jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

សារលិខិតជូនពររបស់​លោក George W. Bush ប្រធា​នាធិប​តីសហ​រដ្ឋអាមេ​រិក ថ្វាយ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៥៤ របស់​ព្រះរាជា​​ណាច​ក្រកម្ពុជា

សេតវិមាន
ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០៧

 

 Message from President George W. Bush

ទង់ជាតិអាមេរិកនិងកម្ពុជា រូបពង្រីក

ព្រះករុណា ៖

​​​​​តាងនាមអោយប្រជាជនអាមេរិក ទូល​បង្គំ​សូម​សំដែង​អំណរ​សាទរ​ថ្វាយ​ព្រះ​ករុណា និងជូន​ដល់​ប្រជាជន នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​ឱកាស​ទិវាបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​នៃប្រទេស​របស់​ព្រះអង្គ ។ ទូល​ព្រះ​បង្គំ ទន្ទឹង​រង់ចាំ​ជាមួយ​នឹងក្ដី​សប្បាយ​រីក​រាយ​នាឆ្នាំ​ខាង​មុខ ក្នុង​ពេល​ដែល​ប្រជា​ជាតិ​យើង​ទាំង​ពីរ​បន្ដ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ព្រម​ទាំង​ធ្វើ​ការ​រួមគ្នា​ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ។ ឆ្នាំកន្លង​ទៅនេះ បាន​កត់សំគាល់​អោយ​ឃើញ​នូវ​ភាព​ជឿន​លឿន​គួរ​អោយ​កត់សំគាល់​ក្នុង​ទំនាក់​ទំនង​របស់​យើង ដោយ​មាន​ការ​មកដល់​នៃក្រុម​អ្នក​ស្ម័គ្រ​ចិត្ដ​របស់​ភ្នាក់​ងារ Peace Corps សហ​រដ្ឋ​អាមេ​រិក និង​ការ​ចូល​ចត​នៅកំពង់​ផែ​របស់​នាវា​ជើង​ទឹក​សហ​រដ្ឋ​អាមេ​រិក ដែល​មក​បំពេញ​សកម្ម​ភាព​មនុស្ស​ធម៌​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់​ទាក់។ ទូល​បង្គំយើង​ខ្ញុំ​​សូម​​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ដ​របស់​ព្រះ​អង្គ ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍន៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​បន្ដ​ទៀត។

​​​​​ទូលបង្គំសូមថ្វាយ​ព្រះពរ​និងជូន​ពរ​ដល់ព្រះ​អង្គ​និងប្រជា​ជន​កម្ពុជា​អោយ​ជួបតែ​សន្ដិ​ភាព វិបុល​ភាព និង ពរ​គ្រប់​ប្រការ ។


ដោយសេចក្ដីគោរពដ៏ស្មោះពីទូលព្រះបង្គំ


George W. Bush

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- អត្ថបទភ្ជាប់ -
សេតវិមាន

- ភាសា -
គេហទំព័រនេះមានជាភាសាអង់គ្លេស ។
សូមចុចត្រង់នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក