jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

កម្មវិធីប្រយុទ្ធប្រឆាំងនឹង​ជំងឺ​របេង​នៅ​​កម្ពុជា ដែល​ជួយ​ដោយ​សហ​រដ្ឋអាមេ​រិក

ក្រុងប៉ៃលិន
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៨


Combating Tuberculosis in Cambodia 

អ្នកតាមដានស្ម័គ្រចិត្ដ DOTS ចូល​រួម​ក្នុង​វគ្គបណ្ដុះ​បណ្ដាលនៅ​ប៉ៃ​លិន។ រូបពង្រីក 

     អង្គការសុខភាពពិភពលោក​ចាត់​ទុកប្រទេស​កម្ពុជាចូល​ក្នុង​ចំណោម​ប្រទេស​ចំនួន ២២ ដែល​មាន បញ្ហា​    ជំងឺរបេង​ធ្ងន់​ធ្ងរ​ជាង​គេ ។ តាំង​ពីឆ្នាំ ២០០១ មក ទីភ្នាក់​ងារ​សហ​រដ្ឋអាមេ​រិកសំរាប់​ការ​អភិវឌ្ឍន៍​អន្ដរ ជាតិ (USAID) បាន​ធ្វើការ​ជាមួយ​កម្ម​វិធីជាតិ​កំចាត់​ជំងឺ​របេង របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ដើម្បី​ពង្រឹង​ការ កំណត់​រោគ​សញ្ញា និង​ការ​ព្យា​បាល ទាំង​នៅតាម​មន្ទីរ​ពេទ្យ មណ្ឌល​សុខ​ភាព ទាំង​នៅតាម​លំដាប់​ថ្នាក់​ឃុំ ។

     ការព្យាបាល  "រយៈពេលខ្លី​" ជា​ធម្មតា​សំរាប់​ជំងឺ​របេង ដោយ​ផ្ដល់​ថ្នាំប្រចាំ​ថ្ងៃ មាន​រយៈ​ពេល ៦ ខែ។ ដើម្បី​ធានា​បាន​ថាអ្នក​ជំងឺ​របេងទទួល​ការ​ព្យា​បាល​គ្រប់​តាម​ការ​កំណត់ គ្រូ​ពេទ្យ​តាម​ដាន​ការ​លេប​ថ្នាំ​របេង របស់​អ្នក​ជំងឹ​របស់​គាត់ ។ ក្នុង​ការខិត​ខំ​ធ្វើ​យ៉ាង​ណា​អោយ​អ្នក​ជំងឺ​របេង​នៅ​តាម​សហ​គមន៍​ទទួល​ការ​ព្យាបាល​បាន​ចប់​សព្វគ្រប់​តាម​ការ​កំណត់ USAID បាន​ជួយរៀប​ចំវិធីថ្មី សំរាប់​អនុវត្ដ​តាមនៅ​នឹងមូល​ដ្ឋាន ដែល​គេ​ហៅ​ថា រយៈ​ពេល​ខ្លីក្នុងការ​ព្យាបាល​ក្រោម​ការតាមដាន​ដោយ​ផ្ទាល់របស់​សហគមន៍ (C-DOTS) ។ C-DOTS ប្រើប្រាស់​អ្នកស្ម័គ្រ​ចិត្ដនៅតាម​សហគមន៍ ដែល​គេស្គាល់​ថាអ្នក​តាម​ដាន DOTS ដែល​ជួយសមា ជិក​សហគមន៍ ទាំងក្នុង​ការកំណត់​រោគវិនិច្ឆ័យ​នៃជំងឺ​របេង (ដូចជា ការមាន​ក្អកលើស​ពី ៣ សប្ដាហ៍) ការរក មើល​សេវា​ផ្ដល់ការ​ព្យាបាល និងទាំង​ក្នុងការ​ព្យាបាល​អោយគ្រប់​រយៈពេល ៦ ខែ​ពេញ ។ អ្នកតាម​ដាន DOTS មិន​ទទួលប្រាក់​កំរ៉ៃទេ ហើយគេ​ច្រើនតែចូល​រួមក្នុង​កម្មវិធី​ដោយសារ​សមាជិក​គ្រួសារ​របស់គេ​មាន ជំងឺ​របេង ។ តែមាន​ច្រើនគ្នា​សុខចិត្ដ​បន្ដធ្វើ​ការជា​អ្នកស្ម័គ្រ​ចិត្ដ ពីព្រោះ​វានាំអោយ​គេមាន​ឈ្មោះ​ល្អ នៅក្នុង សហគមន៍​របស់គេ ។

     ទីភ្នាក់ងារ USAID តាមរយៈ​ដៃគូអនុវត្ដ​របស់ខ្លួន ដូចជា​អង្គការ Catholic Relief Services ដំណើរ​ការកម្ម​វិធី C-DOTS នៅតាម​មណ្ឌល​សុខភាព​ជាង ៨៥% តាមស្រុក​ប្រតិបត្ដិ​ចំនួន ២៦ នៃខេត្ដ​ចំនួន ១១ នៅ​ប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជាសំរេច​បាន​គោលដៅ​រួមបាន​យ៉ាង​តិច ៧០% ក្នុង​អត្រា​កំណត់​បាន​ករណី​អ្នជំងឺ និងអត្រា​ព្យាបាល​ជាបាន ៨៥% ។

     ប្រជាជនកម្ពុជាប្រមាណ ២ ភាគ ៣ មាន​មេរោគ​របេង ដែលជា​អត្រាស្ថិត​ក្នុងចំណោម​អត្រាខ្ពស់ ជាងគេ​ក្នុង​ពិភពលោក ។ ក្នុងនោះ មាន​តែពី ៥% ទៅ ១០% ប៉ុណ្ណោះ​ដែលវិវត្ដ​ជាជំងឺ​របេង ។ ចំនួន​មនុស្ស ក្រៅពីនេះ​គ្មាមេរោគ​របេង ហើយមិន​មានរោគ​សញ្ញាទេ ។ ជារួម ជំងឺ​របេងគឺ​ជាជំងឺ​ដែលធ្វើ​អោយ​មានការ ស្លាប់​ច្រើនជាង​គេ ក្នុងចំណោម​អ្នកមាន​រោគអេដស៍ ពីព្រោះ​ជំងឺនេះ​ធ្វើអោយ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ។ នៅ ប្រទេស​កម្ពុជា អ្នកជំងឺ​របេង​ប្រមាណ ១០% មាន​ផ្ទុកមេរោគ​អេដស៍ ។ ប្រជាជន​កម្ពុជា​ប្រហែល ១២ ០០០ នាក់ស្លាប់​ជារៀងរាល់​ឆ្នាំដោយ​សារជំងឺ​របេង ដែល​ត្រូវជា​ប្រមាណ ៣៣ នាក់​ក្នុងមួយ​ថ្ងៃៗ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក