កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ
កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំនិងវប្បធម៌របស់ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជាជំរុញអោយមានការយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិង កម្ពុជាតាមរយៈកម្មវិធីបណ្តុះបណ្តាលនិងអប់រំជាអន្តរជាតិ។ ស្ថានទូតធ្វើការងារនេះដោយជំរុញអោយមានទំនាក់ទំនងផែ្នកស្ថានប័នវិជ្ជាជីវៈ និងទំនាក់ទំនងផ្ទាល់ខ្លួនរវាងពលរដ្ឋនិងអង្គការស្ថាប័ននៅសហរដ្ឋអាមេរិក និងពលរដ្ឋនិងអង្គការស្ថាប័ននៅបរទេស និងដោយបង្ហាញពីប្រវត្តិសាស្រ្ត សង្គម សិល្បៈ និងវប្បធម៌អាមេរិកដែលមានលក្ខណៈចំរុះ ដល់អ្នកនៅបរទេស។
កម្មវិធី Fulbright ផ្ដល់ជំនួយហិរញ្ញវត្ថុសំរាប់និស្សិតដែលរៀនចប់បរិញ្ញាប័ត្រ គ្រូបង្រៀន និង អ្នកជំនាញឯកទេសជាជនជាតិអាមេរិកដើម្បីសិក្សាបង្រៀននិងធ្វើការស្រាវជ្រាវនៅតាមប្រទេសចំនួនជាង១៥៥ហើយផ្តល់ជំនួយដូចគ្នានេះ ដល់ជនបរទេសក្នុងក្រុមដូចគ្នានេះសំរាប់សកម្មភាពដូចគ្នានេះនៅសហរដ្ឋអាមេរិក ។ កម្មវិធីអប់រំសហរដ្ឋអាមេរិក(EducationUSA- ជាភាសាអង់គ្លេស) (លើកកំពស់ការសិក្សាអប់រំថ្នាក់ឧត្ដមរបស់សហរដ្ឋអាមេរិកនៅឯបរទេស ទ្រទ្រង់មជ្ឈមណ្ឌលពិគ្រោះយោបល់ ស្ដីពីការសិក្សានៅសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្រៅប្រទេស សហការជាមួយបណ្ដាអង្គការផ្នែកអប់រំ របស់អាមេរិក ដើម្បីពង្រឹងកម្មវិធីផ្លាស់ប្ដូរអន្ដរជាតិ ។
កម្មវិធីអាហារូបករណ៍ Humphrey (Humphrey Fellowship) បញ្ជូនអ្នកមានជំនាញវិជ្ជាជីវៈថ្នាក់ មធ្យមពីប្រទេសកំពុងអភិវឌ្ឍន៍អោយទៅរៀននៅក្នុងសហរដ្ឋអាមេរិក ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍វិជ្ជាជីវៈរយៈពេលមួយឆ្នាំ ។ កម្មវិធីភាពជាអ្នកដឹកនាំសំរាប់អ្នកធ្វើទស្សនៈកិច្ចអន្ដរជាតិ (International VisitorLeadership Program) ធ្វើអោយអ្នកចូលរួមបានជួបនិងពិភាក្សាជាមួយអ្នកឯកទេសដទៃទៀតបានឃើញនិងរៀនសូត្រដោយផ្ទាល់ពីសហរដ្ឋអាមេរិកនិង ស្ថាប័ននៃប្រទេសនេះ ។
កម្មវិធីអប់រំដែលឧបត្ថម្ភដោយស្ថានទូតអាមេរិកមានដូចខាងក្រោម នេះ ៖
ឱកាសផ្សេងទៀតផ្នែកសិក្សាអប់រំមាន៖