jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សិស្សសកលវិទ្យាល័យ​នៅ​បាត់តំបង​ពិភាក្សា​អំពី​និយោបាយ​ពូជ​សាសន៏​នៅ​ក្នុង​សហរដ្ឋ​អាមេរិក

បាត់តំបង់
ថ្ងៃទី ១២ ខែ​មិនា ឆ្នាំ ២០០៩

Battambong Students Discuss Politics
រង្វាន់​ត្រូវ​បាន​ប្រគល់​ដោយ​លោក Aaron Otte
ដែល​ជា​ជំនួយការ​ផ្នែក​រប្បធម៍​របស់​ស្ថានទូត
អាមេរិក​។​រូប​ពង្រីក

         នៅ​ថ្ងៃទី ១២ ខែ​មិនា ឆ្នាំ ២០០៩ បុគ្គលិក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​បាត់ដំបង ដើម្បី​អោយ​ពិន្ទុ​ក្នុង​ការ​ប្រលង​សរសេរ​មួយ ក្នុង​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​។ បណ្ណាល័យ​អាមេរិក ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សាកលវិទ្យាល័យ​នោះ​បាន​រៀបចំ​ការ​ប្រលង​សំរាប់​និស្សិត​ក្នុង​ការ​ឆ្លើយ​សំណួរ​មួយ​ថា តើ​ការ​ជាប់​ឆ្នោត​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ជា​ប្រធានាធិបតី​អាមេរិក​មាន​ន័យ​យ៉ាង​ដូចម្តេច សំរាប់​នយោបាយ​ស្តីពី​ពូជសាសន៍ នៅ​សហរដ្ឋ​អាមេរិក​? និស្សិត​បី​ក្រុម​មកពី​ក្លិប​ភាសា​អង់គ្លេស​បាន​ចូលរួម​ប្រលង​។ ពួកគេ​ត្រូវ​បាន​សុំ​អោយ​ធ្វើ​ការ​ស្រាវជ្រាវ​ប្រវត្តិ​ទាក់ទង​នឹង​ប្រធានបទ​នេះ ធ្វើ​បទ​បង្ហាញ ដោយ​ប្រើ PowerPoint រួច​ហើយ​បកស្រាយ​លទ្ធផល​រក​ឃើញ​របស់​គេ​ជា​ភាសា​អង់គ្លេស នៅ​ចំពោះ​មុខ​និស្សិត គ្រូ និង​បុគ្គលិក​ស្ថានទូត នៅ​ពេញ​បន្ទប់​។

          ក្រុម​ទាំង​បី​ដែល​មួយ​ក្រុម​ៗ​មាន​និស្សិត ៣ នាក់ ធ្វើ​បទបង្ហាញ​ដល់​គណៈ​មេប្រយោគ​អោយ​ពិន្ទុ ដែល​រួម​មាន​បុគ្គលិក​ស្ថានទូត​និង​បុគ្គលិក​សាកលវិទ្យាល័យ​។ ទាំង​បី​ក្រុម​បាន​ស្រាវជ្រាវ ចងក្រង និង​ធ្វើ​បទបង្ហាញ​បាន​យ៉ាង​ល្អ​ពី​លទ្ធផល​រក​ឃើញ​របស់​គេ​ទៅ​គណៈ​មេប្រយោគ​។ ក្រោយ​ពី​ការ​ពិភាក្សា​គ្នា​យ៉ាង​យូរ​រវាង​មេ​ប្រយោគ​រួច​មក ក្រុម​ទី ២ បាន​ទទួល​រង្វាន់​លេខ ១ និង​ប័ណ្ណ​សរសើរ​ពី​ស្ថានទូត​អាមេរិក​។

          ពិត​មែន​តែ​ទាំង​បី​ក្រុម​បាន​លើក​បង្ហាញ​ចំណុច​ជា​ច្រើន​ស្តីពី​នយោបាយ​ជាតិ​សាសន៍ តែ​ក្រុម​ទី ២ ធ្វើ​បាន​ល្អ​ជាង​គេ ដោយ​ធ្វើ​បទបង្ហាញ​ពី​សំណេរ​របស់​គេ បាន​ហូរហែរ​ល្អ​និង​ប្រកប​ដោយ​ការ​ជឿជាក់​។ ក្នុង​សេចក្តី​សនិ្នដ្ឋាន​របស់​គេ ក្រុម​ទី​២ បាន​បញ្ជាក់​ថា “​ថ្វី​បើ​យើង​មិន​គិត​ថា​នយោបាយ​ស្តីពី​ជាតិ​សាសន៍​មាន​ចំណែក​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ថ្មី​ៗ​បំផុត​នេះ​ក្តី តែ​ការ​ដែល​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក ដែល​កាលពី ៥ ជំនាន់​មុន គឺជា​ទាសករ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក គឺជា​ការ​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​មួយ​ហើយ​បង្ហាញ​អោយ​ឃើញ​ពី​ជោគជ័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​”​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក