jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សនិ្នសីទស្តីពីបញ្ហាប្រឈម​ទាក់ទង​នឹងភេរវ​កម្ម នៅ​អាស៊ី​អាគ្នេយ៍

ភ្នំពេញ
ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០០៩

Conference on security issues associated with terrorism in Southeast Asia 
លោកស្រី​ឯកអគ្គ​រដ្ឋ​ទូត Rodley ថ្លែង​
សុន្ទរកថា​ក្នុង​សន្និសីទ​។ រូបពង្រីក​ 
នៅថ្ងៃទី ១៧ ខែសីហា លោក​ស្រីឯក​អគ្គរដ្ឋទូត​អាមេ​រិក Carol A. Rodley និង​សម្តេច នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បានថ្លែង​សុន្ទរកថា​បើក នៅពេល​ចាប់ផ្តើម​វគ្គរៀន​សូត្រ​ពេញ រយៈ​ពេល ៤ ថ្ងៃ ស្តី​ពី​បញ្ហា​ប្រឈម​ទាក់​ទងនឹង​ភេរវកម្ម​នៅអាស៊ី​អាគ្នេយ៍។ វគ្គ​រៀនសូត្រ​នេះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំពេញ ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី ២១ ខែ​សីហា ផ្តោត​លើការដោះ​ស្រាយបញ្ហា​ប្រឈម​សំខាន់ ទាក់​ទងនឹង​កំលាំងវិវត្ត​នៃ​ភេរវ​កម្ម នៅអាស៊ី​អាគ្នេយ៍។ វគ្គ​រៀនសូត្រ​នេះ ដែល​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ីប៉ាស៊ី​ហ្វិក​​សំរាប់​ការសិក្សា​ពីសន្តិសុខ​ (APCSS) និង​គណកម្មាធិការ​ជាតិ​កម្ពុជា​ប្រឆាំង​ភេរវ​កម្ម មាន​បំណង​បំពេញ​បន្ថែម​លើកម្ម​វិធី​នៃ​វគ្គ​រៀន​សូត្រ ដែល​មាន​ស្រាប់​ស្តីពីការឆ្លើយ​តប​ពេញ​លេញ​ផ្នែក​សន្តិ​សុខ​ចំពោះ​ភេរវកម្ម​ (CSRT) របស់ APCSS ​តែ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​​តំបន់  ហើយ​មាន​បំណង​​ផ្តល់​ព័ត៌មាន​​ដល់អ្នក​ចូលរួម​ថ្នាក់​ខ្ពស់ និង​សម​ស្រប ដែលរួម​មាន​​​អ្នក​មាន​អាជីព​ថ្នាក់​ខ្ពស់ ក្នុង​ការ​ងារ​ប្រឆាំង​ភេរវ​កម្ម។ សិក្ខា​កាម​ក្នុងវគ្គ​រៀនសូត្រ​នេះរួមមាន​អ្នក​ឯកទេស និង​​តំណាង​មកពីប្រទេស​ចំនួន ៩ នៅ​អាស៊ី​អាគ្នេយ៍ គឺកម្ពុជា ថៃ ឥណ្តូនេ​ស៊ី ម៉ា​ឡេស៊ី ហ្វីលី​ពីន វៀត​ណាម ឡាវ សឹង្ហបូរី និង​ប្រ៊ុយ​ណេ។

     នៅក្នុងសុន្ទរកថាបើក​របស់លោក​ស្រី លោក​ស្រីឯក​អគ្គរដ្ឋ​ទូត​ Rodley បាន​ថ្លែងថា “ភេរវកម្ម​នៅតែ​ជា​​ការ​គំរាម​កំហែង​មួយពិត​ប្រាកដ ចំពោះ​សុវត្ថិភាព​នៃមនុស្ស​ម្នាក់ៗ និងស្ថេរ​ភាពនៃ​បណ្តា​រដ្ឋ នៅអា​ស៊ីអា​គ្នេយ៍។”  លោក​ស្រីបាន​ថ្លែង​បន្ថែម​ទៀត​ថា “ភេរវកម្ម​មិនមែន​គ្រាន់តែ​ជាបញ្ហា​ផ្នែកយោធា​តែប៉ុណ្ណោះ​ទេ។ វាជា​ការគំរាម​កំហែង​ដែលមាន​លក្ខណៈ​ច្រើន​យ៉ាង ដោយ​មិនគិត​ពីភាពខុស​គ្នាផ្នែក​សាសនា សង្គម សេដ្ឋ​កិច្ច និង​រដ្ឋាភិ​បាល​ឡើយ។”

     សន្និសីទនេះ ដែល​ត្រូវបាន​បិទ​ក្នុងពិធី​មួយនៅ​ថ្ងៃទី ២១ សីហា ដោយ​មានការ​ចូលរួម​ជាអធិបតី​ដោយ​ឯកឧត្តម​​​ឧបនាយ​​រដ្ឋ​​មន្រ្តី សុខ​ អាន ត្រូវ​បានរៀប​ចំឡើង​ដើម្បីជា​ជំនួយក្នុង​ការរកមើល​មធ្យោបាយ​លើក​កំពស់​ការសហការ​ខិតខំ ដែល​កំពុងមាន​នៅក្នុងតំបន់​អាស៊ីអា​គ្នេយ៍  ដើម្បី​តាមរក​ និង​ធ្វើអោយ​បរាជ័យ​​ដល់​អំពើ​ភេរវ​កម្ម ទាំង​នៅថ្នាក់​តំបន់ ទាំង​នៅថ្នាក់​អន្តរជាតិ ពិសេស​ក្នុងការ​បន្ទុច​បង្អាក់ ទប់​ស្កាត់ និង​បំបាត់​ហឹង្សា​នយោបាយ​របស់​ពួកជ្រុល​និយម ដែល​ចោទជា​បញ្ហាប្រឈម​ដោយ​ផ្ទាល់ចំពោះ​អភិបាល​កិច្ចដ៏​មាន​ប្រសិទ្ធ​ភាព នៅក្នុង​តំបន់។

     ក្នុងមតិចុងក្រោយមួយរបស់​លោកស្រី លោក​ស្រីឯក​អគ្គរដ្ឋទូត​បានមាន​ប្រសាសន៍​ថា​ “សិក្ខា​សាលា​នេះគឺ​ជា​ឧទាហរណ៍​មួយនៃ​ការប្តេជ្ញា​ចិត្តរបស់​សហ​រដ្ឋអាមេ​រិក ដើម្បី​សន្តិភាព និង​សន្តិសុខ​នៃប្រទេស​កម្ពុជា រដ្ឋ​ទាំង​​អស់នៅ​អាស៊ីអា​គ្នេយ៍ និង​តំបន់អា​ស៊ីប៉ាស៊ី​ហ្វិក។ ប្រជា​ជាតិល្អៗ​ទាំង​អស់ត្រូវ​តែរួប​រួមគ្នា​ជាដៃ​គូ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​គំរាម​កំហែង​នៃភេរ​វកម្ម។”

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក