jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

កម្មវិធីអ្នកទស្សន​កិច្ចវប្បធម៌ និង​សិក្សា​ការគ្រប់​គ្រង​សិល្បៈ

Cultural Visitors and Arts Management Fellows Mentoring Program 
កញ្ញា​ចាន់ ម៉ូលី ដែល​បាន​ចូល​រួម
ក្នុង​កម្មវិធី​នេះ ក្នុង​ឆ្នាំ ២០០៩។ រូបពង្រីក  
មជ្ឈមណ្ឌល John F. Kennedy សំរាប់ផ្នែក​កម្មវិធី​វប្បធម៌ និង​សិល្បៈ​សំដែង របស់​ការិយា​ល័យ​កិច្ច​ការវប្ប​ធម៌ និង​អប់រំ​ របស់​ក្រសួង​ការបរទេស​អាមេ​រិក (ECA) សូម​ធ្វើការ​ជ្រើសរើស​អ្នក ចូលរួម​ក្នុងកម្មវិធី​អ្នកទស្សន​កិច្ចវប្បធម៌ និង​កម្មវិធី​សិក្សា​ពីការគ្រប់​គ្រង​សិល្បៈ។ ចំពោះ​ព័ត៌មាន​បន្ថែម និង​ពាក្យសុំ​ចូលរួម​ក្នុង​កម្មវិធី សូម​ចូល​មើល​គេហ​ទំព័រ http://www.kennedy-center.org/education/state/cultural ចំពោះ​កម្មវិធី​​អ្នក​ទស្សន​កិច្ច​វ​ប្បធម៌ និង​សូមចូល​មើល​គេហទំព័រ http://www.kennedy-center.org/education/state/fellows ចំពោះ​កម្មវិធី​សិក្សា​ការគ្រប់​គ្រង​សិល្បៈ។

សេចក្តីអធិប្បាយកម្មវិធី

​​​​​ជាផ្នែកមួយនៃកិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​របស់ ECA ចំពោះ​មជ្ឈ​មណ្ឌល Kennedy  កម្មវិធី​អ្នកទស្សន​​កិច្ចវប្បធម៌​ផ្តល់ឱកាស​សំរាប់​ពង្រឹង​ជំនាញ​អាជីព​ដល់​សិល្បៈ​ករសំដែង​ថ្មីៗ​ចំនួន ៥៦ នាក់​ ដែល​មានអាយុ​​ចន្លោះ​ពី ១៩ ដល់ ៣០ ឆ្នាំ។ កម្មវិធី​សិក្សា​ការគ្រប់​គ្រងសិល្បៈ​ផ្តល់ការ​បង្ហាត់​បង្ហាញ និង​ការ​ស្នាក់​នៅ​ដល់​​អ្នកគ្រប់​គ្រងសិល្បៈ​ចំនួន ១២ នាក់ ដែល​មានអាយុ​ពី ២៥ ឆ្នាំ​ដល់ ៣៥ ឆ្នាំ។
​​​​​សកម្មភាពក្នុងកម្មវិធីរួមមាន​កម្មវិធីរៀន​សូត្រ​រយៈ​ពេល ២ សប្តាហ៍ នៅ​សហ​រដ្ឋអាមេ​រិក សំរាប់​សិល្បករ​បរទេស និង​កម្មវិធី​បង្ហាត់​បង្ហាញ ណែ​នាំ និងពង្រឹង​ជំនាញ​អាជីព ដែល​មានរយៈ​ពេល ២១ ថ្ងៃ នៅ​សហរដ្ឋអា​មេរិក​ សំរាប់​​អ្នកគ្រប់​គ្រងសិល្បៈ​កំរិត​មធ្យម។ កម្មវិធី​ទាំងនេះ​មានបំណង​ពង្រីក​សមត្ថ​ភាព​​ផ្នែក​សិល្បៈ​របស់អ្នក​ធ្វើទស្សន​កិច្ចវប្បធម៌​ និងពង្រឹង​ស្ថាប័ន​វប្បធម៌​​របស់អ្នក​គ្រប់គ្រង​សិល្បៈ ដោយ​​កសាង​​ការ​ទាក់ទង​គ្នាបាន​ស្ថិតស្ថេរ ជាមួយ​ស្ថាប័ន និង​ជនជាតិ​អាមេរិក​ម្នាក់ៗ។
​​​​​សំរាប់កម្មវិធីអ្នកទស្សនកិច្ចវប្បធម៌​មួយៗ គេ​មានការ​រំពឹងថា​នឹង​មានការ​ចូលរួម​ពីប្រទេស​ចំនួន ២ ឬ ៣ ដែល​មកពីផ្នែក​តែមួយ។ វិញ្ញា​សារក្នុង​កម្មវិធី​មានលក្ខណៈ​ទំនើប ហើយ​មានការរាំ​ចង្វាក់ Hip-hop, jazz ល្ខោន ហើយ​និងការ​ប្រគុំ​តន្រ្តី​បូរាណ ដោយ​មានការ​ចូលរួម​របស់សិល្បករ អ្នក​ដឹកនាំ និង​អ្នកបច្ចេក​ទេស​រៀប​ចំឆាក​​ល្ខោន។

គេហទំព័រ និងកាលបរិច្ឆេទ

​​​​​ព័ត៌មានស្តីពី​កម្មវិធី វិញ្ញា​សារកម្ម​វិធី (រួមនឹង​របៀបវារៈ​គំរូ) កាល​បរិច្ឆេទ​សំរាប់ការ​ដាក់ពាក្យ​សុំចូល​​រួម និង​សំណួរ​ទាក់ទង​នឹងកម្ម​វិធី មាននៅ​ក្នុងគេហ​ទំព័ររបស់​មជ្ឈ​មណ្ឌល Kennedy Center http://www.kennedy-center.org/education/state/cultural/ សំរាប់​កម្មវិធី​អ្នកទស្សន​​កិច្ច​​​វប្បធម៌ និង http://www.kennedy-center.org/education/state/fellows​ សំរាប់​កម្មវិធី​សិក្សា​ការគ្រប់​​គ្រង​សិល្បៈ។

  • យើងសូមអញ្ជើញបេក្ខជន​​ដាក់ពាក្យ​ចូលរួម​ក្នុងកម្ម​វិធីដូច​ខាងក្រោម​នេះ៖
    កម្មវិធីសិក្សាការគ្រប់គ្រងសិល្បៈ នឹង​ប្រព្រឹត្ត​ទៅនៅ​ខែ​មិនា/មេសា។ ថ្ងៃផុត​កំណត់​ដាក់​ពាក្យ​សុំគឺ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០០៩។ បេក្ខ​ជនត្រូវ​ចេះភា​សាអង់​គ្លេស។ មិនមាន​អ្នកបក​ប្រែភា​សា​ទេ។
  • បច្ចេកទេសរៀប​ចំឆាក (កម្មវិធី​អ្នក​ទស្សន​កិច្ច​វប្បធម៌) នឹង​ប្រព្រឹត្ត​ទៅ​នៅខែ​មិនា/មេសា ឆ្នាំ ២០១០។ ថ្ងៃផុត​កំណត់​ដាក់ពាក្យ​សុំគឺ​ថ្ងៃទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០០៩។
  • តន្រ្តីករ Jazz (កម្មវិធី​អ្នកទស្សន​កិច្ចវប្បធម៌) នឹង​ប្រព្រឹត្ត​ទៅនៅ​ខែមេ​សា/ឧសភា ឆ្នាំ ២០១០។ ថ្ងៃផុត​កំណត់​ដាក់ពាក្យ​សុំគឺ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០០៩។
    ​​​o   ល្ខោន - អ្នកសំដែង (កម្មវិធី​អ្នក​ទស្សន​កិច្ចវប្បធម៌) នឹង​ប្រព្រឹត្ត​ទៅនៅ​ខែឧសភា ឆ្នាំ ២០១០
    ​​​o   ល្ខោន​ - អ្នកដឹកនាំ (កម្មវិធី​អ្នកទស្សន​កិច្ច​វប្បធម៌) នឹង​ប្រព្រឹត្ត​ទៅនៅ​ខែមិថុនា ឆ្នាំ ២០១០
    ​​​​o   ការរាំចង្វាក់ Hip Hop (កម្មវិធី​អ្នកទស្សន​កិច្ច​វប្បធម៌) នឹង​ប្រព្រឹត្តទៅ​នៅខែ​កក្កដា ឆ្នាំ ២០១០
    ​​​​o   ការប្រគុំ​តន្រ្តីបូរាណ (កម្មវិធីអ្នក​ទស្សន​កិច្ចវប្បធម៌) នឹងប្រព្រឹត្ត​ទៅនៅ​ខែសីហា ឆ្នាំ ២០១០
    ​​​o   ការប្រគុំ​តន្រ្តី​សម័យ (កម្មវិធី​អ្នកទស្សន​កិច្ចវប្បធម៌) នឹង​ប្រព្រឹត្តទៅ​នៅខែ​កញ្ញា ឆ្នាំ ២០១០។
    ព័ត៌មាន​ប​ន្ថែមស្តី​ពីកម្មវិធីមួយៗ​មាននៅ​ក្នុង​ឯកសារ​ស្តីពីសេចក្តី​រៀប​រាប់កម្មវិ​ធីមួយៗ ក្នុង​ឆ្នាំ ២០០៩ ជា​មួយគោល​ដៅ និងប្រវត្តិ ។

ព័ត៌មានស្តីពីពាក្យសុំ

​​​​​អ្នកដែល​មានការ​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ គួរ​ទាក់ទង​នឹងការិយា​ល័យកិច្ច​ការសា​ធារណៈរបស់​ស្ថាន​ទូត​អា​មេ​រិក មុនពេល​បំពេញ​ពាក្យ​សុំ​តាម​​អ៊ិនធ័រ​ណែត។ បេក្ខជន​គួរអាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹងកម្មវិធី ដែល​គេ​ចង់ដាក់​ពាក្យ​ចូលរួម តាម​អាស្រ័យ​ដ្ឋានគេហ​ទំព័រ​ខាងលើ មុន​ពេល​ទាក់ទង​ជាមួយ​ការិយា​ល័យ​កិច្ចការ​សា​ធារណៈ​របស់​ស្ថាន​ទូត។ លើស​ពីនេះទៀត ពាក្យ​សុំមាន​តាម​គេហទំព័រ​របស់​មជ្ឈ​មណ្ឌល Kennedy Center (http://www.kennedy-center.org/education/state/cultural/) សំរាប់ កម្មវិធី​អ្នក​​ទស្សន​កិច្ច​វប្បធម៌ និង http://www.kennedy-center.org/education/state/fellows សំរាប់​កម្មវិធី​​សិក្សា​ការ​​គ្រប់គ្រង​សិល្បៈ ហើយ​ត្រូវបំពេញ​ជាភា​សាអង់​គ្លេស។

​​​​ព័ត៌មានបន្ថែមស្តីពី​កម្មវិធី​មួយៗ សូមចុចត្រង់នេះ (ជាភាសាអង់គ្លេស)

​​​​ព័ត៌មានសំរាប់​ទាក់ទង​ការិយាល័យ​កិច្ចការ​សាធារណៈ៖

ញឹម ភក្តី
លេខទូរស័ព្ទ៖ ០២៣ ៧២៨១៧៩ ឬ ០១២ ៣៣៣ ៤១១
អ៊ីម៉េល៖ nhimp@state.gov

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក