jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

លើក​កំពស់​ការ​អប់រំ​សំរាប់​កុមារ​ដែល​មិន​ត្រូវ​បាន​គេ​យក​ចិត្ដ​ទុក​ដាក់

សាលា​បឋមសិក្សា​អូគ្រៀង ខេត្ដ​ក្រចេះ
ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០០៨

 ESCUP
កម្មវិធី ESCUP មានបំណងធ្វើអោយសាលារៀន
មានភាពទាក់ទាញ រាក់ទាក់ បើកចំហដែល ក្នុង
នោះកុមារសប្បាយនឹងចូលរៀនដើម្បីទទួលការ
សិក្សាសមស្របសំរាប់ពួកគេ ។ រូបពង្រីក

          ដោយ​ធ្វើ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្ដរជាតិ (USAID) បាន​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការ​ចូល​សិក្សា​និង​គុណភាព​នៃ​ការ​អប់រំ​សំរាប់​កុមារ​ដែល​មិន​សូវ​ទទួល​បាន​នូវ​ការ​យក​ចិត្ដ​ទុក​ដាក់​ទៅ​លើ​។ ទោះបីជា​មាន​ការ​រីក​ចំរើន​គួអោយ​ចាប់​អារម្មណ៍​យ៉ាងណា​ក្ដី​នៅក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ជា​មូលដ្ឋាន​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​ក៏​កុមារ​កម្ពុជា​ជា​ច្រើន ដូចជា​កុមារ​ពិការ កុមារ​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ជនជាតិ​ភាគ​តិច និង​ក្មេង​ស្រី​ៗ​ជាច្រើន មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​សិក្សា​ទេ​។ ជាមួយ​និង​ការ​ជួយ​ឧបត្ថម្ភ​របស់ USAID ក្នុង​គំរោង​នៃ​ការ​អប់រំ​សំរាប់​ទាំងអស់​គ្នា កម្មវិធី​គាំទ្រ​ការ​អប់រំ​ដល់​កុមារ​ក្នុង​ចំណោម​ប្រជាជន​ដែល​មិន​ត្រូវ​បាន​គេ​យក​ចិត្ដ​ទុក​ដាក់ (ESCUP) បាន​បំពេញ​ការងារ​របស់​ខ្លួន​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ ២០០៥ ដើម្បី​ជួយ​ដល់​កុមារ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក អោយ​បាន​ចូល​សាលារៀន​។ គំរោង​នេះ​នឹង​ដំណើរការ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ ២០០៨ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤,៥ លាន​ដុល្លា​សហរដ្ឋ​អាមេរិក​។

         ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទស្សនា​សាលា​បឋម​សិក្សា​អូគ្រៀង​ក្នុងខេត្ដ​ក្រចេះ ដែល​ជាសា​លា​មួយដែល​ទទួល​បាន​ការ​ឧបត្ថម្ភពី​កម្ម​វិធី ESCUP ។ លោក​ឯកអគ្គ​រដ្ឋទូត​បានមាន​ប្រសាសន៍​ថា "នេះ​គឺជា​បរិយាកាស​រៀនសូត្រ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ប្រទេស​កម្ពុជា ។ សាលារៀន​នេះ​មាន​បរិយាកាស​ស្និទ្ធស្នាល ហើយ​សិស្ស​និង​គ្រូ​សប្បាយ​​នៅ​ទីនេះ ។ បើខ្ញុំ​មាន​សា​លារៀន​ល្អយ៉ាង​ដូច្នេះ​នៅពេល​ខ្ញុំនៅជា​កុមារ ខ្ញុំ​ពិត​ជា​សប្បាយ​នឹង​ទៅ​សាលារៀន​ហើយ!"

        កម្មវិធី ESCUP អនុវត្ដ​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ស្ដីពី​សាលារៀន​ល្អ​សំរាប់​កុមារ​ដែល​នៅ​ក្នុង​នោះ​វិធី​ចំរុះ​ដើម្បី​ធ្វើអោយ​ប្រសើរ​ឡើងនូវ​គុណ​ភាពនៃ​ការ​អប់រំ គឺជា​ផ្នែក​សំខាន់​ជា​គន្លឹះ ។ វិធីស្ដីពី​សាលា​រៀនល្អ​សំរាប់​កុមារ​មាន​បំណង​ធ្វើអោយ​សា​លា​រៀន​មាន​ភាព​ទាក់​ទាញ រាក់​ទាក់ និង​បើក​​ចំហ​ដែល​កុមារ​ទាំង​អស់សប្បាយ​នឹងចូល​រៀន ដើម្បី​ទទួល​បាន​ចំណេះ​ដឹងសម​ស្រប​សំរាប់​ពួក​គេ ។ ស្រប​តាមគំនិត​ផ្ដួច​ផ្ដើម​នេះ​កម្មវិធី ESCUP បាន​គាំទ្រ​សកម្មភាព​ថ្មី​ៗ​ដូចជា​ការ​អប់រំ​បំនិន​ជីវិត កម្មវិធី​ត្រៀម​ខ្លួន​ចូល​សាលា បណ្ដាញ​ជួយ​គ្នា​របស់​កុមារ ការ​ជួយ​បង្រៀន​បន្ថែម​ដល់អ្នក​រៀន​ខ្សោយ​នៅតាម​ភូមិ ការ​ជ្រើស​រើស និង​បណ្ដុះ​បណ្ដាល​គ្រូប​ង្រៀន​និងជំនួយ​ការថ្នាក់​រៀន​ភាសា​បរទេស​នៅតាម​សហគមន៍ និងផ្ដល់​អា​ហារូប​ករណ៍ដល់​សិស្ស​ក្រី​ក្រ។

         គំរោង​នេះ​ដំណើរការ​ដោយ​អង្គការ​អប់រំ​ពិភព​លោក (World Education) ដោយ​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា KAPE (Kampuchea Action for Primary Education) ។ គំរោង​នេះ​បាន​ដំណើរ​ការ​នៅខេត្ដ​កំពង់​ចាម ក្រចេះ មណ្ឌល​គីរី និង​រតនគីរី តាម សាលា​បថមសិក្សា​ចំនួន​១៥០ និង​សាលា​មធ្យមសិក្សា​កំរិត​១​ចំនួន​១៦​។ រហូត​មក​ដល់ពេល​នេះ គំរោង​នេះបាន​ជួយ​ដល់​សិស្សានុសិស្ស​ប្រមាណ​៦៣០០០ ចាប់​ពីថ្នាក់​ទី១ដល់ទី៩ ដោយ​ធ្វើ្វអោយ​មាន​បរិយា​កាស​សិក្សា​ក្នុង​សា​លារៀន​កាន់តែ​ល្អ​ប្រសើរ។ ដោយ​យើង​មាន​មុខព្រួញ​ផ្ដោត​លើកុមារ​ក្រៅ​សា​លា​រៀន អត្រា​បោះ​បង់​ការ​សិក្សាបាន​ថយចុះ​៣ភាគ​រយ និងការ​រៀន​ត្រួត​ថ្នាក់​ថយ​ចុះ៤ភាគ​រយ នៅ​គ្រប់សា​លា​រៀន​ទាំង​អស់។ មានកុមារពិកាចំនួន១០០៧នាក់ ត្រូវ​បានគេ​យកចិត្ដ​ទុក​ដាក់និង​បញ្ជូន​ទៅ​សា​លា​រៀន ។ បន្ទប់រៀន​ចំនួន​១២៥ ត្រូវបាន​គេជួស​ជុល​ឡើង​វិញ។ មាន​អាហា​រូបករណ៍​ចំនួន ៥៣០០ ត្រូវបាន​ផ្ដល់ដល់​សិក្សានុសិស្ស​ក្រី​ក្រ ដើម្បី​អោយ​គេប​ន្ដ្ដកា​រសិក្សា​ទៅមុខ​ទៀត។ គំរោងនេះ ក៏បាន​បន្ថែម​គ្រូ​រដ្ឋ​និង​គ្រូ​សហគមន៍​ចំនួន១៦៩ ទៅ​បង្រៀន​នៅតាម​តំបន់​ដាច់​ស្រយាល ដែល​នៅ​ទី នោះ​ ការ​ខ្វះ​ខាត​គ្រូប​ង្រៀន​នាំអោយ​ថ្នាក់រៀន​ខ្លះមាន​កូន​សិស្ស​រហូត​ដល់៦០-៧០នាក់​ក៏មាន  ដែលជា​កត្តា​បង្ខំអោយ​មាន​​ការបោះ​បង់​សា​លារៀន​ផង​ដែរ​។

         សាលា​បថមសិក្សា​អូគ្រៀង​ក៏​មាន​មជ្ឈមណ្ឌល​វប្បធម៌​ដែល​ផ្ដល់​ការ​ឧបត្ថម្ភ​ដោយ USAID កន្លែង​លេង​សំរាប់​កុមារ និង​វគ្គសិក្សា​បំនិន​ជិវិត​ស្ដ្ដីពី​ការ​គ្រប់គ្រង​និងកំចាត់​សត្វ​ចង្រៃ​ក្នុង វិស័យ​កសិកម្ម ។  ESCUP បាន​ទទួលជោគ​ជ័យយ៉ាង​ខ្លាំង ជាមួយ​និងកម្មវិ​ធីបំនិន​ជីវិត ជា​ពិ​សេស នៅតាម​តំបន់​ជនបទ​ដាច់​ស្រយាល ដែល​នៅទីនោះ​ការងារ​កសិកម្ម​បានដើរ​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង ជីវិត​និងជីវភាព​របស់​កុមារ​និងក្រុម​គ្រួសារ​របស់​គេ។  កុមារ​មាន​​ចិត្ដចង់​​រៀន​សូត្រ​​ជំនាញ​ខាង​កសិកម្ម ដែល​ពេល​រៀនចេះ គេ​ត្រលប់​ទៅផ្ទះ​វិញគេ​បង្រៀន​​បន្ដ​​ដល់ឪពុក​ម្ដាយ​របស់​ពួក​គេ​។

        USAID​បាន​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​អប់រំ​ជា​មួលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ២០០២ រហូត​ដល់​ពេល​នេះ ដែល​មាន​ទឹកប្រាក់​ចំនួន​ ១៥ លាន​ដុល្លា​សហរដ្ឋ​អាមេរិក ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក