jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សហរដ្ឋអាមេរិកផ្តល់ជំនួយចំនួន ៣៤,៨ លានដុល្លាអាមេរិក សំរាប់វិស័យសុខាភិបាល និងអប់រំ

ក្រសួងការបរទេស ភ្នំពេញ
ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០០៩

American Ambassador Carol Rodley  and DPM Hor Namhong at the Signing Ceremony 
ឯកអគ្គរដ្ឋទូត Carol Rodley និង​លោក​
ឧបនាយក​រដ្ឋ​មន្រ្តី ​ហោ ណាំហុងនៅ​
ក្នុង​ពិធី​ចុះ​ហត្ថលេខា ។ រូបពង្រីក  
សហរដ្ឋអាមេរិកនិង​កម្ពុជា​បានចុះហត្ថលេខា​លើវិសោធន​កម្មលើ​កិច្ចព្រម​ព្រៀងទ្វេភាគី​ចំនួនពីរ​ នៅថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ​២០០៩ ដែល​នឹងផ្ដល់​ថវិកា​សរុប​ចំនួន ៣៤.៨ លាន​ដុល្លារអាមេ​រិក​ ដើម្បីជួយ​វិស័យ​សុខា​ភិ​បាល​និងអប់រំ ដែល​ជាវិស័យ​អាទិភាព​របស់​កម្ពុជា។ ជំនួយ​ថវិកាថ្មី​នេះនឹងធើ្វ​អោយទឹក​ប្រាក់​សរុប ដែល​សហរដ្ឋអាមេ​រិកបាន​ជួយដល់​វិស័យ​សុខាភិ​បាល និងអប់រំ​នៅកម្ពុជា​ឡើងដល់​ចំនួនជាង  ២៥០ លាន​ដុល្លា អាមេរិក​ចាប់ពី​ឆ្នាំ ១៩៩៩ មក។

     លោកស្រី Carol A. Rodley ឯក​អគ្គរដ្ឋ​ទូតសហ​រដ្ឋអាមេ​រិកប្រចាំ​នៅកម្ពុជាបាន​​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធីនិងចុះ​ហត្ថលេខានេះ​ នៅក្រសួង​ការបរទេស​ និងសហ​ប្រតិបត្ដិការ​អន្ដរជាតិ ក្នុង​ទីក្រុង​ភ្នំពេញ។ ឯក​ឧត្ដម ហោ ណាំហុង  ឧបនាយក​រដ្ឋមន្ដ្រី​និងជារដ្ឋ​មន្ដ្រីក្រសួង​ការបរទេស​និងសហ​ប្រតិបត្ដិការ​អន្ដរជាតិ និង​លោក Flynn Fuller នាយក​បេសកម្ម​នៃទីភ្នាក់ងារ​សហ​រដ្ឋអាមេ​រិក ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ   (USAID)  នឹងចុះ​ហត្ថលេខា​ក្នុង នាម​រដ្ឋាភិបាល​របស់ខ្លួន។

     លោកស្រីឯកអគ្គរដ្ឋទូត Rodley បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ដែល​មាន​វត្តមាន​នៅពេល​នេះ ដើម្បី​សំដែង​សារជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រជាជន​អាមេរិក​ ក្នុងការ​ធ្វើ​វិនិយោគ​ទៅលើ​សុខភាព​ និង​ការ​សិក្សា​អប់រំ​របស់​ប្រជាជន​កម្ពុជា។ ដោយ​ធ្វើការ​ជាមួយ​សហការី​របស់​យើង​ក្នុង​រដ្ឋាភិបាល​កម្ពុជា យើង​បាន​ទប់​រលក​នៃ​ជំងឺ​អេដស៍ លើក​កំពស់​គុណ​ភាព​នៃសេវា​សុខ​ភាព​ជា​មូលដ្ឋាន និង​លើកកំពស់​អត្ថប្រយោជន៍​ និង​ការ​ទទួល​បាន​ការ​សិក្សា​អប់រំ​ដល់​យុវវ័យ​រាប់​ពាន់​នាក់។”

     វិសោធនកម្ម​លើកិច្ច​ព្រមព្រៀង​ទី១ ផ្ដល់​ថវិកា​សរុប​ចំនួន ៣១,៦ លាន​ដុល្លារសហ​រដ្ឋអាមេ​រិក សំរាប់ គោល​បំណង។ ជំនួយ​នេះនឹង​ប្រើសំរាប់​ធ្វើឱ្យប្រសើរ​ឡើងនូវ​រាល់​សកម្មភាព ដែល​ពាក់ព័ន្ធទៅ​នឹងការ​បន្ថយ​អត្រា​ឆ្លង និងផល​ប៉ះពាល់​នៃជំងឺ​ហ៊ីវ/អេដស៍ ការការ​ពារនិង​កំចាត់​ជំងឺឆ្លង​ធំៗ ដូចជា​ជំងឺរបេង ការ​ប្រយុទ្ធ​និងជំងឺ ផ្ដាស​សាយ​បក្សី និងជំងឺ​ផ្ដាសសាយ​ប្រភេទ​ផ្សេងៗ​ទៀត  ក៏ដូច​ជាធ្វើឱ្យ​ប្រសើរឡើង​នូវសុខភាព​របស់​កុមារ មាតា  និងសុខភាព​បន្ដពូជ  និង​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ។

     វិសោធនកម្មលើកិច្ច​ព្រមព្រៀង​ទី២ ផ្ដល់​ថវិកាសរុប​ចំនួនជាង ៣,២ លាន​ដុល្លារសហ​រដ្ឋអាមេ​រិក ដើម្បី គាំទ្រ​ដល់ គោល​បំណងវិស័យ​អប់រំរបស់​រាជរដ្ឋា​ភិបាល​កម្ពុជា។  ជំនួយ​នេះនឹង​ប្រើសំរាប់​ការចាប់​ផ្ដើម​គំរោង កម្មវិធី​អប់រំថ្មី​បន្ថែមលើ​កម្មវិធីអប់រំ​កន្លងមក​របស់ USAID  ដើមី្ប​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​គុណភាព​និងប្រយាជន៌ នៃការ​អប់រំជា​មូលដ្ឋាន និង​ពង្រីក​លទ្ធភាព​ចូលររៀន​ឱ្យកាន់​តែច្រើន​ឡើងសំរាប់​កុមារ​កម្ពុជា រួមទាំង​ជនជាតិ​ភាគ តិច អ្នក​បាត់បង់​លទ្ធភាព​ពលកម្ម  និងកុមារ​ក្រីក្រខ្លាំង​ផែងដែរ។ សកម្ម​ភាពទាំង​អស់នឹង​ផ្ដោតទៅ​លើការ​កាត់ បន្ថយ​អត្រាបោះ​បង់ចោល​សាសា​រៀន និងការ​រៀនត្រួត​ថ្នាក់  តាម​រយៈការ​បង្កើន​គុណភាព​នៃការ​បង្រៀន  ការបណ្ដុះ​​បណ្ដាលពី​ការគ្រប់​គ្រងសា​សារៀន  និងការ​វាយតំលៃ​លទ្ធផល​នៃការសិក្សា​របស់​សិស្ស។

     សហរដ្ឋអាមេរិករំពឹង​ថា នឹងផ្ដល់​ថវិកាចំនួន ៦១,៨ លានដុល្លារសហ​រដ្ឋអាមេ​រិក ដែលជា​ជំនួយ​ឧបត្ថម្ភដល់ប្រទេស​កម្ពុជាក្នុង​ឆ្នាំ  ២០០៩។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក