កម្មវិធីផ្សេងៗ ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងតុលាការអាស៊ានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ
ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២
លោក David L. Carden ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន និងឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តម Bagas Hapsoro អគ្គលេខាធិការរងនៃកិច្ចការសាជីវកម្ម និងអាស៊ានសំរាប់សហគមន៍ បានបើកសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងតុលាការអាស៊ាន នៅថ្ងៃទី១២ ខែមិថុនា ក្នុងទីក្រុងភ្នំពេញ។ សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ ក្រោមប្រធានបទ ពង្រឹងការចូលរួមរបស់សមាជិកក្នុងបណ្តាញព័ត៌មានផ្នែកច្បាប់ មានការចូលរួមពីចៅក្រមនិងតំណាងថ្នាក់ខ្ពស់ប្រមាណ៧០នាក់ នៃក្រសួងយុត្តិធម៌មកពីប្រទេសជាសមាជិកទាំង១០ របស់អាស៊ាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់និងបទពិសោធន៍ ដែលពុំដែលមានពីមុនមក ព្រមទាំងធ្វើការពិភាក្សាគ្នាស៊ីជំរៅ លើការកសាងនិងពង្រឹងការទាក់ទងគ្នា ផ្នែកច្បាប់និងតុលាការ។ កិច្ចប្រជុំលើកទី១៤ របស់មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់របស់អាស៊ាន (ASLOM) នៅភ្នំពេញ កាលពីឆ្នាំទៅ បានមើលឃើញតំរូវការក្នុងការពង្រឹងបណ្តាញក្នុងចំណោម អ្នកឯកទេសជាន់ខ្ពស់ផ្នែកច្បាប់ នៅទូទាំងតំបន់អាស៊ាន ពិសេសក្នុងស្ថាប័នតុលាការរបស់អាស៊ាន និងកិច្ចប្រជុំ ASLOM ។
សមាហរណកម្មកាន់តែជ្រៅរបស់អាស៊ានកំពុងស្តែងចេញនូវការប្រឈមថ្មីៗ ក្នុងបញ្ហាច្បាប់ឆ្លងកាត់ព្រំដែន។ អ្នកពាក់ព័ន្ធជាន់ខ្ពស់ផ្នែកច្បាប់ និងតុលាការនៅក្នុងតំបន់នឹងប្រជុំគ្នានៅទីក្រុងភ្នំពេញដើម្បីពិភាក្សាពីបច្ច័យនៃសមាហរណកម្ម និងធម្មនុញ្ញរបស់អាស៊ាន បញ្ហាក្នុងការផ្តល់យុត្តិធម៌ក្នុងតំបន់អាស៊ាន ការអនុវត្តសាលក្រម ការកាត់ក្តីជាអន្តរជាតិដោយអាជ្ញាកណ្តាល ហើយនិងការអនុវត្តសន្ធិសញ្ញាអន្តរជាតិជាលក្ខណៈច្បាប់ជាតិ។
- Share
- Delicious
- Digg
- StumbleUpon

