jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

ក្រុមហ៊ុន​អាមេរិក​ធ្វើ​វិនិយោគទុន​ចំនួន ៣០ លាន​ដុល្លា​បង្កើត​រោងចក្រ​ធ្វើ​កំប៉ុង​នៅ​កម្ពុជា

ភ្នំពេញ
ថ្ងៃទី ៤ ខែ​ធ្នូ ឆ្នាំ ២០០៧

 Crown Beverage
ឯកអគ្គរដ្ឋទូត Mussomeli (រូប​ឆ្វេង) និង
ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន (រូប​ស្ដាំ) ពិនិត្យ
មើល​ការ​តាំង​បង្ហាញ​ពី​ដំណើរការ​ធ្វើ​កំប៉ុង ។ 
រូប​ពង្រីក

          ក្រុមហ៊ុន​ផលិត​កំប៉ុង​អាលុយមីញ៉ូម​ឈ្មោះ Crown Beverage Cans Cambodia Ltd. គឺជា​ក្រុមហ៊ុន​សាខា​ក្រោយ​គេ​របស់​អាមេរិក​ដែល​បាន​មក​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ដោយ​បើក​រោងចក្រ​តំលៃ ៣០ លាន​ដុល្លា នៅ​ទីក្រុង​ភ្នំពេញ ។ រោងចក្រ​ថ្មី​នេះ​បំពេញ​ចន្លោះ​គ្មាន​ក្រុមហ៊ុន​ផលិត​កំប៉ុង​អាលុយមីញ៉ូម​នៅ​កម្ពុជា ហើយ​អាច​ផលិត​កំប៉ុង​បាន​រហូត​ដល់ ៥០០ លាន​កំប៉ុង​ក្នុង​មួយ​ឆ្នាំ ។ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន លោក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក Joseph A. Mussomeli ហើយ​និង​លោក John Conway ប្រធាន​និង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Crown Holdings Inc. បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​រោងចក្រ​នោះ ។

          ក្នុង​សុន្ទរកថា​របស់​លោក លោក​ឯកអគ្គរដ្ឋទូត Mussomeli បាន​ស្វាគមន៍​ក្រុមហ៊ុន Crown Holdings Inc. ដែល​បាន​ចូល​មក​រកស៊ី​នៅក្នុង​ប្រទេស​ទី ៤២ របស់​ខ្លួន​ហើយ​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍន៍​លឿន​ដោយ​មាន "របប​សេរី​បំផុត​មួយ​នៅ​អាស៊ី​សំរាប់​អ្នក​វិនិយោគទុន​បរទេស" ។ តែ​លោក​បាន​កត់សំគាល់​ថា​កម្ពុជា​ត្រូវការ "បង្កើន​មុខ​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន​កុំអោយ​មាន​ត្រឹមតែ​វិស័យ​កាត់ដេរ និង​ទេសចរណ៍ និង​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន​អោយ​បាន​ទូលំទូលាយ" ។ លោក​បាន​លើក​ឡើង​ពី​ការ​កែ​ទំរង់​ដែល​បាន​ធ្វើអោយ​មាន​បរិយាកាស​ល្អ​ឡើង​ក្នុង​វិស័យ​មុខ​ជំនួញ ហើយ​បាន​សង្កត់​ធ្ងន់​លើ​បញ្ហា​អំពើ​ពុករលួយ​ចំពោះ​ការ​ធ្វើ​វិនិយោគ​របស់​បរទេស ។ នៅ​ទីបញ្ចប់ លោក​ឯកអគ្គររដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​សង្ឃឹម​ថា​ការ​អភិវឌ្ឍន៍​ដ៏​ទំនើប​នេះ​នៅ​កម្ពុជា​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ល្អ​នៃ​ការ​អភិវឌ្ឍន៍ រួមគ្នា​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ដែល​នឹង​នាំ​ទៅដល់​ការ​ទាក់ទាញ​បាន​ច្រើន​ថែម​ទៀត​នូវ​អ្នក​វិនិយោគទុន​និង​នាំអោយ​មាន​រោងចក្រ​ច្រើន​ថែម​ទៀត" ។

          លោក John Conway បាន​ធ្វើ​ការ​កត់សំគាល់​ថា ៣០ លាន​ដុល្លា​គឺជា​ទឹកប្រាក់​ធំ​មួយ​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​បាន​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា​ក្រុមហ៊ុន "ប្ដេជ្ញា​ថា​នឹង​ផ្ដល់​ដល់​អតិថិជន​ទាំងអស់​របស់​យើង​នូវ​ការ​ផលិត​ទំនិញ​លំដាប់​ថ្នាក់​ពិភពលោក" ។

          ឯកឧត្ដម ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន ក៏​បាន​ស្វាគមន៍​ផង​ដែរ​នូវ​ការ​បើក​រោងចក្រ​ថ្មី​និង​បាន​ធ្វើ​ការ​កត់​សំគាល់​ពី​ការ​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ។ លោក​បាន​លើក​ឡើង​ពី​ការ​ចូល​មក​នៃ​ក្រុមហ៊ុន​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Chevron, ​GE, និង​ក្រុមហ៊ុន Crown Holdings ហើយ​មាន​ប្រសាសន៍​បន្ដ​ថា លោក​សង្ឃឹម​ថា​នឹង​មាន​ក្រុមហ៊ុន​អាមេរិក​ច្រើន​ទៀត​ចូល​មក​កម្ពុជា​នៅពេល​អនាគត ។

          ក្រុមហ៊ុន Crown Beverage Cans Cambodia គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Crown Holdings Inc. ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​មួយ​នៅក្នុង​បញ្ជី​ផ្សាហ៊ុន​ទីក្រុង New York ហើយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania ។ ក្រុមហ៊ុន​នេះ​មាន​ប្រភព​ដើម​ពី​ការ​បង្កើត​គំរប​ដប​នៅ​ឆ្នាំ ១៨៩២ ដោយ​លោក William Painter ។ តាំងពី​ពេលនោះ​មក​ក្រុមហ៊ុន​បាន​រីក​ធំ​ទៅជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក ដោយ​ផលិតផល​របស់​ខ្លួន​មាន​តំលៃ ៦,៩ ពាន់​លាន​ដុល្លា ពី​សកម្មភាព​ប្រតិបត្ដិការ​របស់​ខ្លួន​ក្នុង​ប្រទេស​ចំនួន ៤២ ។ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន​នេះ​មាន​រោងចក្រ​សរុប​ចំនួន ១៣ គឺ​នៅ​ប្រទេស ​ចិន ​វៀតណាម ​សឹង្ហបូរី ​ថៃ ​ម៉ាឡេស៊ី និង​កម្ពុជា​នៅពេល​នេះ ដោយ​ទំនិញ​លក់​បាន​មាន​តំលៃ​ជា​ទឹកប្រាក់​ចំនួន ៤៨២ លាន​ដុល្លា ក្នុង​ឆ្នាំ ២០០៦ ។ យោង​តាម​ទស្សនាវដ្ដី Fortune ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន Crown Holdings Inc. ស្ថិត​ក្នុង​លំដាប់​ក្រុមហ៊ុន​ធំ​ជាង​គេ​ទី ៣៧៨ នៅ​សហរដ្ឋ​អាមេរិក ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -
ដុំរូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក