ពត៌មានមិនត្រឹមត្រូវ
រឿងមិនពិតស្ដីពី “ផ្នែកនៃខ្លួនប្រាណកូនក្មេង“ ៖ កាយវិភាគសាស្ដ្រនៃពាក្យចចាមអារ៉ាម (The “Baby Parts” Myth: The Anatomy of a Rumor)
ទីភ្នាក់ងារផ្នែកពត៌មានរបស់សហរដ្ឋអាមេរិកខែ ឧសភា ឆ្នាំ ១៩៩៦
តាំងពីឆ្នាំ ១៩៨៧ មកពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាល់តែសោះហើយធ្វើអោយមានការរន្ធត់ចិត្ដជាខ្លាំង បានលេចនៅលើទំព័រកាសែតក្នុងពិភពលោក ។ ការចោទប្រកាន់ដែលគួរអោយខ្លាចនិងគ្មានការពិតទាល់តែសោះគឺថាជនជាតិអាមេរិក ឬអឺរ៉ុប កាណាដា ឬ អ៊ីស្រាអែល សុំកូនក្មេងឬចាប់ពង្រាត់កូនក្មេងពីអាមេរិកឡាទីនឬតំបន់ផ្សេងទៀត សំលាប់ក្មេងទាំងនោះ ដើម្បីវះកាត់យកសិរីរាង្គឬកែវភ្នែកសំរាប់ធ្វើការផ្លាស់ប្ដូរ ។ រឿងដែលគួរអោយខ្លាចនេះមានចុះនិងផ្សាយតាមកាសែត វិទ្យុ និងទូរទស្សន៍រាប់រយដង ហើយនៅទូទាំងពិភពលោក បានទទួលរង្វាន់ផ្នែកសារពត៌មានធំៗហើយត្រូវបានមនុស្សរាប់សិបលាននាក់ជឿ ។
ពាក្យចចាមអារ៉ាមនេះបណ្ដាលអោយមានរឿងធ្ងន់ធ្ងរនៅប្រទេសកាតេម៉ាឡា នៅឆ្នាំ ១៩៩៤ ។ នៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ ១៩៩៤ អ្នកទេសចរអាមេរិកម្នាក់ឈ្មោះ June Weinstock បានត្រូវមនុស្សមួយហ្វូងព្រួតវាយដោយចោទគាត់ថាបានចាប់ក្មេងប្រុសកាតេម៉ាឡាម្នាក់ ។ អ្នកទេសចរនោះបាក់ដៃគ្រាំក្នុង និងរបួសក្បាលជាទំងន់ដែលធ្វើអោយគាត់ពិការអស់មួយជីវិត ។
ប្រភពដើមដែលមានភាពមិនពិតនៃពាក្យចចាមអារ៉ាម
ពាក្យចចាមអារ៉ាមទាក់ទងនឹង “ផ្នែកនៃខ្លួនប្រាណកូនក្មេង“ មានលក្ខណៈជា“រឿងព្រេងក្នុងក្រុង“ ពោលគឺជាទំរង់នៃរឿងនិទានសម័យទំនើបដែលមានលក្ខណៈមិនពិត តែត្រូវបានគេនាំគ្នាជឿ ។ មានរឿងបែបនេះច្រើនដែលគេនិយាយតៗគ្នាតែគ្មានមូលដ្ឋានអ្វីទាំងអស់ ។ ឧទាហរណ៍ៈ នៅពេលដែលចង្គ្រានម៉ៃក្រូវេវត្រូវបានគេយកមកប្រើជាទូទៅ មានរឿងមួយដែលគេមិនដឹងប្រភព បានចាប់ផ្ដើមល្បីសុះសាយថា មានមនុស្សម្នាក់បានសាកល្បងដាក់ឆ្កែទទឹកមួយចូលទៅក្នុងនោះដើម្បីអោយវាស្ងួតរោម តែចង្ក្រានម៉ៃក្រូវេវនោះបានផ្ទុះឡើង ។ រឿងដែលគេនិយាយតៗគ្នាបែបនេះច្រើនតែកើតឡើងទៅលើ “មិត្ដរបស់មិត្ដ“ ដែលគេមិនដែលរកមុខឃើញទេ ពីព្រោះមិនមានមូលដ្ឋានពិតប្រាកដសំរាប់ពាក្យចចាមអារ៉ាមនោះទេ ។
ដូចគ្នានឹងការភ័យខ្លាចអំពីបច្ចេកទេសម៉ៃក្រូវេវដែលនាំអោយមានពាក្យចចាមអារ៉ាមដែលគ្មានហេតុផលនេះដែរ ការរកឃើញក្នុងពេលថ្មីៗនេះនូវបច្ចេកទេសផ្លាស់ប្ដូរសរីរាង្គនាំអោយមានរឿងមិនពិតស្ដីពី “ផ្នែកនៃខ្លួនប្រាណកូនក្មេង“ នេះឡើង ។ យើងទាំងអស់គ្នា នៅពេលណាមួយអាចនឹងទទួលផលពីអំណោយជីវិតដែលការប្ដូរសរីរាង្គនេះអាចផ្ដល់អោយ ។ តែដំណើរការនេះនាំអោយមានការខ្វាយខ្វល់យ៉ាងខ្លាំង ។ រឿងនេះមានបង្ហាញនៅក្នុងភាពយន្ដអាមេរិកមួយដែលមានចំណងជើងថា"សន្លប់" (Coma) ។ នៅក្នុងភាពយន្ដនោះ អ្នកជំងឺនៅឯមន្ទីរពេទ្យត្រូវបានគេធ្វើអោយសន្លប់លែងដឹងខ្លួន ដើម្បីអោយវេជ្ជបណ្ឌិតខូចអាច “កាត់“យកសរីរាង្គរបស់គេដើម្បីលក់ ។ ការភ័យខ្លាចពីការស្លាប់ ដោយមិនពិតបែបនេះហើយនិងការកាត់យកសរីរាង្គបែបនេះ ដែលបង្កើតបានជាមូលដ្ឋាននៃរឿងរន្ធត់បែបនេះ គឺជាដើមចមនៃពាក្យចចាមអារ៉ាមស្ដីពី “ផ្នែកនៃខ្លួនប្រាណកូនក្មេង“ ។
អ្នកជំនាញស្ដីពីរឿងចចាមអារ៉ាមបាននិយាយថា រឿងស្ដីពី “ផ្នែកនៃខ្លួនប្រាណកូនក្មេង“ គឺជារឿងដែលយកតាមរឿងព្រេងដែលមានរាប់សតវត្សមកហើយ ។ អ្នកជំនាញផ្នែករឿងព្រេងជាតិបារាំងម្នាក់ឈ្មោះ Veronique Campion-Vincent បានសរសេរថាៈ
“រឿងស្ដីពីផ្នែកខ្លួនប្រាណកូនក្មេងគឺជារឿងថ្មីដែលគេយកតាមលំនាំរឿងប្រឌិតបូរាណ ដោយប្រើបច្ចេកទេស ។ ចំណុចសំខាន់នៃរឿងប្រឌិតពីបូរាណនេះគឺថាក្មេងមួយក្រុមត្រូវបានគេចាប់ពង្រាត់និងសំលាប់ដោយមនុស្សអាក្រក់ដែលទៅពីក្រៅ ។ ការចោទប្រកាន់នានា ដូចជាការចាប់ពង្រាត់និងការសំលាប់នៅក្នុងពីធីត្រូវបានធ្វើឡើងប្រឆាំងនឹងអ្នកកាន់សាសនាគ្រឹះនៅក្នុងអាណាចក្ររ៉ូមនាសម័យបូរាណ និងប្រឆាំងនឹងជនជាតិជ្វីហ្វនៅក្នុងសម័យបូរាណ មជ្ឈឹមសម័យពីសតវត្សទី ៥ ដល់សតវត្សទី ១៤) ហើយតរហូតមកដល់សម័យទំនើបយើងនេះ... ការចាប់ពង្រាត់ក្មេងនៅក្នុងប្រទេសបារាំងនាសតវត្សទី ១៨ គឺដោយសារពួកវណ្ណៈ អភិជនដែលមានជំងឺហើយត្រូវការកូនក្មេង សំរាប់ព្យាបាលជំងឺរបស់គេៈ ស្ដេចដែលកើតឃ្លង់ត្រូវការងូតឈាម ឬត្រកូលស្ដេចដែលពិការដៃជើង ត្រូវការដៃថ្មីដែលគ្រូពេទ្យវះកាត់អសម្ថភាពខំប្រឹងតដៃពីដៃកុមារដែលត្រូវបានចាប់ពង្រាត់នោះ ។
ពាក្យចចាមអារ៉ាមមានរហូតដល់ទំព័រកាសែតនៅក្នុងពិភពលោក
ក្នុងរឿងព្រេងសម័យទំនើបដែលយកលំនាំតាមរឿងព្រេងបូរាណនេះ គេនិយាយថាបានលឺពាក្យចចាមអារ៉ាមស្ដីពី “ផ្នែកនៃខ្លួនប្រាណកូនក្មេង“តាំងពីពាក់កណ្ដាលទសវត្សទី ៨០ មក ហើយរហូតមកដល់ខែមករា ឆ្នាំ ១៩៨៧ ទើបកាសែតអន្ដរជាតិមានសរសេរពីរឿងនេះ នៅពេលដែលLeonardo Villeda Bermudez អតីតអគ្គលេខាធិការនៃគណៈកម្មាធិការរបស់ប្រទេសហុងឌូរ៉ាសសំរាប់សុខមាលភាពសង្គម បាននិយាយដល់ពាក្យចចាមអារ៉ាមនេះនៅក្នុងកិច្ចសំភាសមួយតាមរបៀបដែលហាក់ធ្វើអោយគេឃើញថាវាជារឿងពិត ។ លោក Villeda ភ្លាមនោះបានចេញសេចក្ដីបំភ្លឺដោយបញ្ជាក់ថា គាត់គ្រាន់តែបានលឺពាក្យចចាមអារ៉ាមនៃសកម្មភាពបែបនេះតែប៉ុណ្ណោះ ។ មន្ដ្រីកំពូលៗទាំងអស់របស់ហុងឌូរ៉ាស ដោយរួមទាំងប្រពន្ធប្រធានាធិបតីផង បានបញ្ជាក់ថាមិនមានភស្ដុតាងដែលអាចបញ្ជាក់ពីការចោទបែបនោះទេ តែនៅពេលនោះ ពាក្យចចាមអារ៉ាមនោះត្រូវបានគេផ្សព្វផ្សាយក្នុងប្រព័ន្ធពត៌មានទូទាំងពិភពលោករួចទៅហើយ ដោយលេចនៅប្រទេសកាតេម៉ាឡានៅខែបន្ទាប់មកនិងបន្ដិចក្រោយមកទៀតនៅអឺរ៉ុប ។
នៅខែមេសា ឆ្នាំ ១៩៨៧ ម៉ាស៊ីនឃោសនាពត៌មានប្រឌិតរបស់សហភាពសូវៀតបានចាប់ផ្ដើមផ្សាយ និងកែខៃពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននេះ ។ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៨៧ កាសែត Pravda បានចាប់ផ្ដើមសរសេររឿងពីប្រទេសហុងឌូរ៉ាសដែលមានចំណាស់បីខែមកហើយនោះ ដោយលើកឡើងពីការចោទប្រកាន់ដោយគ្មានភស្ដុតាងពីដើមមក ដោយមិនបានបកស្រាយរបស់កាសែតនៅពេលក្រោយមកដែលបដិសេធរឿងនោះវិញទេ ។ ទីភ្នាក់ងារសារពត៌មានសូវៀត TASS បានបង្ហាញរឿងនោះឡើងវិញ ហើយនៅក្នុងឆ្នាំ ១៩៨៧ និង ១៩៨៨ រឿងនេះលេចឡើងជាច្រើនលើកនៅក្នុងប្រព័ន្ធឃោសនារបស់សូវៀតនិងប្រព័ន្ធឃោសនារណបសូវៀតនៅទូទាំងសកលលោក ។ យុទ្ធនាការផ្សព្វផ្សាយពត៌មានប្រឌិតរបស់សូវៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលែងមាននៅចុងឆ្នាំ ១៩៨៨ ។
ពត៌មានប្រឌិតម្ដងម្កាល – ជាការកុហកដោយចេតនាឬការមួលបង្កាច់ដែលធ្វើឡើងដើម្បីបំរើគោលបំណងនយោបាយ – នៅតែមាននៅឡើយ ។ គុយបានៅតែបន្ដរឿងជួញដូរសរីរាង្គកូនក្មេងដដែល ដោយម្ដងហើយម្ដងទៀតខំប្រឹងបញ្ចូលដំណោះស្រាយស្ដីពីបញ្ហានេះនៅក្នុងអង្គប្រជុំស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ ក្រុមនាំមុខមួយក្រុមដែលដើមឡើយគាំទ្រដោយសូវៀត ដែលមានឈ្មោះថា សមាគមន៍អន្ដរជាតិនៃអ្នកច្បាប់ប្រជាធិបតេយ្យ នៅតែបន្ដលើកឡើងពីពាក្យចចាមអារ៉ាមនេះ ពិសេសតាមរយៈថានៈរបស់ខ្លួនជាអង្គការមិនមែនរដ្ឋាភិបាលប្រចាំនៅអង្គការសហប្រជាជាតិ ។ ជនជ្រុលនិយមខ្លះដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលច្រើនតែពួកប្រកាន់ឆ្វេងជ្រុលនៅអឺរ៉ុបខាងលិចនិងពួកប្រកាន់ស្ដាំជ្រុលនៅកាតេម៉ាឡា បាននាំគ្នាគាំទ្រពាក្យចចាមអារ៉ាមនោះ ប្រហែលដោយសារវាត្រូវនឹងរបៀបវារៈនយោបាយរបស់គេដែលប្រឆាំងនឹងអាមេរិក ។ នៅពេលថ្មីៗនេះ ឯកសារបោះពុម្ពរបស់ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមផ្សព្វផ្សាយពាក្យចចាមអារ៉ាមនោះ ។
ទោះបីជាការលេចឡើងនូវពាក្យចរចាមអារ៉ាមទាក់ទងនឹងការជួញដូរសរីរាង្គរបស់កូនក្មេងមានចេតនាផ្នែកនយោបាយក្ដី តែជាទូទៅ ពាក្យចរចាមអារ៉ាមនេះត្រូវបានជឿនិងផ្សព្វផ្សាយដោយអ្នកដែលមានបំណងល្អ ដោយអ្នកទាំងនោះជឿវាដោយសារភាពកញ្ឆោតរបស់គេ ឬដោយអ្នកនោះមានការបារម្ភថារឿងនោះអាចពិត ។ គួរអោយសោកស្ដាយណាស់ដែលការផ្សព្វផ្សាយពាក្យចរចាមអារ៉ាមដោយអ្នកដែលមានបំណងល្អទាំងនេះ នាំអោយគេជឿលើពាក្យចរចាមអារ៉ាមហើយនាំអោយមានការខូចខាតដោយសារជំនឿបែបនេះ ។ មកដល់ត្រង់នេះ ជំនឿកាន់តែមានច្រើនទៅៗ ដែលមិនងាយនឹងសាបរលាបទៅវិញទេក្នុងអំឡុងពេលរាប់ឆ្នាំ ។
លទ្ធភាពមិនអាចលាក់ជិតបាននូវការដូរសរីរាង្គដោយសំងាត់
មន្ដ្រីផ្នែកសុខាភិបាលនិងការប្ដូរសរីរាង្គនៅសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមជួញដូរសរីរាង្គមនុស្សដោយសំងាត់មិនអាចត្រូវបានលាក់ជិតទេ ។
នៅតាមប្រទេសជាច្រើន ការលក់សរីរាង្គសំរាប់យកទៅប្ដូរត្រូវបានហាមឃាត់ដោយច្បាប់ ដែលដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នករំលោភ ។ ឧទាហរណ៍ ការលក់សរីរាង្គសំរាប់យកទៅដូរ ត្រូវបានចាត់ទុកថាខុសច្បាប់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៨៤ មក ។ មានច្បាប់ប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសជាច្រើនទៀត ។
ក្រៅពីការហាមឃាត់ផ្នែកច្បាប់និងសីលធម៌ចំពោះការជួញដូរសរីរាង្គ លក្ខខ័ណ្ឌទាមទារផ្នែកបច្ចេកទេសសំរាប់ការរៀបចំនិងការប្រតិបត្ដិគំរោងសំលាប់មនុស្សដើម្បីយកសរីរាង្គទុកដូរ ដូចដែលគេបាននិយាយមកដោយគ្មានភស្ដុតាងនោះ គឺជាកិច្ចការធំធេងណាស់ ហើយការធ្វើដូច្នេះលាក់មិនជិតទេ ។
ដើម្បីអោយការដូរសរីរាង្គមួយមានជោគជ័យទៅបាន គេត្រូវមានការវះកាត់ជាច្រើនដំណាក់ដើម្បីកំណត់បានពីភាពត្រឹមត្រូវនៃសរីរាង្គសំរាប់ដូរថាតើវាស៊ីគ្នានឹងអ្នកទទួលដែរឬទេ ។ សាច់និងប្រភេទឈាមមានសារៈសំខាន់ចាំបាច់សំរាប់អោយអ្នកជំងឺអាចទទួលយកបាន ។ សរីរាង្គដូរដែលមានប្រភេទឈាមខុសគ្នា អាចបណ្ដាលអោយស្លាប់មនុស្សនៅពេលដូរសរីរាង្គទៅ ។ ចំណុចសំខាន់ដូចគ្នានេះដែរគឺលក្ខណៈត្រូវគ្នានៃទំរង់ជាលិការ ដែលកំណត់កំរិតនៃភាពត្រូវគ្នារវាងសរីរាង្គដែលដាក់ចូលទៅនិងអ្នកជំងឺ ។ ផ្ទៃខាងលើនៃកោសិកាទាំងអស់នៅក្នុងខ្លួនមានជាតិប្រូតេអ៊ីនដែលជាជាតិអង់ទីគ័រស្មុគស្មាញនៃលក្ខណៈត្រូវគ្នានៃទំរង់ជាលិការ (MHC) ។ ជាតិប្រូតេអ៊ីនទាំងនេះគឺជាសញ្ញាដែលប្រាប់ពីអ្វីដែលត្រូវគ្នានឹងប្រព័ន្ធអង់ទីគ័ររបស់យើងម្នាក់ៗ ។ សារៈសំខាន់នៃការកំណត់អោយត្រូវគ្នានៃ MHC សំរាប់សរីរាង្គប្ដូរគឹសំខាន់ដូចគ្នានឹងភាពត្រូវគ្នានៃក្រុមឈាមដែលត្រូវចាក់បញ្ចូល ។ តែការកំណត់លក្ខណៈត្រូវគ្នារបស់ MHC មានភាពស្មុគស្មាញច្រើនហើយភាពខុសគ្នាច្រើនរវាងសរីរាង្គសំរាប់ប្ដូរនិងអ្នកជំងឺធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលធ្វើការវាយប្រហារ ហើយមិនព្រមទទួលយកនូវសរីរាង្គដែលដាក់ចូលទៅនោះ ។ នៅក្នុងខ្លួនមនុស្ស អង់ទីគ័រ MHC មានកូដសំងាត់ដែលកំណត់ដោយសែនមួយចំនួនដែលប្រទាក់គ្នា ដែលគេហៅថាអង់ទីគ័រកោសិការឈាមសរបស់មនុស្ស (HILA) ។ នៅក្នុងការដូរសរីរាង្គគេត្រូវរកមើលប្រភេទ HILA របស់សរីរាង្គប្ដូរដែលត្រូវគ្នាជាមួយនឹងអ្នកទើបអ្នកជំងឺអាចរស់នៅបន្ទាប់ពីធ្វើការដូរសរីរាង្គ ។ គេអាចធ្វើដូច្នេះបានតែនៅក្នុងមន្ទីរពិសោធន៍សំរាប់តេស្ដមើលភាពត្រូវគ្នានៃជាលិការ ហើយការងារនេះទាមទារអ្នកដែលមានជំនាញឯកទេស ផ្នែកមន្ទីរពិសោធន៍សំរាប់ធ្វើតេស្ដមើល ។
បន្ទាប់ពីសរីរាង្គត្រូវបានកាត់ចេញពីមនុស្សម្នាក់ ត្រូវមានរបៀបរបបធ្វើស្មុគស្មាញ ដែលទាមទារការប្រយ័ត្នបំផុតរបស់គ្រូពេទ្យវះកាត់ដូរសរីរាង្គនិងបុគ្គលិកជំនួយ ដោយរួមទាំងអ្នកដាក់ថ្នាំសណ្ដំ គ្រូពេទ្យវះកាត់ ដែលត្រូវចូលរួម និងគិលានុបដ្ឋាកដែលនៅប្រចាំនៅក្នុងបន្ទាប់វះកាត់ គេត្រូវដូរសរីរាង្គអោយបានឆាប់បំផុតតាមធម្មតាត្រូវដឹកតាមយន្ដហោះ ទៅកាន់មន្ទីរពេទ្យដែលត្រូវធ្វើការវះកាត់ដូរសរីរាង្គ ។ មុនពេលដឹកនាំសរីរាង្គប្ដូរ គេត្រូវដាក់បញ្ចូលសូលុយស្យុងរក្សាភាពដើមពិសេសទៅក្នុងនោះ ។ នៅក្នុងពេលដឹកនាំ គេត្រូវដាក់សរីរាង្គនោះនៅកន្លែងពិសេសរបស់វា ហើយរក្សាកំដៅតាមការកំណត់ ជាពិសេស ដោយរួមទាំងមានប្រើទឹកក/ដាក់ក្នុងទូទឹកកកដែលមានលក្ខណៈកំណត់ភាពប្រជាក់បានគ្រប់គ្រាន់ ។ ដាច់ខាត សរីរាង្គនោះត្រូវតែគ្មានមេរោគឆ្លងចូលដល់ទើបអាចយកទៅប្ដូរបាន ។
សរីរាង្គត្រូវតែប្ដូរអោយបានឆាប់បំផុត ពីព្រោះរយៈពេលដែលសរីរាង្គអាចរស់បាននៅក្រៅខ្លួនមនុស្សគឺខ្លីបំផុត ។ បេះដូងត្រូវតែប្ដូរក្នុងអំឡុងពេល ៥ ម៉ោង ថ្លើមត្រូវប្ដូរក្នុងពេល ២៤ ម៉ោង លំពែងត្រូវប្ដូរក្នុងអំឡុងពេលពី ៦ ទៅ ១២ ម៉ោង ហើយសួតត្រូវប្ដូរក្នុងអំឡុងពេល ៥ ម៉ោង ។ តំរងនោមអាចនៅក្រៅខ្លួនបានយូរជាងគេតែគ្រូពេទ្យវះកាត់ភាគច្រើនមិនធ្វើការផ្លាស់ប្ដូរ តំរង់នោមដែលបានយកចេញលើសពី ៤៨ ម៉ោងហើយទេ ។
គ្រឿងប្រដាប់វះកាត់ទំនើបបំផុតនិងក្រុមគ្រូពេទ្យដែលមានជំនាញខ្ពស់បំផុតទើបអាចធ្វើការដូរសរីរាង្គបាន ។ យ៉ាងហោចណាស់ គេត្រូវការមនុស្ស ២០ នាក់ ដោយរួមទាំងគ្រូពេទ្យវះកាត់ ៣ នាក់ គិលានុបដ្ឋាកចាំជំនួសម្នាក់ គិលានបដ្ឋាកផ្នែកឈាមរត់ អ្នកជំនាញផ្នែកថ្នាំសណ្ដំ់ និងអ្នកបច្ចេកទេសក្នុងមុខងារទូទៅម្នាក់ ។ សំរាប់ការវះកាត់ដូរសរីរាង្គទាំងអស់ត្រូវមានការកន្លែងធំទូលាយសំរាប់តុវះកាត់ តុដាក់គ្រឿងប្រដាប់ តុដាក់គ្រៀងធ្វើអោយស្ពឹកនិងសណ្ដំ គ្រឿងប្រដាប់សំរាប់តាមដាន គ្រឿងផ្គត់ផ្គង់សំរាប់ត្រៀមទុក ប្រភពហ្កាស និង កន្លែងសំរាប់បុគ្គលិក ។
លើសពីនេះទៀត ដើម្បីរៀបចំការវះកាត់ដូរតំរងនោមត្រូវមានម៉ាស៊ីនតំរងនោមដើម្បីធ្វើការវិភាគលើការត្រងវត្ថុរាវ ។ ចំពោះការដូរបេះដូង គេត្រូវដាក់អ្នកជំងឺនៅលើគ្រឿងប្រដាប់ជំនួសអោយការដកដង្ហើមនិងដំណើរដូចធម្មតានៃបេះដូងនៅក្នុងអំឡុងពេលទាំងមូលនៃការវាះកាត់ដូរបេះដូង ហើយត្រូវមានការតាមដានជាប្រចាំដោយអ្នកជំនាញផ្នែកបេះដូង ។ នៅក្នុងពេលវះកាត់ដូរថ្លើម មានការហូរឈាមយ៉ាងខ្លាំង ពីព្រោះថ្លើមផលិតសារធាតុដែលបណ្ដាលអោយឈាមឡើងខាប់ឬកក ។ ចាំបាច់ត្រូវសុំឈាមពីកន្លែងសំរាប់ចែកចាយឈាម ពីព្រោះក្នុងការវះកាត់នេះត្រូវបញ្ចូលឈាមពី ២០ ទៅ ៥០ ផ្លោក ។
ដូច្នេះ តំរូវការទាមទារដ៏ច្រើនផ្នែកបច្ចេកទេសនៅក្នុងការដូរសរីរាង្គធ្វើអោយការដូរសរីរាង្គមិនអាចធ្វើទៅដោយសំងាត់បានដូចដែលគេនិយាយនៅក្នុងពាក្យចរចាមអារ៉ាមស្ដីពីការជួញដូរសរីរាង្គកុមារនោះទេ ។ ការវះកាត់ដែលមានលក្ខណៈស្មុគស្មានបែបនេះ មិនអាចធ្វើនៅកន្លែងសំងាត់ដែលមិនមានការរៀបចំបានត្រឹមត្រូវនោះទេ ។ គេប្រហែលមិនអាចប្រមូលក្រុមគ្រូពេទ្យដែលមានជំនាញឆ្នើមៗដែលសុខចិត្ដធ្វើអំពើឧក្រិដ្ឋ ប្រាសចាកសីលធម៌និងហ៊ានប្រថុយធ្វើការវះកាត់ដោយសំងាត់បែបនេះទេ ។ ហើយគេក៏មិនអាចធ្វើការវះកាត់នៅតាមកន្លែងតូចតាចបានដែរ ពីព្រោះការវះកាត់ដូរសរីរាង្គ តាមបច្ចេកទេសទាល់តែធ្វើនៅក្នុងមន្ទីរពេទ្យធំៗដែលមានគ្រឿងសំភារៈបច្ចេកទេសគ្រប់គ្រាន់ទើបអាចធ្វើបាន ។
ក្រៅពីនេះ ដំណើរការដូរសរីរាង្គមិនមែនចប់ត្រឹមការវះកាត់ដូរសរីរាង្គហើយនោះទេ ។ ចាំបាច់ត្រូវមានការថែទាំអ្នកជំងឺជាបន្ដទៀតសំរាប់ពេលចំពោះមុខនិងការរស់រាននិងសុខមាលភាពយូរអង្វែងទៅមុខ។ បន្ទាប់ពីធ្វើការវះកាត់ដូរសរីរាង្គហើយ ត្រូវមានគ្រូពេទ្យម្នាក់ទៀតដែលត្រូវនៅផ្ដល់ថ្នាំតាមដាននិងព្យាបាល អ្នកដូរសរីរាង្គរហូតដល់អ្នកនោះអស់ជីវិត ។ មិនមានគ្រូពេទ្យដូរសរីរាង្គណាម្នាក់សុខចិត្ដព្យាបាលមនុស្សម្នាក់ ដោយមិនដឹងពីការវិវត្ដនៃជំងឺក្នុងសរីរាង្គរបស់អ្នកនោះ ពត៌មានលំអិតស្ដីពីការវះកាត់ដូរសរីរាង្គរបស់គេដោយរួមទាំងអត្ដសញ្ញាណនិងប្រវត្ដិជំងឺរបស់ម្ចាស់សរីរាង្គដែលដូរនោះ និងពត៌មានជាច្រើនទៀតដែលគេ មិនអាចរកបានប្រសិនបើការវះកាត់ធ្វើនៅក្នុងលក្ខណៈលាក់កំបាំងនោះ ។
គេត្រូវចាំថា គ្រូពេទ្យវះកាត់ដូរសរីរាង្គនិងគ្រូពេទ្យផ្សេងទៀតគឺជាអ្នកដែលមានជំនាញឯកទេសខ្ពស់ហើយទទួលកំរ៉ៃយ៉ាងច្រើនចំពោះសេវាឯកទេសរបស់គេ ។ វាគ្មានហេតុផលអ្វីដែលធ្វើអោយគេត្រូវធ្វើលួចលាក់មិនគប្បីក្នុងការធ្វើការវះកាត់ដូរសរីរាង្គនោះទេ ។ ផ្ទុយទៅវិញ គេរឹតតែមានការលើកទឹកចិត្ដក្នុងការមិនចូលរួមនៅក្នុងសកម្មភាពបែបនេះទៀតផង ។ បើសកម្មភាពខុសច្បាប់នេះត្រូវបានគេរកឃើញ មានន័យថាអាជីពរបស់គេជាគ្រូពេទ្យ គ្រូពេទ្យវះកាត់ ត្រូវចប់ជាមួយនឹងការហិនហោចកេរ្ដិ៍ឈ្មោះនិងលុយកាក់ ។ សកម្មភាពខុសច្បាប់ទាំងនេះជៀសមិនផុតពីត្រូវគេរកឃើញទេពីព្រោះវាត្រូវការមនុស្សច្រើនចូលរួមធ្វើលក្ខណៈដែលទាមទារបច្ចេកទេសខ្ពស់និងលក្ខណៈដែលគួរអោយស្អប់ខ្ពើមរបស់វា ។
ជាសង្ខេបមក ការវាះកាត់ដូរសរីរាង្គគឺជាការស្មុគស្មាញខ្លាំង ត្រូវការបច្ចេកទេសខ្ពស់ មានច្បាប់កំណត់ច្បាស់លាស់ ហើយត្រូវធ្វើក្នុងពេលវេលាកំណត់អោយបានត្រឹមត្រូវ ដោយអ្នកឯកទេសឆ្នើមៗ ត្រូវការគ្រឿងបរិក្ខារពេទ្យទំនើបៗ ។ ដូច្នេះបើពិនិត្យក្នុងភាពជាក់ស្ដែង ការជួញដូរសរីរាង្គពិតជាមិនអាចទៅរួចទេ ។ ការចោទប្រកាន់ដែលថាកូនក្មេងត្រូវបានគេចាប់ពង្រាត់ហើយសំលាប់ដើម្បីយកសរីរាង្គ គឺជារឿងមិន ត្រឹមត្រូវទេ ។
ហើយក៏មិនមានភស្ដុតាងថាមានក្រុមជនទុច្ចរិតដែលចាប់ក្មេងឬមនុស្សដទៃដើម្បីខ្វះយកកញ្ចក់ភ្នែក (Cornea) ដែរ ។ កញ្ចក់ភ្នែកជាជាលិការមិនមែនជាសរីរាង្គទេ ។ គេអាចខ្វះយកវារហូតដល់ ១២ ម៉ោង ក្រោយការស្លាប់ដើម្បីយកមកប្រើដើម្បីដូរអោយគេអាចមើលឃើញឡើងវិញបាន ។ ការនេះមានន័យថាបើអ្នកណាចង់រកកញ្ចក់ភ្នែកដោយខុសច្បាប់ គេអាចសូកប៉ាន់នរណាមួយនៅក្នុងកន្លែងដាក់សពអោយខ្វះយកកញ្ចក់ភ្នែកពីសាកសព ។ វាគ្មានហេតុផលអ្វីដែលគេត្រូវទៅចាប់និងសំលាប់ក្មេងឬមនុស្សដទៃទៀត ដើម្បីយកកញ្ចក់ភ្នែកនោះទេ ។
ការស៊ើបអង្កេតម្ដងហើយម្ដងទៀតនៅតែរកមិនឃើញភស្ដុតាងសំរាប់បញ្ជាក់ការពិតដល់ពាក្យចចាមអារ៉ាមឡើយ
នៅដើមឆ្នាំ ១៩៨៧ នៅពេលដែលពាក្យចចាមអារ៉ាមស្ដីពី“ផ្នែកនៃខ្លួនប្រាណកូនក្មេង“ បានលេចឡើងជាលើកដំបូង តំណាងនៃក្រសួងយុត្ដិធម៌របស់សហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតរបស់រដ្ឋាភិបាលសហព័ន្ធ (FBI) រដ្ឋបាលផ្នែកឱសថនិងស្បៀងវិទ្យាស្ថានសុខាភិបាលជាតិ ក្រសួងសុខាភិបាលនិងសេវាមនុស្សនិងការិយាល័យអន្ដោប្រវេសន៍និងការចូលសញ្ជាតិទាំងអស់គ្នាបានស្រាវជ្រាវកំណត់ហេតុរបស់គេហើយបានបញ្ជាក់ថាគេមិនឃើញមានភស្ដុតាងដែលបង្ហាញថាមានការជួញដូរសរីរាង្គមនុស្សដូចដែលមាននិយាយនៅក្នុងពាក្យចចាមអារ៉ាមទេ ។
នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៨៧ នៅក្នុងការឆ្លើយតបនឹងសេចក្ដីសំរេចរបស់សភាអ៊ឺរ៉ុបដែលសុំអោយមានការស៊ើបអង្កេតលើការចោទប្រកាន់បែបនេះគណៈកម្មាការសហគមន៍អឺរ៉ុបបានអះអាងថាគេ “មិនបានដឹងពីរឿងវះកាត់ដូរសរីរាង្គនៅអ៊ឺរ៉ុបដែលក្នុងនោះគេមានដូរសរីរាង្គរបស់កុមារដែលយកមកពីតំបន់អាមេរិកឡាទីនទេ“ ។
នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៨៧ អង្គការមិនមែនរដ្ឋាភិបាលដែលមានទីស្នាក់ការធំនៅទីក្រុងហ្សឺណែវនិងមានឈ្មោះថាការការពារកុមារ – អន្ដរជាតិ (DCI) បាននិយាយថា “នៅក្នុងពេលប៉ុន្មានខែមកនេះ DCI បានអោយតំណាងរបស់ខ្លួននៅអាមេរិកកណ្ដាលពិនិត្យមើលរបាយការណ៍ទាំងនេះ ។ រហូតមកដល់ពេលនេះការស៊ើបអង្កេតទាំងនេះមិនបានរកឃើញភស្ដុតាងណាមួយដែលអាចបញ្ជាក់ថារបាយការណ៍ទាំងនោះពិតទេ“ ។
នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៨៨ ក្រោយពីការចោទប្រកាន់ទាំងនេះបានលេចឡើងវិញនៅប្រទេសកាតេម៉ាឡា នាយកប៉ូលីសផ្នែករតនាគារ គឺលោក Oscar Augusto Diaz Urquizu បាននិយាយថា “ស្ថាប័នដែលខ្ញុំដឹកនាំមិនឃើញមានភស្ដុតាងដែលបង្ហាញថាកុមារកាតាម៉ាឡាត្រូវបានគេបញ្ជូនទៅសហរដ្ឋអាមេរិកឬប្រទេសណាមួយផ្សេងទៀតដើម្បីកាត់យកសរីរាង្គសំរាប់ដូរ ។
នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩៨ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Javier Perez de Cuellar បានធ្វើការព្រមានថារបាយការណ៍ពីសកម្មភាពបែបនេះ ដែលចេញដោយសមាគមអន្ដរជាតិនៃអ្នកច្បាប់ប្រជាធិបតេយ្យ គឺ “អាចជារឿងប្រឌិត“ ហើយគាត់បានបន្ថែមទៀតថា មិនមានអ្វីសំរាប់ “បញ្ជាក់ភាពពិត“ ទៅលើរបាយការណ៍ទាំងនោះទេ ។
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៨៨ លោក Gene Pierce នាយកប្រតិបត្ដិរបស់សហបណ្ដាញសំរាប់ការចែករំលែកសរីរាង្គ (United Network for Organ Sharing) បាននិយាយថា “ចាប់តាំងពីការបង្កើតបញ្ជីការវិទ្យាសាស្ដ្រ (Scientific Registry) នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៨៧ បណ្ដាញ UNOS នេះបានធ្វើកំណត់ហេតុលំអិតពីអ្នកធ្វើអំណោយសរីរាង្គ ។ មិនមានឯកសារណាមួយដែលបង្ហាញថាមានកុមារពីអាមេរិកឡាទីនដែលមានអាយុក្រោម ៥ ឆ្នាំជាអ្នកធ្វើអំណោយសរីរាង្គនៅក្នុងសហរដ្ឋអាមេរិកទេ“ ។