កម្មវិធីបង្ហាត់បង្ហាញសមាជិកគ្រប់គ្រងសិល្បៈ និងអ្នកធ្វើទស្សនកិច្ចវប្បធម៌
ទីក្រុងវាស៊ីនតោន សហរដ្ឋអាមេរិក
ពីថ្ងៃទី ១៩ កញ្ញា ដល់ថ្ងៃទី ៤ តុលា ឆ្នាំ ២០០៩
ការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ក្នុងពេលថ្មីៗនេះ បានតែងតាំងកញ្ញា វុធចាន់ម៉ូលី អោយធ្វើជាតំណាងប្រទេសកម្ពុជា ក្នុងកម្មវិធីបង្ហាត់បង្ហាញសមាជិកគ្រប់គ្រងសិល្បៈ និងអ្នកធ្វើទស្សនកិច្ចវប្បធម៌ ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន។ ការិយាល័យកិច្ចការវប្បធម៌ និងអប់រំសហរដ្ឋអាមេរិក រួមជាមួយមជ្ឈមណ្ឌល Kennedy បានបង្កើតកម្មវិធីនេះ កាលពីប៉ុន្មានឆ្នាំមុន ដែលផ្តល់ឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈ ដល់សិល្បៈករសំដែងក្មេងៗ។ សកម្មភាពនៃគំរោងនេះរួមមានកម្មវិធីហ្វឹកហ្វឺន នៅសហរដ្ឋអាមេរិក ដែលមានរយៈពេល ២ សប្តាហ៍ សំរាប់សិល្បៈករ និងអ្នករបាំបរទេស។
កញ្ញាម៉ូលីបានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៤ ខែកញ្ញា ដើម្បីចូលរួមក្នុងផ្នែកសិល្បៈសម័យទំនើបនៃកម្មវិធី។ អ្នកចូលរួមក្នុងកម្មវិធីបានមានឱកាសបង្កើនចំណេះដឹងរបស់គេលើបច្ចេកទេសនៃរបាំសម័យទំនើប តាមរយៈការបង្ហាញជាក់ស្តែង ការរៀនជាឯកជន និងថ្នាក់បើកចំហជាមួយតំណាងមកពីផ្នែករបាំសម័យទំនើប នៅសហរដ្ឋអាមេរិក ដែលរួមមានក្រុមអ្នកមានឈ្មោះល្បី ដូចជា Mark Morris Company និង Alvin Ailey American Dance Theatre ។កម្មវិធីទាំងអស់ក្នុងឆ្នាំ ២០០៩ មានបំណងពង្រីកការអភិវឌ្ឍផ្នែកសិល្បៈរបស់អ្នកទស្សនា និងពង្រឹងស្ថាប័នម្ចាស់ផ្ទះរបស់គេ ដោយកសាងការទាក់ទងសិ្ថតស្ថេរ និងទំនាក់ទំនងជាមួយនឹងស្ថានប័ន និងជនជាតិអាមេរិកម្នាក់ៗ។ ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីនេះ សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌល Kennedy តាមអាស្រ័យដ្ឋាន :
http://www.kennedy-center.org/education/state/cultura។ ក្នុងរយៈពេលដ៏ខ្លីរបស់នាងនៅទីនោះ កញ្ញា ម៉ូលីបានទទួលការសរសើរពីអ្នករៀបចំកម្មវិធី ចំពោះការចូលរួមយ៉ាងសកម្ម និងល្អរបស់នាងក្នុងកម្មវិធីនេះ។