jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ទិដ្ឋាការទៅសហរដ្ឋអាមេរិក
 
  សេវា​ទិដ្ឋាការ ទិ.ការ​មិន​អន្តោ. ទិ.ការ​អន្ដោប្រវេសន៍ ឆ្នោត​ផ្សង​សំណាង DV ថ្លៃ​សេវា​ទិដ្ឋាការ ការឆបោក ការ​សុំ​កូន​ចិញ្ចឹម ពត៌មាន​បន្ថែម

សេចក្ដី​ណែនាំ​ស្ដីពីការ​លេង​ឆ្នោត​ផ្សង​សំណាង​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក

សូម​ចូល​មើល http://dvlottery.state.gov ដើម្បី​អាន​អំពី​ឆ្នោត​ផ្សង​សំណាង​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក ។


សេចកី្ត​ព្រមាន​ពីការ​បន្លំ


សូម​ចំណាំៈ ទីភ្នាក់ងារ​ទុច្ចរិត​នៅ​ភ្នំពេញបាន​គាប​យក​លុយ​ពី​អ្នក​ឈ្នះ​ឆ្នោត​ផ្សងសំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អា​មេរិក (DV) ។ ក្រុមហ៊ុន​ទាំងនេះ​បាន​ជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការដាក់​ពាក្យ​លេង​ឆ្នោត​DV នេះ  ហើយ​បន្ទាប់​មក ទារ​ថ្លៃ​សេវា​ពី​អ្នក​ឈ្នះ​យ៉ាង​ច្រើន​សម្បើម ។ អ្នក​ឈ្នះ​ឆ្នោត​មិន​ត្រូវ​បង់លុយ​ទេ ដើម្បី​អាច​ទទួល​បាន​លេខ​របស់​គេ​នោះ ។ គេមិន​ត្រូវ​បង់​លុយ​អោយ​ឈ្មួញ​កណ្តាល​យ៉ាង​ច្រើន​នោះ​ឡើយ ។​ ស្ថានទូត​អាច​ជួយ​អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ការ​ទាក់​ទង​ជា​មួយ​មជ្ឈ​មណ្ឌល​កុង​ស៊ុល​ Kentucky អោយ​បន្ត​ធ្វើ​ការ​លើ​ករណី​ឆ្នោត​ DV របស់​អ្នក ។


មនុស្ស​ឬ​អង្គការ​ទាំងឡាយណា​ដែល​អះអាង​ថា​អាច​ជួយ​សុំ​ទិដ្ឋាការ​ចូល​សហ​រដ្ឋ​​អា​មេរិក​​អោយ​អ្នក​បាន​ ក្នុង​តំលៃ​យ៉ាង​ថ្លៃ​នោះ ​សុទ្ធ​តែ​កុហក​ទេ ។​ មាន​តែ​មន្ដ្រី​កុងស៊ុល​របស់​ស្ថានទូត​អាមេរិក​ទេ​ទើប​មាន​សិទ្ធិ​សំរេច​លើ​ពាក្យសុំ​ទិដ្ឋាការ ។ អ្នក​ដាក់​ពាក្យ​សុំ​ក៏​មិន​ត្រូវ​រៀបការ​ក្លែងក្លាយ​ឬ​ប្រើ​ឯកសារ​ក្លែងក្លាយ​ឡើយ​នៅ​ពេល​​ដាក់​​ពាក្យ​​សុំ​ទិដ្ឋាការដែរ​ ។ បើ​គេ​ធ្វើ​ដូច្នេះ គេ​នឹង​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិន​អាច​ទទួល​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេ​រិក​ជា​រៀង​រហូត ។ សូម​ទាក់ទង​ស្ថានទូត​អាមេរិក​តាម​អ៊ីម៉េល IVPhnomPenh@state.gov បើ​​មាន​ឈ្មួញ​កណ្ដាល​ណា​មួយ​គាប​ទារប្រាក់​ពី​អ្នក ឬ​រាយការណ៍​ពី​អំពើ​ទុច្ចរិត ការបន្លំ អំពើ​មិន​គប្បី​ទាក់ទង​នឹង​ទិដ្ឋាការ និង​អំពើ​ខុស​ច្បាប់​ដទៃ​ទៀត​ទាក់ទង​នឹង​ទិដ្ឋាការ​អន្ដោប្រវេសន៍​និង​មិនមែន​អន្ដោប្រវេសន៍ ។


កន្លងមក​មាន​គេ​ហ​ទំ​ព័រ​បន្លំ​ជា​គេ​ហ​ទំ​ព័រ​ផ្លូវ​ការ​របស់​រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អា​មេរិក​ ។ ក្រុម​ហ៊ុន​ខ្លះ​ដែល​បន្លំ​ធ្វើ​ជា​ស្ថា​ប័ន​នៃ​រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អាមេរិក​បាន​ទារ​លុយ​ក្នុង​ការ​ "បំពេញ" បែប​បទ​លេង​ឆ្នោត​​ ។ អ្នក​លេង​ឆ្នោត​មិន​ត្រូវ​បង់​ថ្លែ​អ្វី​ទាំង​អស់​​ក្នុង​ការ​បើក​គេ​ហ​ទំព័រ​ហើយ​បំពេញ​ពាក្យ​តាម​អ៊ិន​ធ័រ​នែត ដើម្បី​ចូល​រួម​លេង​ឆ្នោត​ DV  ។​ ក្រសួង​ការ​បរទេស​អាមេរិក​ជំរាប​អ្នក​ជាប់​ឆ្នោត​ DV តាម​រយៈ​សំបុត្រ​ មិន​មែន​តាម​អ៊ី​ម៉េល​ទេ ។ ចំពោះ​ព័ត៌​មាន​លំអិត​ សូម​មើល​គេ​ហ​ទំព័រ http://travel.state.gov/visa/immigrants/types/types_1749.html

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស ។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក