jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ប្រភពធនធាន
 
  អារម្ភកថា​ស្ដីពី​សហរដ្ឋ ​អាមេរិក ការ​ផ្លាស់ប្ដូរ​គ្នា​ផ្នែក​ សិក្សា​អប់រំ សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​ការ​សិក្សា ការ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋ​ អាមេរិក ធនធាន​សំរាប់​គ្រូ ធនធាន​ឯកសារ​ផ្សព្វផ្សាយ មជ្ឈមណ្ឌល​ធនធាន​ពត៌មាន កម្មវិធី​ជំនួយ​ថវិកា កម្មវិធី​ជួប​ជាមួយ​វាគ្មិន​របស់​ស្ថានទូត

កម្មវិធី​ភាសា​អង់គ្លេស

​​​​​គោលបំណង​នៃ​កម្មវិធី​អ្នកឯកទេស​ភាសា​អង់គ្លេស​គឺ​ដើម្បី​ជួយ​រៀបចំ​កម្មវិធី​អប់រំ​និង​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា​ ។ ពី​ឆ្នាំ ១៩៩៦ រហូត​ដល់​ឆ្នាំ ២០០១ ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​បាន​ជួយ​កម្មវិធី​នេះ​នៅ​រាល់​ឆ្នាំ​សិក្សា​ដោយ​ធ្វើការ​ជាមួយ​នឹង​បុគ្គលិក​មហាវិទ្យាល័យ​ក្នុង​សាកលវិទ្យាល័យ​ភ្នំពេញ ដើម្បី​បង្កើន​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​របស់​គេ ។ ក្នុង​ឆ្នាំ​ ២០០៥ អ្នក​ជំនាញ​ថ្មី​ម្នាក់​ផ្នែក​ភាសា​អង់គ្លេស​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​ជួយ​រៀបចំ​កម្មវិធី​សិក្សា​មួយ ​សំរាប់​ប្រើ​ក្នុង​ការបង្រៀន​ភាសា​អង់គ្លេស​ដល់​និស្សិត​ក្នុង​​សាកលវិទ្យាល័យ​នោះ ។ លើស​ពី​នេះ​ទៀត ​អ្នក ​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​នេះ​បាន​រៀបចំ​និង​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ភាសា​អង់គ្លេស​រយៈពេល​ខ្លី​សំរាប់​គ្រូ​ផ្នែក​ភាសា​អង់គ្លេស​នៅ​ក្នុង​សាកលវិទ្យាល័យ​នេះ ដោយ​រួមមាន​ការបង្រៀន​ដើម្បី​ពង្រឹង​ជំនាញ​ក្នុង​ការនិយាយ​និង​ការសរសេរ​របស់​គ្រូ ​ព្រម​ទាំង​ធ្វើ​ជា​គំរូ​ក្នុង​ការងារ​រួម​ក្នុង​ការបណ្ដុះ​បណ្ដាល​គ្រូ ។


​​​​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​ថែម​ទាំង​ផ្ដល់​ឯកសារ​បង្រៀន​ភាសា​អង់គ្លេស​ស្ដីពី​សហរដ្ឋ​អាមេរិក​ដល់​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ​ភូមិភាគ​និង​ស្ថាប័ន​អប់រំ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។
         

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក