ជ័យលាភីរង្វាន់ផ្លូវទៅកាន់ការទូត ឆ្នាំ ២០០៧ ត្រូវបានប្រកាស
ស្ថានទូតអមេរិកភ្នំពេញ
ថ្្ងៃទី២១ឧសភាឆ្នាំ២០០៧
 |
"Door to Cambodia" គឺជាគេហទំព៍រដែល ទទួលជ័យលាភី។(រូបរបស់គេហទំព័រ "Door to Cambodia") |
ស្ថានទូតសហរដ្ឋអាមេរិកមានសេចក្ដីរីករាយសូមប្រកាសថា គេហទំព័រស្ដីពីប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាមួយគេហទំព័រមួយផ្សេងទៀត ថាជាគេហទំព័រដែលឈ្នះរង្វាន់ផ្លូវទៅកាន់ការទូតសំរាប់ឆ្នាំ ២០០៧ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលសហការឧបត្ថម្ភដោយកម្មវិធី Global SchoolNet ។ រង្វាន់នេះត្រូវបានផ្ដល់អោយដោយទទួលស្គាល់ថាគេហទំព័រនេះបានផ្ដល់ការបង្រៀនបានល្អស្ដីពីសាៈសំខាន់នៃកិច្ចការទូតនិងកិច្ចការអន្ដរជាតិ ដល់ស្រទាប់មនុស្សវ័យក្មេង ។ អ្នកចូលរួមប្រកួតប្រជែង ស្ថិតក្នុងអាយុពី ១៣ ឆ្នាំទៅ ១៨ ឆ្នាំ រួមមានសិស្សចំនួន ១៩០ ក្រុមមកពីប្រទេសចំនួន ៣៨ ។
គេហទំព័រដែលទទួលជ័យលាភីនេះ គឺគេហទំព័រដែលមានឈ្មោះថា "Doors 2 Cambodia" (ផ្លូវមកកាន់កម្ពុជា) ។គេហទំព័រនេះបង្កើតឡើងដោយនិស្សិតមួយក្រុមមានគ្នាបីនាក់ នៅទីក្រុង Rochester រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ ក្រុមនេះបានបង្កើនការចូលរួមធ្វើការងារ ដែលជាផ្នែកមួយសំរាប់កិច្ចការថ្នាក់រៀនរបស់ពួកគេ តាមរយៈដំណើរទស្សកិច្ចមកកាន់ប្រទេសកម្ពុជា ដោយជំរុញដល់ផ្នែកការទូតពលរដ្ឋ ។ គេហទំព័ររបស់គេបានបង្ហាញពីអ្វីដែលគេបានសិក្សាអំពីប្រទេសកម្ពុជា និងគំរោងជាក់ស្ដែងនិមួយៗដែលគេបានធ្វើ ដើម្បីជួយដល់ការសិក្សាអប់រំនិងការគាំទ្រសិទ្ធិមនុស្ស ។
សិស្សដែលជាសមាជិកម្នាក់ៗនៃក្រុមទាំងពីរដែលទទួលរង្វាន់នេះ នឹងទទួលបានអាហារូបករណ៍ ដែលមានទឹកប្រាក់តំលៃ ២ ពាន់ដុល្លា ។ លើសពីនេះទៀត គ្រូដែលឈ្នះរង្វាន់នឹងទទួលបានប្រាក់ចំនួន ៥០០ ដុល្លាក្នុងម្នាក់ៗ ។
ការវាយតំលៃអោយពិន្ទុត្រូវបានធ្វើដោយសិស្ស និងអ្នកជំនាញផ្នែកការសិក្សាអប់រំ ហើយការជ្រើសរើសចុងក្រោយត្រូវបានធ្វើដោយអ្នកអោយពិន្ទុមួយក្រុមមកពីការិយាល័យកិច្ចការសាធារណៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។ គេហទំព័រដែលទទួលជ័យលាភីស្ដីពីប្រទេសកម្ពុជា នឹងមានភ្ជាប់ (Link) ជាមួយគេហទំព័ររបស់ស្ថានទូតអាមេរិក cambodia.usembassy.gov និងគេហទំព័រស្ដីពីយុវជនរបស់ក្រសួងការបរទេសអាមេរិក www.future.state.gov នៅចុងខែឧសភានេះ ។
Global SchoolNet គឺជាកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធ័រនែតដោយមិនស្វែងរកប្រាក់ចំណេញ ។ រង្វាន់ផ្លូវទៅកាន់ការទូតត្រូវបានបង្កើតឡើងជាពិសេសសំរាប់ CyberFair ដែលជាការប្រឡងមួយដែលលើកទឹកចិត្ដ សិស្ស និស្សិតនិងអ្នកជំនាញផ្នែកអប់រំអោយរួមគ្នាបង្កើតគេហទំព័រផ្នែកអប់រំ ដែលមានគុណភាពខ្ពស់ស្ដីពីប្រធានបទផ្សេងៗ ។ អត្ថបទក្នុងគេហទំព័រនេះអាចធ្វើជាមធ្យោបាយរៀនសូត្រសំរាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ។
បើចង់ដឹងបន្ថែមពីគំរោងផ្លូវទៅកាន់ការទូត ចូរបើកមើលគេហទំព័រដែលមានអាស័យដ្ឋាន: http://www.globalschoolnet.org/GSH/doors/index.html ។