ពត៌មានសំរាប់ទាក់ទង ម៉ោងធ្វើការ និងថ្ងៃឈប់សំរាក
- បកប្រែ:
- English
ស្ថានទូតសហរដ្ឋអាមេរិក
ការិយាល័យកុងស៊ុល
អាគារលេខ១ ផ្លូវលេខ៩៦ (ក្បែរវត្តភ្នំ)
ក្រុងភ្នំពេញ កម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨ ០០០
ទូរសារ: (៨៥៥-២៣) ៧២៨ ៧០០
ច្រកទ្វារចូលការិយាល័យកុងស៊ុលនៃស្ថានទូតអាមេរិកនៅភ្នំពេញស្ថិតនៅតាមផ្លូវលេខ៥១ (ផ្លូវប៉ាស្ទ័រ) កាច់ជ្រុងក្បែរ វត្តភ្នំ។
ការិយាល័យកុងស៊ុលបើកបំរើសេវាទិដ្ឋាការតាមរយៈការណាត់ជួបតែប៉ុណ្ណោះចន្លោះពីម៉ោង ៧-៨:៣០ព្រឹក រៀងរាល់ពី ថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ លើកលែងតែនៅថ្ងៃបុណ្យរបស់អាមេរិក និងថ្ងៃបុណ្យរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ សូមជំរាបថា ការណាត់សំភាសន៍ទិដ្ឋាការនេះជួនកាលប្រហែលត្រូវចំណាយពេលពី២-៣ម៉ោង ឬយូរជាងនេះ ដូច្នេះសូមត្រៀមពេលវេលាសំរាប់រង់ចាំនៅថ្ងៃសំភាសន៍។
សូមជំរាបថាការិយាល័យកុងស៊ុលមិនអាចពិភាក្សា ឬឆ្លើយសំណួរអំពីករណីទិដ្ឋាការតាមទូរស័ព្ទបានទេ ប៉ុន្តែលោកអ្នក អាចផ្ញើរសំណួរ ឫចំងល់ទាំងនោះមកយើងខ្ញុំតាមអ៊ីម៉េលដែលមានអាស័យដ្ឋានដូចខាងក្រោមនេះ៖
- ផ្នែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍: NIVPhnomPenh@state.gov
- ផ្នែកទិដ្ឋាការអន្តោប្រវេសន៍: IVPhnomPenh@state.gov
ក្នុងប្រអប់ប្រធានបទរបស់អ៊ីមែល សូមដាក់ពាក្យថា "IV Inquiry" និងលេខករណីដែលផ្តើមដោយអក្សរ PHP ហើយមានលេខ១០ខ្ទង់ទៀត។ យើងខ្ញុំនឹងព្យាយាមឆ្លើយតបទៅលោកអ្នកវិញក្នុងកំឡុងពេល៣ថ្ងៃនៃថ្ងៃធ្វើការ។
អាស្រ័យតាមគោលការណ៍របស់យើង ការិយាល័យកុងស៊ុលមិនអាចពិភាក្សាពត៌មានលំអិតអំពីករណីទិដ្ឋាការណាមួយ ជាមួយភាគីណាក្រៅពីអ្នកធានា (Petitioner) សាម៉ីជន (Beneficiary) ឬមេធាវី (Legal Representative)បានទេ។ សូមផ្តល់នូវពត៌មានដូចខាងក្រោមនេះ៖
- គោត្តនាម-នាម និងថ្ងៃ ខែ ឆ្នាំកំណើតរបស់បេក្ខជនៈ
- លេខលិខិតឆ្លងដែនរបស់បេក្ខជនៈ
- អាស័យដ្ឋានប្រៃសណីយ៍ និងលេខទូរស័ព្ទៈ
- គោត្តនាម-នាមរបស់លោកអ្នកៈ
យើងខ្ញុំនឹងព្យាយាមឆ្លើយតបទៅលោកអ្នកវិញអោយបានឆាប់ទៅតាមលទ្ធភាព។ សូមកុំផ្ញើសំណួរដដែលៗមកច្រើនដង ព្រោះវាអាចនឹងបង្កអោយមានការយឺតយូរបន្ថែមទៀតក្នុងការឆ្លើយតប។
- Share
- Delicious
- Digg
- StumbleUpon

