![]() | ||||
![]() |
![]() |
|||
| ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន | English | ||||||||
| អ្នកនៅក្នុង: គេហទំព័រដើម > ពត៌មាន > ដំណឹងថ្មី |
ឯកអគ្គរដ្ឋទូត
អំពីស្ថានទូត
ដំណឹងថ្មី
សេចក្តីប្រកាសពត៌មាន
សុន្ទរកថា
|
ការប្រលងប្រចាំឆ្នាំលើកដំបូងនៅប្រទេសកម្ពុជាស្ដីពីការផ្ដល់ប្រឹក្សាដល់អតិថិជន ដែលផ្ដួចផ្ដើមដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានបញ្ចប់ដោយជោគជ័យ។ បេក្ខជនចំនួន ៥ ក្រុមបានចូលរួមប្រលងដើម្បីដណ្ដើមយកលេខ ១ ទូទាំងប្រទេស ។ ពួកគេមកពីសាលាច្បាប់ចំនួន ៥ នៅកម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងសេដ្ឋកិច្ច សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ដ្រ សាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យកម្ពុជា ។ ការប្រលងនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារសាន់វ៉េ ក្នុងក្រុងភ្នំពេញ ។ វិទ្យាស្ថានគ្រប់គ្រង EWMI និងគណមេធាវីអាមេរិក គឺជាដៃគូអនុវត្ដ ចំណែកគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគឺជាដៃគូក្នុងស្រុក ។ មានអ្នកច្បាប់សាស្ដ្រាចារ្យ និងនិស្សិតច្បាប់ជាង ១០០ នាក់មានវត្ដមានក្នុងការប្រលងនេះ ។
នៅក្នុងការប្រលងនោះ គេបានរៀបចំអោយក្រុមនិស្សិតច្បាប់សំដែងក្នុងការផ្ដល់ប្រឹក្សាដល់ “អតិថិជន” ម្នាក់នៅក្នុងការិយាល័យច្បាប់ ។ មេប្រយោគជាតិ និងអន្ដរជាតិជាអ្នកផ្ដល់ពិន្ទុដល់ការសំដែងនោះ ។ ក្រុមនិស្សិតរៀនប្រើជំនាញជាក់ស្ដែងសំខាន់ៗក្នុងផ្នែកច្បាប់ ដូចជាការស្ដាប់ ការសួរ ការស្វែងយល់ចិត្ដ ការកំណត់បញ្ហា ការវិភាគតាមផ្លូវច្បាប់ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ។ ក្រុមនិស្សិតទាំងនោះបានធ្វើការជាមួយអ្នកច្បាប់ក្នុងស្រុក ក្នុងការរៀបចំសំរាប់ការប្រលងនោះ ។ USAID ក៏បានជួយនិស្សិតក្នុងការត្រៀមរៀបចំសំរាប់ការប្រលងនោះដែរ ដោយបើកសិក្ខាសាលាមួយស្ដីពីការផ្ដល់ប្រឹក្សាដល់អតិថិជន កាលពីដើមខែ ។ ការប្រលងនេះគឺជាផ្នែកមួយនៃកម្មវិធីសិទ្ធិមនុស្ស និងយុត្ដិធម៌របស់ USAID ។ កម្មវិធីនេះផ្ដោតជាសំខាន់លើបញ្ហានីតិរដ្ឋ និងសិទ្ធិមនុស្ស ។ ការប្រលងនេះគឺជាឧទាហរណ៍មួយនៃវិធីថ្មីៗ និងល្អៗ សំរាប់ប្រើក្នុងការបង្រៀននិស្សិតច្បាប់ពីជំនាញជាក់ស្ដែងសំខាន់ៗ ដែលមិនទាន់មានបង្រៀនជាប្រាកដ តាមសាលាច្បាប់ក្នុងប្រទេសកម្ពុជា ។ ជំនាញទាំងនេះអាចជួយដល់ការងាររបស់មេធាវី ដែលធ្វើការក្នុងប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា ។ |
|
|
គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។ |
||
| គេហទំព័រដើម | ពត៌មាន | សេវាកម្មសំរាប់ពលរដ្ឋអាមេរិក | ទិដ្ឋាការ | គោលនយោបាយ | ប្រភពធនធាន សូមធ្វើការទំនាក់ទំនងមកយើង | តារាងលំដាប់ការិយាល័យ | ភាពជាឯកជន | អ្នកគ្រប់គ្រងគេហទំព័រ |
||