jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

កងម៉ារីនជំនួយ​មក​ដល់​ប្រទេស​កម្ពុជា​ សំរាប់​កម្មវិធី​អន្តរប្រតិបត្តិ​ការនៅ​កម្ពុជា

ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៨ ខែសីហា​ឆ្នាំ ២០០៩

US support squadron marines conducting Cambodia Interoperability Program 
ទាហានម៉ារីនអាមេរិក​ថត​រូប​ជាមួយ​ទា​ហាន
ខ្មែរ​។ រូបពង្រីក
អ្នកដឹកនាំពីកងអនុសេនាធំ​ប្រតិបត្តិ​វិស្វករ កងម៉ារីន​ជំនួយ​លេខ ១៧២  ក្រុម​ម៉ារីន​ជំនួយ​លេខ ១៧  និង កង​ម៉ារីនទី ១ ផ្នែក​ទ័ពអាកាស​អាមេរិក បាន​ជួបជា​មួយមេ​បញ្ជការ​កងរាជ​អាវុធ​ហត្ថខេត្ត​តាកែវ ដើម្បី​ពិសារ​ភោជនា​ហារ​មិត្តភាព កាល​ពីថ្ងៃទី ៨ ខែ​សីហា។ ភោជនា​ហារនោះ​បានផ្តល់​ឱកាស​អោយ​ទាហាន​ម៉ារីន​ដែល​ទើបតែ​មកដល់​ថ្មី និងប៉ូលីស​ក្នុង​ស្រុក ដែល​ជាអ្នក​ការពារ​សន្តិសុខ​ក្នុងអំឡុង​ការស្នាក់​នៅ​របស់​ទាហាន​ម៉ារីន​អាមេរិក​នៅកម្ពុជា អប​អរការ​សហការ​គ្នារបស់​គេ ក្នុង​កម្មវិធី​អន្តរ​ប្រតិបត្តិ​នៅ​កម្ពុជា ដែល​កំពុង​ត្រូវបាន​ដំណើរ​ការទៅ ក្នុង​ខេត្តកំពង់​ស្ពឺ។ កម្មវិធី​នេះត្រូវ​បានបង្កើត​អោយ​មានឡើង​ដោយ​រដ្ឋា​ភិបាល​អា​មេរិក និង​រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បី​លើកកំពស់​ទំនាក់​ទំនង និង​កសាង​ចំណងទាក់​ទងរវាង​​យោ​ធា​អាមេ​រិក និងកង​យោធពល​ខេមរ​ភូមិន្ទ តាម​រយៈបេសក​កម្មមនុស្ស​ធម៌ និង​ការហ្វឹក​ហ្វឺនទ្វេ​ភាគី។ ក្រុម​​នះ ដែល​មាន​ទាហាន​ម៉ារីន និង​ទាហាន​ជើង​ទឹក​ចំនួន ៤៦ នាក់ ធ្វើការ​ជាមួយ​កងពល​តូចវិស្វកម្ម​លេខ ៣១ របស់​កង​យោធពល​ខេមរ​ភូមិន្ទ មក​ដើម្បី​ដំ​ណើរ​ការគំរោង​ជំនួយវិស្វកម្ម​មនុស្ស​ធម៌ ក្នុង​ការជួស​ជុល​មណ្ឌល​សុខភាព​ចំនួ​ន ២។ មួយគឺ​មណ្ឌល​សុខភា​ពវាល​អង្គពពែល ដែល​ពីមុនមក ត្រូវ​បានបិទ​ដោយ​សារ​មាន​សភាព​ទ្រុឌ​ទ្រោម ហើយ​មណ្ឌលសុខ​ភាពមួយ​ទៀតគឺ​មណ្ឌលសុខ​ភាពពេជ្រ​មុនី ។ សំរាប់​មណ្ឌល​សុខភាព​នេះគឹមាន​គំរោង​​ពង្រីក និងជួស​ជុល ស្ថិត​នៅលើ​ដី​ភូមិ​ ក្នុងខេត្ត​កំពង់​ស្ពឺ។ ​អនុ​សេនី​ត្រី Ashley B. Christman ដែល​ជាមេ​បញ្ជាការ​ទទួល​បន្ទុក​គំរោង បាន​មានប្រសាសន៍​ថា “ទាហាន​ម៉ារីន និង​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​នឹងធ្វើការ​ជាមួយ​ទាហាន​នៃកង​យោធពល​ខេមរភូ​មិន្ទ ក្នុង​ពេល​សាង​សង់​មណ្ឌល​សុខភាព​ទាំង​ពីរនេះ។ គោល​បំណង​រួមរបស់​យើងគឺ​កសាងទំនាក់​ទំនងរវាង​កំលាំង​យោធា​ទាំង​ពីរ​ ដោយ​ទន្ទឹម​នឹងនោះ ធ្វើការ​ចែក​រំលែក​គ្នានូវ​ការហ្វឹក​ហ្វឺន​លើជំនាញ​វិស្វកម្ម​ទ្វេភាគី​ល្អៗ។ កម្មវិធី​អន្តរ​ប្រតិ​បត្តិនៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​រយៈពេល​ជិត ៤ សប្តាហ៍ ដោយ​ការងារ​កំណត់​ត្រូវ​បង្ហើយ​នៅត្រឹម​​​ថ្ងៃ​ទី ២៧ ខែសី​ហា ឆ្នាំ ២០០៩ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក