​ចោទ​សួរទៅ​លើភាព​ត្រឹម​ត្រូវនៃ​ការចង់​​បាន​និងសេច​ក្តីត្រូវ​ការ​បស់​ប្រទេស​​មួយដែល​កំពុង​​អភិវឌ្ឍ និង​កំពុង​តែ​មាន​ការលូត​លាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស ជាមួយ​នឹងការ​ហូរ​ចូលយ៉ាង​ច្រើននៃ​គុណ​​តំលៃ​របស់​លោក​​ខាង​លិច។”
ពិព័ណ៌​ស្តីពី​សិល្បៈ​ក្នុងស្ថាន​ទូតមាន​តាំងនៅ​និវេសដ្ឋាន​របស់​ឯក​អគ្គ​រដ្ឋទូត ហើយ​គេអាច​មើល​ឃើញ​ក្នុង slideshow តាម​អ៊ិនធ័រ​នែត។

ប្រវត្តិស្តីពីកម្មវិធីសិល្បៈក្នុងស្ថានទូត
ដោយត្រូវបានបង្កើត​អោយ​មានឡើង​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេ​រិក ក្នុង​ឆ្នាំ ១៩៦៤ កម្មវិធី​សិល្បៈ​ក្នុងស្ថាន​ទូតគឺ​ជាសារៈ​មន្ទីរសាកល​មួយ ដែល​បង្ហាញ​ស្នាដៃ​សិល្បៈ​ដើមរបស់​ពលរដ្ឋ​អាមេរិក នៅក្នុង​បន្ទប់​សាធារណៈ ​ក្នុងនិវេសដ្ឋាន​ទូតអាមេ​រិកចំនួន​ប្រហែល ១៨០ ទូទាំង​សាកល​លោក។ ពិព័ណ៌​​ទាំង​នេះ ដោយ​មាន​ស្នាដៃ​សិល្បៈខ្ចី​មកពីវិចិត្រ​សាល សារៈ​មន្ទីរ សិល្បករ​ម្នាក់ៗ វត្ថុ​អនុស្សាវរីយ៍​របស់​ក្រុម​ហ៊ុន​និង​ឯកជន មាន​តួនាទីសំខាន់​ក្នុង​កិច្ចការ​ទូតនៃ​ប្រទេស​របស់យើង​ជាមួយ​សា​ធារណ​ជន។ វាធ្វើ​អោយ​ទស្ស​និកជន​អន្តរជាតិ​ចាប់អារម្មណ៍​លើគុណ​ភាព ទំហំ​ និងភាព​ចំរុះនៃ​វប្បធម៌​និងសិល្បៈ​របស់​អាមេរិក តាម​រយៈ​ស្នាដៃ​សំរេចបាន​របស់​ពលរដ្ឋ​សំខាន់​បំផុត​ខ្លះរបស់​យើង ដែល​ជាសិល្បករ​របស់​យើង។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក