jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
គោលនយោបាយនិងប្រធានបទផ្សេងៗទាក់ទងនឹងសហរដ្ឋអាមេរិក
 
  ដំណឹង​ពី​ទីក្រុង Washington ប្រធានបទ​ចាប់​អារម្មណ៍ របាយការណ៍ និង ទិន្នានុប្បវត្ដិ សេចក្ដី​ប្រកាស​ពត៌មាន ពត៌មាន​មិន​ត្រឹមត្រូវ

ពត៌មានមិនត្រឹមត្រូវ

និយមន័យ

មិន​មាន​និយមន័យ​ទូទៅ​មួយ​លើ​ពាក្យ​ថា​ពត៌មាន​មិន​ត្រឹមត្រូវ (Misinformation) និង​ពត៌មាន​កុហក (Disinformation) ទេ ។ តែ​ក្នុង​គេហទំព័រ​នេះ យើង​កំណត់​និយមន័យ​របស់​វា​យ៉ាង​ដូច្នេះ ៖


ពត៌មាន​កុហក​សំដៅ​លើ​ពត៌មាន​ដែល​គ្មាន​ភាពពិត​ឬ​ពត៌មាន​ដែល​នាំអោយ​គេ​មាន​ការយល់​ច្រឡំ ។ ពត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ចេតនា​ដោយ​រដ្ឋាភិបាល ក្រុម​អង្គការ​ចាត់តាំង​នយោបាយ បុគ្គល ឬ ស្ថាប័ន​ណាមួយ​ដទៃ​ទៀត ។


ពត៌មាន​មិន​ត្រឹមត្រូវ​សំដៅ​លើ​ពត៌មាន​មិន​ពិត​ឬ​ពត៌មាន​ដែល​នាំអោយ​គេ​មាន​ការយល់​ច្រឡំ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អចេតនា ។ បើ​គេ​ផ្សព្វផ្សាយ​ពត៌មាន​មិន​ត្រឹមត្រូវ​ឬ​ពត៌មាន​ដែល​នាំដល់​ការយល់ច្រំឡំ ដោយ​អចេតនា នោះ​វា​ជា​ពត៌មាន​មិន​ត្រឹមត្រូវ ។ ជា​ការពិត គេ​ច្រើនតែ​មិន​អាច​ដឹង​បាន​ពី​គោលបំណង​ទេ​ដូច្នេះ​គេ​អាច​មិន​ដឹង​ជា​ប្រាកដ​ទេ​ថា​តើ​ពត៌មាន​ខុស​គឺជា​ពត៌មាន​មិន​ត្រូវ​ឬ​ជា​ពត៌មាន​កុហក​ទេ ។


ពត៌មាន​មិន​ត្រឹមត្រូវ​អាច​បែងចែក​ជា​ចំនុច​តូច​ៗ​ថែម​ទៀត គឺៈ 

  • កំហុស​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កើត​មាន​ជា​ញឹកញាប់ ដោយសារ​ការប្រញាប់​ធ្វើ​អោយ​ទាន់​កាល​កំណត់​និង​ការយល់ដឹង​នៅ​មាន​ចន្លោះ​ខ្វះខាត ។
  • រឿង​និទាន​ក្នុង​ទីក្រុង (Urban Legend) – រឿង​មិន​ពិត​ដែល​ត្រូវ​បាន​គេ​ជឿ​ជា​ទូទៅ ដោយសារ វា​អន្ទង​ដល់​ការភ័យ​ខ្លាច ការសង្ឃឹម​ឬ​អារម្មណ៍​បែប​ណាមួយ​ផ្សេង​ទៀត ។
  • ទ្រឹស្ដី​ឃុបឃិត (Conspiracy Theories) – ជំនឿ​ថា​កំលាំង​ដ៏​ខ្លាំងក្លា និង​បង្កប់​ដោយ​ភាពអាក្រក់ កំពុង​តែ​បង្វែរ​គន្លង​នៃ​ព្រឹត្ដិការណ៍​និង​ប្រវត្ដិសាស្ដ្រ​ពិភពលោក ។

ឧទាហរណ៍​ខ្លះ​អាច​បំភ្លឺ​បាន​លើ​និយមន័យ​នេះ ។

ពត៌មាន​កុហកៈ យុទ្ធនាការ​ផ្សព្វផ្សាយ​ពត៌មាន​កុហក​របស់​សហភាព​សូវៀត​ស្ដីពី​ជំងឺ​អេដស៍​គឺជា ឧទាហរណ៍​មួយ ។ ផ្នែក​ស៊ើបការ​សំងាត់​និង​សន្ដិសុខ​របស់​សហភាព​សូវៀត (KGB) មាន​ក្រុម​ពិសេស​មួយ​ដែល​មាន​នាទី​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត ។ ឧទាហរណ៍ៈ បន្ទាប់​ពី​គេ​ដឹង​ថា​ពិត​ជា​មាន​ជំងឺ​អេដស៍ ដែល​ជា​ជំងឺ​ថ្មី​មួយ​មែន ក្រុម​នេះ​បាន​ប្រឌិត​រឿង​ថា វារុស​អេដស៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មន្ទីរ​បញ្ចកោណ នៅ Fort Detrict, Maryland ដើម្បី​ធ្វើ​អាវុធ​ជីវសាស្ដ្រ ហើយ​ត្រូវ​បាន​ប្រើ​សាកល្បង​ទៅលើ​អ្នកទោស ហើយ​ថា ដូច្នេះ​ហើយ​បាន​ជា​វា​មាន​លេច​ដំបូង​នៅ​ទីក្រុង​ញូយ៉ក​ដែល​ត្រូវ​បាន​រៀបរាប់​ថា​ជា​ទីក្រុង​ធំ​ជាងគេ នៅ​ជិត Fort Detrick ។ តាម​ពិត​ទៅ​ទីក្រុង​ធំ​ៗ​ជាច្រើន​របស់​សហរដ្ឋ​អាមេរិក​នៅ​ជិត Fort Detrick ជាង​ទីក្រុង​ញូយ៉ក​ទៅ​ទៀត ដោយ​រួម​ទាំង​ទីក្រុង Washington, D.C., Baltimore និង Philadelphia តែ​មាន​មនុស្ស​ដែល​មិនមែន​ជា​ជនជាតិ​អាមេរិក​មិន​ច្រើន​ទេ​ដែល​ដឹង ។


នៅ​ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ១៩៩២ Yevgeny Primakov ដែល​នៅ​ពេលនោះ​ជា​ប្រធាន​ផ្នែក​ស៊ើបការ​សំងាត់​បរទេស​របស់​រុស្ស៊ី ដែល​ពី​មុន​មាន​ឈ្មោះ​ថា KGB បាន​សារភាព​ថា “អត្ថបទ​ដែល​បកអាក្រាត​ផែនការ​អាក្រក់“ របស់​អ្នក​វិទ្យាសាស្ដ្រ​អាមេរិក​ប្រឆាំង​នឹង​មនុស្ស​ជាតិ (តាមរយៈ​ការបង្កើត​ជំងឺ​អេដស៍​តាម​ការចោទប្រកាន់​មក) ត្រូវ​បាន​ប្រឌិត​ឡើង​ក្នុង​ការិយាល័យ​របស់ KGB“ ។ អត្ថបទ​នេះ​មាន​ចុះ ផ្សាយ​ក្នុង​លេខ​ចុះ​ថ្ងៃទី ១៩ មិនា ឆ្នាំ ១៩៩២ របស់​កាសែត​រុស្សី​ឈ្មោះ Izvestiya ។ ពួក​សូវៀត​ដឹង​ថា ការនិយាយ​នោះ​ខុស​តែ​នៅតែ​ផ្សព្វផ្សាយ ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​គេ​ក្នុង​ការសាបព្រោះ​ពាក្យ​ភូតកុហក​ដ៏​ពិសពុល​ស្ដីពី​សហរដ្ឋ​អាមេរិក ។ បែបនេះ​គេ​ហៅ​ថា​ពត៌មាន​កុហក ។


កំហុស​របស់​បណ្ដាញ​ផ្សព្វផ្សាយៈ នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០០១ កាសែត​ល្បី​ឈ្មោះ​ជាងគេ​របស់​បារាំង​ដែល​មាន​ឈ្មោះ​ថា Le Monde បាន​បោះពុម្ព​អត្ថបទ​មួយ​ដោយ​និយាយ​ថា Hamid Karzai ដែល​នៅ​ពេលក្រោយ​មក​បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​របស់​ប្រទេស​អាហ្កានីស្ថាន​និង​បន្ទាប់​មក​ជា​ប្រធានាធិបតី​អាហ្កានីស្ថាន បាន​“ធ្វើ​ក្នុង​រយៈពេល​ខ្លី​ជាទីប្រឹក្សា​អោយ​ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា Unocal ក្នុង​ពេល​ដែល​ក្រុមហ៊ុន​នោះ​កំពុង​ពិចារណា​ពី​ការកសាង​បំពង់​បង្ហូរ​មួយ​ក្នុង​ប្រទេស​អាហ្កានីស្ថាន“ ។ ការនិយាយ​បែប​នេះ​មិន​ពិត​ទេ ។ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ប្រេង Unocal  ឈ្មោះ BarryLane បាន​និយាយ​ថា​ការស្រាវជ្រាវ​យ៉ាង​ដិតដល់​លើ​សំណុំ​ឯកសារ​ទាំងអស់​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ថា លោក Karzai “មិន​ដែល​ធ្វើ​ជា​ទីប្រឹក្សា និង​មិនដែល​ធ្វើ​ជា​និយោជិក“ របស់​ក្រុមហ៊ុន Unocal ឡើយ ។ កំហុស​ពី​ដើម​មក​របស់​កាសែត Le Monde ត្រូវ​បាន​បន្ទរ​តាម​ជាច្រើន​ដង​ដោយ​កាសែត​ផ្សេង​ៗ​ទៀត និង​គេហទំព័រ​នានា ដែល​ធ្វើ​អោយ​ពត៌មាន​មិន​ត្រឹមត្រូវ​មាន​ការសាយភាយ ។

រឿង​និទាន​ក្នុង​ទីក្រុង (Urban Legend):  រឿង​និទាន​ក្នុង​ទីក្រុង​មួយ​មាន​ឈ្មោះ​ថា​រឿង​មិន​ពិត​ស្ដីពី “ផ្នែក​នៃ​ខ្លួនប្រាណ​កូនក្មេង“ ។ ការនិយាយ​ចោទប្រកាន់​ទាំង​ខុស​គឺថា​ជនជាតិ​អាមេរិក​និង​ជនជាតិ​ឯ​ទៀត កំពុងតែ​ចាប់​ពង្រាត់​ឬ​សុំ​កូនក្មេង​ចិញ្ចឹម​ពី​តំបន់​អាមេរិកឡាទីន​និង​តំបន់​ផ្សេង​ៗ​ទៀត ដើម្បី​ដូរ​សរីរាង្គ ។ រឿង ដែល​ខុស​ទាំងស្រុង​នេះ​ចាប់ផ្ដើម​ដំបូង​ជា​ពាក្យ​ចរចាមអារាម​ពី​មាត់​មួយ​ទៅ​មាត់​មួយ ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ១៩៨៧ នៅ​ប្រទេស​កាតេម៉ាឡា ហើយ​បាន​សាយភាយ​ច្រើន​តាំងពី​ពេល​នោះ​មក ។ ការផ្សាយ​ដែល​នាំអោយ​គេ​ជឿ​ពាក្យ​ចោទប្រកាន់​ទាំង​ខុស​នេះ​បាន​ទទួល​រង្វាន់​ផ្នែក​វិជ្ជាជីវៈ​កាសែត​យ៉ាង​ធំ នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ១៩៩៥ និង​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​ឆ្នាំ ១៩៩៦ ។ ប្រភព​ដើម​នៃ​ពាក្យ​ចរចាមអារាម​នេះ​និង​ការសាយភាយ​របស់​វា​ក្នុង​ប្រព័ន្ធ​ឃោសនា​របស់​ពិភពលោក​ត្រូវ​បាន​ពិនិត្យ​នៅក្នុង​របាយការណ៍​របស់​ទីភ្នាក់ងារ​ផ្នែក​ពត៌មាន​របស់​សហរដ្ឋ​អាមេរិក ស្ដីពី​ពាក្យ​ចរចាមអារាម​ទាក់ទង​នឹងការ​ជួញដូរ​សរីរាង្គ​កូនក្មេងៈ “រឿង​និទាន​ក្នុង​ទីក្រុង“ សម័យ​ទំនើប ។ របាយកាណ៍​នេះ​ត្រូវ​បាន​ផ្ញើ​ទៅកាន់​អ្នក​ធ្វើ​សេចក្ដី​អធិប្បាយ​ពិសេស​របស់​សហប្រជាជាតិ​ស្ដីពី​ការលក់​កូនក្មេង ពេស្យាចារ​កុមារ និង​អំពើ​អាសអាភាស​កុមារ ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៩៤ ។


រឿង​មិន​ពិត​ស្ដីពី “ចំណែក​នៃ​ខ្លួនប្រាណ​កូនក្មេង​“កាន់តែ​មាន​ច្រើន​ឡើង​ដោយសារ​បច្ចេកទេស​កាន់តែ​ទំនើប​ក្នុង​ការដូរ​សរីរាង្គ​ដែល​នាំអោយ​អ្នក​ខ្លះ​គិត​ថា​ការលួច​សរីរាង្គ​មនុស្ស​ទំនង​ជា​គួរ​អោយ​ជឿ ។ បច្ចេកទេស​កាន់តែ​ទំនើប​ដទៃ​ទៀត​នាំអោយ​មាន​រឿង​និទាន​ក្នុង​ទីក្រុង​ដូចគ្នា​នេះ ។ នៅពេល​ចង្ក្រាន Microwave ត្រូវ​បាន​យក​មក​ប្រើ​ជា​លើកដំបូង ការបារម្ភ​ពី​ផលប៉ះពាល់​ដល់​សុខភាព​នៃ​បច្ចេកទេស​ថ្មី​នេះ​នាំអោយ​មាន​រឿង​មួយ​ស្ដីពី​ការមាន​មនុស្ស​ធ្វើ​អោយ​ឆ្មារ​ឬ​ឆ្កែ​របស់​គេ​ដែល​ទទឹក ស្ងួត ដោយ​យក​វា​ដាក់​ក្នុង​ចង្ក្រាន​នេះ តែ​វា​បែរ​ជា​ផ្ទុះ​ទៅ​វិញ ។ រឿង​និទាន​ក្នុង​ទីក្រុង​ធ្វើអោយ​ការភ័យខ្លាច​និង​ការសង្ឃឹម​ទូទៅ​ស្ដែង​ចេញ​តាម​លក្ខណៈ​ជា​ការរៀបរាប់ ដែល​នាំអោយ​មាន​អ្នក​ជឿ​ច្រើន ។ ឧទាហរណ៍ បន្ទាប់ពី​មាន​ការវាយប្រហារ​ថ្ងៃទី ១១ ខែកញ្ញា មាន​លេចឡើង​នូវ​រឿង​និទាន​ក្នុង​ទីក្រុង​ថា​មាន​អ្នក​ខ្លះ​បាន​រួច​ជីវិត​ពី​ការបាក់រលំ​នៃ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ “ជិះ“ លើ​បន្ទះ​ស៊ីម៉ង់ត៍​មួយ​ពី​ជាន់​ទី ៨០ មក​ដល់​ដី ។ ការនេះ​មិន​ដែល​មាន​ទេ តែ​ការនិយាយ​មិន​ពិត​នេះ ដែល​បង្ហាញ​ពី​ការសង្ឃឹម​ថា​អ្នកខ្លះ​ដែល​ជាប់​នៅ​ជាន់លើ​របស់​អាគារ​អាច​រស់​ជីវិត ដោយ​អស្ចារ្យ​បំផុត​ពី​ការបាក់រលំ​នៃ​អាគារ ។


ទ្រឹស្ដីឃុបឃិត (Conspiracy Theories):  ទ្រឹស្ដី​ឃុបឃិត​ប្រហាក់​ប្រហែល​នឹង​រឿងនិទាន​ក្នុង ទីក្រុង​ដែរ តែ​ផ្ដោត​លើ​គំនិត​ថា​កំលាំង​ខ្លាំងក្លា​និង​បង្កប់​ដោយ​ភាពអាក្រក់​កំពុងតែ​បង្វែរ​ដោយ​សំងាត់​នូវ​គន្លង​នៃ​ព្រឹត្ដិការណ៍​និង​ប្រវត្ដិសាស្ដ្រ​ពិភពលោក ។ ទ្រឹស្ដី​នេះ​ចង់​អោយ​គេ​ជឿ​ថា​គ្មាន​អ្វី​ពិត តាម​ភាពទំនង​របស់​វា​នោះ​ទេ ។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ៩/១១​ការភូតកុហក​យ៉ាង​ធំ របស់​អ្នក​និពន្ធ​ជនជាតិ បារាំង​ឈ្មោះ Thierry Meyssan គឺជា​ឧទាហរណ៍​មួយ​នៃ​គំនិត​ឃុបឃិត។ Meyssan បាន​លើក​ឡើង​ថា​មិនមាន​យន្ដហោះ​ណាមួយ​បាន​បើក​ទៅ​បុក​មន្ទីរ​បញ្ចកោណ​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា​ទេ​ហើយ​ថា ផ្ទុយ​ទៅ​វិញ​ក្រុម​អ្នក​នយោបាយ​មួយ​ក្រុម​ដែល​មាន​ការឃុបឃិត​គ្នា​ក្នុង​រង្វង់​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​ការវាយប្រហារ​លើ​មន្ទីរ​បញ្ចកោណ​ដោយ​ប្រើ​កាំជ្រួច​ធុន​គ្រូស​ដែល​មាន​ក្បាល​មាន​ជាតិ​អ៊ុយរ៉ាញ៉ូម ដើម្បី​យក​ធ្វើ​ជា​លេស​ក្នុង ការដំឡើង​ថវិកា​យោធា​និង​ក្នុង​ការធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួក​តាលីបង់ ។ Meyssan មិន​បាន​សំភាស​ឬ​ជឿ​សាក្សី​ដែល​បាន​ឃើញ​ព្រឹត្ដិការណ៍​ថ្ងៃទី ១១ កញ្ញា ដែល​បាន​និយាយ​ថា​បាន​ឃើញ​យន្ដហោះ​បើក​បុក​មន្ទីរ​បញ្ចកោណ​ទេ ហើយ​គាត់​មិន​បាន​ផ្ដល់​ការពន្យល់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ជើង​យន្ដហោះ​លេខ ៧៧ នៃ​អាកាសចរណ៍​អាមេរិក​និង​អ្នក​ដំណើរ​និង​អ្នក​ធ្វើការ​ក្នុង​យន្តហោះ​ទាំង ៦៤ នាក់​ទេ ។ តែ​ចំណុច​មិន​ល្អ​សំរាប់​គេ​បែប​នេះ​ច្រើន​តែ​ត្រូវ​បាន​គេ​ធ្វើ​មិន​ដឹង​មិន​លឺ​ឬ​បដិសេធ​ចោល​ដោយ​ទ្រឹស្ដី​ឃុបឃិត​ដែល​មិន​មាន​ភស្ដតាង គឺ​គ្រាន់តែ​ជា​ការគិតស្មាន​មិន​ច្បាស់លាស់​តែ​ប៉ុណ្ណោះ ។ យ៉ាងណា​ក្ដី តាមរយៈ​ការបន្ទោស​អ្វី​ដែល​មាន​អំណាច​ខ្លាំង តែ​ត្រូវ​បាន​ចោទ​ថា​អាក្រក់ ទ្រឹស្ដី​ឃុបឃិត​រកបាន​អ្នក​ស្ដាប់​ច្រើន​ដែល​មាន​ជំនឿ​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​គួរអោយ​សង្ស័យ​ជាជាង​ជឿ​ហេតុផល​ឬ​ការពិត ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក