jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

ស្ថានទូត​អាមេរិក​ជួយ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ផែ្នក​ជំនួញ នៅ​ភ្នំពេញ

សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៩

សិក្ខាសាលា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត
សហការ​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ហើយ​ការ
សិក្សា​ធ្វើ​នៅ​ក្នុង​ថ្នាក់រៀន​របស់​ពួកគេ​។  រូប​ពង្រីក

          ពី​ថ្ងៃទី ២៩ ខែ​មិថុនា ដល់​ថ្ងៃទី ២ ខែ​កក្កដា អតីត​ចាងហ្វាង​និង​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​សារព័ត៌មាន Wall Street Journal គឺ​លោក Rusty Todd បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​ផ្តួចផ្តើម​អោយ​មាន​ការ​ដុះដាល​ឡើង​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​ផ្នែក​ជំនួញ នៅ​ប្រទេស​កម្ពុជា​។ លោក Todd នៅ​ពេល​នេះ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង ហើយ​កំពុងតែ​ជួយ​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៃ​សារព័ត៌មាន​ផ្នែក​ជំនួញ នៅ​សាកលវិទ្យាល័យ​ហុងកុង​។ នៅ​សហរដ្ឋ​អាមេរិក លោក​គឺជា​សាស្រ្តាចារ្យ នៅ​សាកលវិទ្យាល័យ Texas ក្នុង​ក្រុង Austin ។ សិក្ខាសាលា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថានទូត សហការ​ជាមួយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ហើយ​ការ​សិក្សា​ធ្វើ​នៅ​ក្នុង​ថ្នាក់រៀន​របស់​ពួកគេ​។ អ្នក​សារព័ត៌មាន​ចំនួន​ជាង ២០ នាក់​មកពី​ស្ទើរតែ​គ្រប់​ផ្នែក​សារព័ត៌មាន​បោះពុម្ព​និង​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ នៅ​ក្នុង​ប្រទេស​។ លោក Todd បាន​និយាយ​ពី​បញ្ហា​នានា​ជា​ច្រើន រួមទាំង​ការ​យក​ព័ត៌មាន​ស្តីពី​ការ​ទាក់ទង​គ្នា​រវាង​ជំនួញ​និង​បរិស្ថាន និង​ពី​វិធី​យក​ព័ត៌មាន​ស្តីពី​ផ្សាហ៊ុន នៅ​ពេល​ផ្សាហ៊ុន​នេះ​បើក នៅ​ឆ្នាំ ២០១០​។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក លោក​ក៏​បាន​ថ្លែង​ទៅកាន់​និស្សិត​មួយ​ចំនួន​មកពី​មហាវិទ្យាល័យ​ផ្នែក​សារព័ត៌មាន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បាន​លើក​ទឹកចិត្ត​អោយ​ពួកគេ​ធ្វើ​ការ​ចាប់ផ្តើម​ដោយ​ខ្លួនឯង  និង​ស្វែងរក​មើល​រឿង មិន​ត្រឹមតែ​នៅ​ក្នុង​រាជធានី​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នៅ​តាម​ខេត្ត​នានា​ផង​ដែរ ដើម្បី​ធ្វើអោយ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​គ្រប់​ទីកន្លែង នៅ​ក្នុង​ប្រទេស​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក