ការិយាល័យសហប្រតិបត្ដិការយោធា (ODC)
 |
| ផ្លាកសញ្ញាទីបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក |
វរសេនីយ៍ត្រី Christopher Mills
នាយការិយាល័យសហប្រតិបត្ដិការយោធានៅកម្ពុជា
Unit 8166 Box P
APO AP 96546
ការិយាល័យៈ ៨៥៥-២៣-៧២៨-២១៩
ហ្វាក់ៈ ៨៥៥-២៣-៧២៨-២០១
បេសកកម្មរបស់ ODC
ODCប្រចាំនៅកម្ពុជា ធ្វើសកម្មភាព សហប្រតិបត្ដិការផ្នែកសន្ដិសុខជួយដល់ក្រុមបុគ្គលិកអាមេរិកនៅក្នុងប្រទេស បញ្ជាការកងទ័ពអាមេរិកប្រចាំនៅក្នុង តំបន់ប៉ាស៊ីហ្វិក ស្របទៅតាមផែនការនៃកិច្ចសហប្រតិបត្ដិការផ្នែកសន្ដិសុខ ដើម្បី ជំរុញផល ប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកនិងគោលបំណងយោធារបស់ជាតិ ។
បុគ្គលិករបស់ ODC
ODCនៅក្នុងប្រទេសកម្ពុជារួម មានក្រុមបុគ្គលិកចំនួន៤នាក់ដែលដឹកនាំដោយមន្ដ្រីយោធាអាមេរិកម្នាក់ ។ ODCគ្រប់គ្រងសកម្មភាពជំនួយផ្នែកសន្ដិសុខតាម ធម្មតានិងមិនតាមធម្មតានៅក្នុងប្រទេសកម្ពុជា ព្រមទាំងសំរបសំរួលការគាំទ្រ ចំពោះប្រទេសម្ចាស់ផ្ទះ ។ សូមផ្ញើអ៊ីម៉េលទៅកាន់មនុស្សខាងក្រោមនេះដែលអ្នកគិតថាអាចជួយដោះស្រាយកង្វល់របស់អ្នកបានល្អ ។
- ប្រធានវរសេនីយ៍ត្រី Christopher Mills ទទួលខុសត្រូវរួមលើការប្រតិបត្ដិប្រចាំថ្ងៃរបស់ODC នៅកម្ពុជា
- ភួងសុផល ជំនួយការផ្នែកគណនេយ្យៈ គ្រប់គ្រងបញ្ហាទាំងអស់ទាក់ទងនឹងការបណ្ដុះបណ្ដាលនិងថវិកា ។
- ជំនួយការកម្មវិធីយោធាៈ កាយ យោមាៈ គ្រប់គ្រងបញ្ហាទាំងអស់ទាក់ទងនឹងជំនួយមនុស្សធម៌ សកម្មភាពមីន និង សកម្មភាពទំនាក់ទំនងជាមួយនឹងប្រទេសម្ចាស់ផ្ទះ ។
- នួនសុផាន ជំនួយការរដ្ឋបាល/អ្នកបើកបរៈ ជួយផ្នែករដ្ឋបាលទូទៅរបស់ODCនិងជាអ្នកបើកឡាន ។
កម្មវិធីរបស់ការិយាល័យសហប្រតិបត្ដិការយោធា
ទំនាក់ទំនងដោយផ្ទាល់រវាងយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជាត្រូវបានផ្អាកក្នុងខែកក្កដា ឆ្នាំ ១៩៩៧ ។ ក្នុងឆ្នាំ ២០០៤ មានការបន្ធូរបន្ថយបំរាមជាច្រើន ដែលជាការសំរួលអោយមានសកម្ម ភាពកាន់តែច្រើនឡើងរវាងយោធានិងយោធាជាមួយកម្ពុជា ។ ទោះបីជាហិរញ្ញប្បទានសំរាប់យោធាបរទេស (FMF) និងការអប់រំនិងហ្វឹកហ្វឺនយោធាអន្ដរជាតិ (IMET) នៅតែស្ថិតនៅក្រោមទណ្ឌកម្មក្ដី តែសកម្មភាព សហប្របតិបត្ដិការផ្នែកសន្ដិសុខមួយចំនួននៅកម្ពុជាមានកំណើន ១០០%ក្នុងឆ្នាំ ២០០៥ ហើយមានការរំពឹងថានឹងមានកំណើនច្រើនថែមទៀត ក្នុងឆ្នាំ ២០០៦ ។ ក្នុងឆ្នាំ ២០០៥ មន្ដ្រីកម្ពុជាជាង ៤០ នាក់បានចូលរួមក្នុងការហ្វឹកហ្វឺន ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វឹកឬសហរដ្ឋអាមេរិក ។ នៅមាន ការផ្លាស់ប្ដូរផ្សេងៗទៀតដែលត្រូវបានធ្វើរួមទាំងការផ្លាស់ប្ដូរគ្នាស្ដីពីច្បាប់យោធា ការផ្លាស់ប្ដូរអ្នកឯកទេសផ្នែកពេទ្យនិងការផ្លាស់ប្ដូរអ្នកឯកទេសផ្នែកកិច្ចការសាធារណៈ ។
កម្ពុជាក៏បានចូលរួមផងដែរក្នុងកម្មវិធីឧបត្ថម្ភផ្នែកប្រឆាំងភេរវកម្មយោធាប្រចាំតំបន់ (RDCTF) ។ កម្មវិធីនេះផ្ដោតលើការពង្រឹងទំនាក់ទំនង ដែលមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយការប្រឹងប្រែងរួមរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ។ ក្នុងឆ្នាំ ២០០៥ មជ្ឈមណ្ឌលទំនាក់ទំនងរវាងស៊ីវិល និងយោធា (CCMR) បានបើកសិក្ខាសាលាមួយក្រោមប្រធានបទថា ការឆ្លើយតបរបស់ស៊ីវិលនិងយោធាទៅនឹងភេរវកម្ម ។ ថវិការបស់ RDCTF ក៏ត្រូវបានប្រើផងដែរ ដើម្បីទិញឯកសារសំរាប់រៀនភាសាអង់គ្លេស សំរាប់មជ្ឈមណ្ឌលភាសាអង់គ្លេសរបស់កងយោធពលខេមរៈភូមិន្ទ (ខម) ។
សកម្មភាពមនុស្សធម៌ផ្នែកគ្រាប់មីន ការចេះគ្រប់គ្រងបានលើផលប៉ះទង្គិចខ្លាំងនិងធម្មតា ការគ្រប់ គ្រងចំការមីន ការថែទាំយានយន្ដ និង ភាពជាអ្នកដឹកនាំ ដែលក្រុមពិសេសនៃកងទ័ពសហរដ្ឋអាមេរិកបង្រៀនអ្នកដោះមីនកម្ពុជា ។ បុគ្គលិកនៃកងទ័ពសហរដ្ឋអាមេរិកផ្នែកកំទេចយុទ្ធភណ្ឌបង្រៀនពីបច្ចេកទេសទុកដាក់និងសុវត្ថិភាពនៃគ្រាប់រំសេវនិងគ្រឿងផ្ទុះដល់បុគ្គលិកកម្ពុជាផ្នែកកំទេចយុទ្ធភណ្ឌ ។
កម្មវិធីជំនួយដល់ជនរងគ្រោះដោយគ្រាប់ផ្ទុះ (BRAVA) ។ បុគ្គលិកពេទ្យក្នុងកងទ័ពជើងគោក និង ជើងអាកាសសហរដ្ឋអាមេរិកបានចុះមក ដើម្បីធ្វើការវះកាត់ជួយជីវិតនិងព្យាបាលអវៈយវៈរបួស តាមតំបន់មានគ្រាប់មីននៃប្រទេសកម្ពុជា ដោយផ្ដោតជាសំខាន់លើជនរងគ្រោះដោយគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
កម្មវិធីកសាងសាលារៀននិងស្ពានជាជំនួយមនុស្សធម៌: បញ្ជាការដ្ឋានប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិចរបស់សហរដ្ឋអាមេរិកបានផ្ដល់ថវិកាសំរាប់កសាងស្ពានចំនួន ៨ និងសាលារៀនចំនួន ៤ នៅកម្ពុជា ជាផ្នែកមួយនៃកម្មវិធីជំនួយមនុស្សធម៌ ។ គ្លីនិកមួយក៏ត្រូវបានកសាងឡើងដោយទាហានម៉ារីនអាមេរិកក្នុងខែ តុលា ឆ្នាំ ២០០៥ នៅខេត្ដកំពង់ឆ្នាំង ។ ទឹកលុយដែលត្រូវបានប្រើក្នុងគំរោងវិស្វកម្មរបស់សហរដ្ឋអាមេរិក ក្រោមកម្មវិធីជំនួយមនុស្សធម៌ពីនាយសមុទ្រ មានចំនួនសរុបជាង ២ លានដុល្លាសហរដ្ឋអាមេរិក ។
ការចែកមុង ក្នុងពេល ៤ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក បានផ្ដល់មុងដែលមានតំលៃជាទឹកប្រាក់ចំនួនជាង ៦ សែនដុល្លាសហរដ្ឋអាមេរិក ទៅអោយអង្គការផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា ដែលរួមមាននូវមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ មជ្ឈមណ្ឌល សកម្មភាពមីនកម្ពុជា អង្គការ HALO Trust និងក្រុមពិគ្រោះយោបល់ផ្នែកគ្រាប់មីន ។ មុងទាំងនេះត្រូវបានចែកចាយនៅតំបន់ប៉ៃលិន និងតាមតំបន់គ្រុនចាញ់ដទៃទៀតទូទាំងប្រទេសកម្ពុជា ដើម្បីជួយការពារការ ឆ្លងជំងឺតាមរយៈសត្វមូស ។ ជំងឺដែលបណ្ដាលមកពីសត្វមូស ដូចជាជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមមានច្រើន នៅកម្ពុជា ។
កម្មវិធីជំនួយមនុស្សធម៌ទាក់ទងនឹងសំភារៈយោធាដែលនៅសល់មិនប្រើ (HAP-EP) ។ ការិយាល័យសហប្រតិបត្ដិការយោធា (ODC) អាមេរិក នៅកម្ពុជាគ្រប់គ្រងកម្មវិធីនៅកម្ពុជា ជួសមុខអោយបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រោមកម្មវិធីសំភារៈយោធាដែលនៅសល់មិនប្រើ មានឡានធំនិងឡានពេទ្យជាង ១០០ ត្រូវបានផ្ដល់ទៅអោយបណ្ដាអង្គការដោះមីននៅកម្ពុជា ។ កម្មវិធី HAP-EP ផ្ដោតការយកចិត្ដទុកដាក់លើការផ្ដល់គ្រឿងផ្គត់ផ្គង់និងបរិក្ខាពេទ្យដែលនៅសល់មិនប្រើ ពីក្នុងឃ្លាំងយោធា ទៅអោយបណ្ដាមន្ទីរពេទ្យនានានៅទូទាំងប្រទេសកម្ពុជា ។
សន្និសីទៈ សមាជិកកងយោធពលខេមរៈភូមិន្ទទទួលបានការអញ្ជើញនិងថវិកាសំរាប់ចូលរួមក្នុងសន្និសីទនៅក្នុងតំបន់និងនៅសហរដ្ឋអាមេរិក ដែលច្រើនផ្ដោតជាសំខាន់លើនិតិរដ្ឋ បញ្ហាផ្នែកពេទ្យ តួនាទីរវាងស៊ីវិលនិងយោធា គ្រោះហមន្ដរាយ និងប្រតិបត្ដិការរុករកនិងសង្គ្រោះ ។
កម្មវិធីដោះមីនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។ ODC រៀបចំនិងដឹកនាំប្រតិបត្ដិការដោះមីននៅកម្ពុជាដែលទទួលថវិកាពីកម្មវិធីដោះមីនមនុស្សធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។ ថវិកាក្នុងឆ្នាំសារពើពន្ធ ២០០៥ សំរាប់កម្មវិធីនេះគឺ ៣,៨ លានដុល្លាអាមេរិក ។ លុយនេះត្រូវបានចែកអោយ CMAC អង្គការ HELO Trust និងក្រុមពិគ្រោះយោបល់ផ្នែកគ្រាប់មីន (MAG) សំរាប់ការដោះមីន ។
កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវលើការដោះមីនមនុស្សធម៌របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកៈ ជាផ្នែកមួយនៃការខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីសំរួលដល់ការដោះមីននៅកម្ពុជា ODC ដឹកនាំនិង សំរបសំរួលកម្មវិធីនេះ ដែលបង្កើតឧបករណ៍សំរាប់ជួយក្នុងការងារដោះមីនមនុស្សធម៌ក្នុងពិភពលោក ។ កម្មវិធីនេះបង្កើតផលិតផលដែលធ្វើអោយគេកាន់តែអាចរកមើលកត់ចំណាំដោះ និងកំទេចគ្រាប់មីន ព្រមទាំងផ្ដល់បរិក្ខាសំរាប់ការហ្វឹកហ្វឺន និងការធានាគុណភាពក្រោយពេលដោះមីន ។ បច្ចេកទេសខ្លះរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកដែលត្រូវបានយកមកប្រើសាកល្បងនៅកម្ពុជារួមមានៈ
កម្មវិធីកែច្នៃគ្រឿងផ្ទុះ គឺជាប្រព័ន្ធដែលដោះរំសេវផ្ទុះចេញពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួចហើយយករំសេវទៅកែច្នៃសំរាប់ប្រើដោយក្រុមអ្នកដោះមីន ។ ដៃគូមានអង្គការ Golden West Humanitarian Foundation, CMAC និង QAsia ។
Tempest: គឺជាគ្រឿងចក្រដែលបញ្ជាពីចំងាយសំរាប់កាត់រុក្ខជាតិល្មមៗកាត់ខ្សែមីន និងសំអាតកំទេចលោហៈធាតុនៅលើផ្ទៃចំការមីនប្រឆាំងមនុស្ស ។ អង្គការដៃគូមានៈ DTW (ផលិតករ) និង HALO Trust ។
ឧបករណ៍រាវមីនកាន់ដៃៈ ឧបករណ៍នេះអាចរកមើលគ្រាប់មីនប្រឆាំងមនុស្សនិងរថគ្រោះ ដែលធ្វើពីលោហៈធាតុនិងមិនមែនលោហៈធាតុ ។ ក្រុមដោះមីនមនុស្សធម៌អាមេរិកមួយក្រុមកំពុងតែដំណើរការគំរោងមួយ ដើម្បីបង្ហាញការដោះមីនមនុស្សធម៌របស់កងទ័ពអាមេរិក ដោយប្រើឧបករណ៍នេះ ។