jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាស​ជាសេវា​សាធារណៈ​ចំពោះបញ្ហាឱសថ​ក្លែងក្លាយ

ភ្នំពេញ
ថ្ងៃទី ៨ តុលា ឆ្នាំ ២០០៩

Public service announcement against counterfeit drugs in Cambodia 
 លោក Flynn Fuller នាយក​បេសកកម្ម​នៃទី​ភ្នាក់ងារ​សហ​រដ្ឋអាមេ​រិកសំរាប់​ការអភិវឌ្ឍន៍​​អន្តរជាតិ បាន​ធ្វើ​សេចក្តីថ្លែង​នៅក្នុង​ពីធីចាប់ផ្តើម​សេច​ក្តី​​​ប្រកាស​ជា​សេវា​សាធារណៈ។ រូបពង្រីក​​
សហរដ្ឋអាមេរិកបានធ្វើ​សេចក្តី​ប្រកាស​ជាសេវា​សាធារណៈ​មួយ​ចំនួន នៅថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០០៩ ដើម្បី​លើក​កំពស់​ការយល់​ដឹងស្តីពី​គ្រោះថ្នាក់​នៃឱសថ​ក្លែងក្លាយ​ និងការ​ស៊ាំទៅ​នឹងថ្នាំ​ប្រឆាំងជំងឺ​គ្រុន​ចាញ់ នៅ​កម្ពុជា។ ដោយ​ត្រូវ​បាន​រៀបចំ​ឡើងដោយផ្នែក​ឯកសាររួម​របស់​អាមេរិក​ ស្តីពីឱសថ​ ដែលជា​ដៃគូ​អនុវត្ត​មួយ សេចក្តី​​ប្រកាស​នេះនឹង​ត្រូវ​បាន​ចាក់ផ្សាយ​តាមទូរ​ទស្សន៍​ជាតិ ប៉ុស្ត​លេខ ៣ ជា​ផ្នែកមួយ​នៃយុទ្ធនា​ការក្នុង​តំបន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែង​​ក្លាយ នៅប្រទេស​កម្ពុជា ឡាវ វៀត​ណាម និង​ប្រទេស​ថៃ។
     លោក Flynn Fuller នាយក​បេសកកម្ម​នៃទី​ភ្នាក់ងារ​សហ​រដ្ឋអាមេ​រិកសំរាប់​ការអភិវឌ្ឍន៍​​អន្តរជាតិ បាន​ធ្វើ​សេចក្តីថ្លែង​នៅក្នុង​ពីធីចាប់ផ្តើម​សេច​ក្តី​​​ប្រកាស​ជា​សេវា​សាធារណៈ​នេះ នៅ​សណ្ឋា​គារ MetaHouse ក្នុងទី​ក្រុង​ភ្នំពេញ។ លោកបាន​មាន​ប្រសាសន៍​ក្នុងពិធី​បើកថា “សហរដ្ឋអា​មេ​រិកយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងចំពោះ​បញ្ហានៃ​ឱសថក្លែង​ក្លាយ ហើយ​យើងមាន​ឆន្ទៈធ្វើ​ការជា​មួយ​ក្រសួង​សុខា​ភិបាល និង​ដៃគូ​សុខាភិបាល​ដទៃ​ទៀតរបស់​យើង ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ពីគ្រោះ​ថ្នាក់នេះ។ តាម​រយៈការ​និទាន​រឿង ការ​សំដែង​បាន​ល្អ និង​ការ​ចង្អុល​បង្ហាញ​បាន​ល្អ ខ្ញុំជឿ​ថា សេចក្តី​ប្រកាស​ទាំងនេះ​នឹងលើក​កំពស់​ការយល់​ដឹង​ស្តីពី​គ្រោះថ្នាក់​នៃឱសថ​ក្លែង​ក្លាយ ក្នុង​​ចំណោម​ជនងាយ​រងគ្រោះ​រាប់ពាន់​នាក់។”
     ឱសថក្លែងក្លាយ និងឱសថ​ខូចគុណ​ភាពមាន​ច្រើន​នៅតាម​កន្លែង​លក់​ឱសថ នៅទូទាំង​ប្រទេស​កម្ពុជា និង​មហា​អនុតំបន់​​ទន្លេ​មេគង្គ ដែល​ជាការនាំ​អោយមាន​ភាពស៊ាំ​ទៅនឹង​ឱសថ និងប្រតិកម្ម​មិនល្អ​ចំពោះ​អ្នក​ជំងឺ ដូចជា​ជំងឺ​រ៉ាំរ៉ៃ និង​ការ​​ស្លាប់។ បើយោង​តាមទិន្ន​ន័យ​របស់ផ្នែក​ឯកសាររួម​របស់​អាមេរិក​ ស្តីពីឱសថ ១៣% ​នៃឱសថ​ដែល​ត្រូវ​បាន​យកមក​ធ្វើជា​​សំណាក​តួយ៉ាង ពីឆ្នាំ ២០០៣ ដល់ ២០០៨ នៅ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​ជាថ្នាំ​ជំងឺគ្រុន​​ចាញ់ គឺជា​ឱសថ​ខូចគុណ​ភាព។ នៅតំបន់​អាស៊ី​អាគ្នេយ៍ ឱសថ​ប្រមាណ​ពី ១០% ទៅ ១៥% អាច​ជាឱសថ​ក្លែង​ក្លាយ។
     តំបន់ព្រំដែនកម្ពុជាថៃ​កន្លងមក​គឺជាកន្លែង​ដើមនៃ​ភាព​ស៊ាំថ្មីៗ​ទៅនឹង​ថ្នាំព្យាបាល​ជំងឺ​គ្រុន​ចាញ់។ ប្រសិទ្ធិ​ភាពកាន់តែ​ថយ​ចុះនៃ​ថ្នាំព្យាបាល​ជំងឺគ្រុន​ចាញ់​ខ្លះ ដែល​ត្រូវបាន​ប្រើនៅ​ក្នុងតំបន់​នេះ គឺជា​បញ្ហាចោទ​មួយ​យ៉ាង​ធ្ងន់​សំរាប់​សុខភាព​សា​​ធារណៈ ហើយ​ទាមទារ​ការឆ្លើយ​តបរួម​គ្នាពីអ្នក​ពាក់ព័ន្ធ ក្នុង​វិស័យនេះ។
     សហរដ្ឋអាមេរិកគាំទ្របណ្តាញ​មួយនៃ​មន្ទីរពិសោធន៍​ឱសថ​ខ្នាត​តូច និងមន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ នៅ​ភ្នំពេញ រួមជា​មួយ​នឹង​ការ​យល់ដឹង​របស់​សាធា​រណៈស្តីពី​ការថែ​រក្សាសុខ​ភាព និង​គុណ​ភាព​ឱសថ ធ្វើ​ជាផ្នែក​មួយនៃ​ការខិត​ខំរបស់​ខ្លួន ដើម្បី​ការពារ​ប្រជាជន​កម្ពុជាពី​គ្រោះថ្នាក់​នៃឱសថ​ក្លែង​ក្លាយ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក