jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

បញ្ជី​រៀបរាប់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សំរាប់​អភិរក្ស​វប្បធម៌​នៅ​កម្ពុជា
(ឆ្នាំ​សារពើពន្ធ ២០០១ - ២០០៧)


ការ​គ្រប់គ្រង​បេតិកភណ្ឌ​នៅ​ប្រាសាទ​ហាន់ជ័យ តំណាក់កាល​ទី​២ - $44 301 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក) 
គោលបំណង: បញ្ចប់​ការ​ជួសជុល​ថែ​រក្សា និង​យុទ្ធនាការ​យល់ដឹង​សាធារណៈ​ស្ដីពី​ប្រាសាទ​ហាន់ជ័យ
ដៃគូ​និង​ទីកន្លែង: ក្រសួងវប្បធម៌​/ ខេត្ដកំពង់ចាម

គំរោង​សារពើពន្ធ​វត្ថុ​បូរាណ​កម្ពុជា - $29 800 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ប្រមូល​វត្ថុ​បូរាណ​ដែល​មិន​ទាន់​បាន​ចុះ​ក្នុង​បញ្ជី​សារពើពន្ធ ដោយ​ដាក់​បញ្ចូល​វា​ទៅក្នុង​មូលដ្ឋាន​ទិន្នន័យ​សារពើពន្ធ​ជាតិ​ដែល​ទើបតែ​បង្កើត​ឡើង) ។ 
ដៃគូ​និង​ទីកន្លែង: ក្រសួង​វប្បធម៌/​ ខេត្ដ​នានា

ការ​គ្រប់គ្រង​បេតិកភណ្ឌ​នៅ​ប្រាសាទ​ហាន់ជ័យ   $45 015  (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ជួសជុល​ថែ​រក្សា និង​លើក​កំពស់​ការ​យល់ដឹង​របស់​សាធារណៈជន​ស្ដីពី​ប្រាសាទ​ហាន់ជ័យ
ដៃគូ​និង​ទីកន្លែង: ក្រសួង​វប្បធម៌/ ខេត្ដ​កំពង់ចាម

ការ​ស្រាវជ្រាវ​ការ​គ្រប់គ្រង​ធនធាន​វប្បធម៌​និង​ដី​លើក​រាង​រង្វង់​ពី​សម័យ​បូរាណ នៅ​ជើងឯកN - $9 553 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ការ​សិក្សា​ស្រាវជ្រាវ ការ​បណ្ដុះ​បណ្ដាល ការ​អប់រំ​សាធារណៈជន និង​ការ​គ្រប់គ្រង​ធនធាន​វប្បធម៌ នៃ​ទីតាំង​ដី​លើក​ជា​រង្វង់​និង​ទីតាំង​បូរាណ​ដទៃ​ទៀត​នៅ​ជើងឯក 
ដៃគូ​និង​ទីកន្លែង: រាជ​បណ្ឌិត​សភាកម្ពុជា/​ខេត្ដ​តាកែវ

មន្ទីរ​ពិសោធន៍​អភិរក្ស​លោហធាតុ- $15 000 (វិទ្យាស្ថាន​ស្មិតសូនញិន សរអា/​វិចិត្រសាល​ហ្វ្រីយ័រ និង សាកក្លឺរ ផ្នែក​សិល្បៈ​អាស៊ី)
គោលបំណង: សាល​ពិសោធន៍​សំរាប់​អភិរក្ស​វត្ថុ​សិល្បៈ​អំពី​លោហធាតុ​និង​ហ្វឹកហ្វឺន​ក្រុម​អភិរក្ស​ផ្នែក​នេះ
ដៃគូរ និង ទីតាំង: សារមន្ទីរ​ជាតិ​នៃ​កម្ពុជា/​ភ្នំពេញ
(ថវិការ​បន្ថែម​ចំនួន $125,950 ពី​វិទ្យាស្ថាន​អភិរក្ស Getty និង $12,000 ពី​អង្គការ Global Heritage Fund)

ការ​ធ្វើ​ផែនទី​កំណត់​រង្វង់​កំណាយ​នៃ​មជ្ឈមណ្ឌល​បុរាណវិទ្យា​នៅ​មេមត់ - $8 740 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ស្វែងយល់​នូវ​រចនាសម្ព័ន្ធ​បូរាណវិទ្យា​ដ៏​កម្រ​នេះ និង​ធ្វើអោយ​ប្រសើរ​ទ្បើង​នូវ​ការ​គ្រប់គ្រង​មរតក​វប្បធម៍
ដៃគូរ និង ទីតាំង: មហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ/​កំពង់ចាម

ភ្នំ​បូរី និង​ទំនាក់​ទំនង​នៃ​ភ្នំ​បូរី​ទៅ​និង​អង្គរបូរី - $7 919  (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ការ​ស្រាវជ្រាវ​បុរាណវិទ្យា​ដើម្បី​ស្វែងយល់​ទំនាក់​ទំនង​រវាង​ទីតាំង​បុរាណ​របស់​ខ្មែរ​ទាំងពីរ​នេះ
ដៃគូរ និង ទីតាំង: វិទ្យាស្ថាន​វប្បធម៍ និង វិចិត្រ​សិល្បៈ​នៃ​រាជបណ្ឌិតសភា​កម្ពុជា/​តាកែវ

ការ​វិភាគ​ទិន្នន័យ​បុរាណវិទ្យា​នៅ​ក្រសាំង​ថ្មី - $5 500 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ដើម្បី​ស្វែងយល់​ថា​តើ​កន្លែង​បញ្ចុះសព​បុរាណ​នេះ​ឆ្លុះ​បញ្ចាំង​នូវ​ប្រវត្ដិសាស្ដ្រ​និង​វប្បធម៍​នៃ​អតីតកាល​យ៉ាង​ដូចម្ដេច​ខ្លះ​?
ដៃគូរ និង ទីតាំង: មហាវិទ្យាល័យ​បូរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ/​បន្ទាយមានជ័យ

កំណាយ​បុរាណវិទ្យា​នៅ​ក្រសាំង​ថ្មី - $12 690 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: កំណាយ និង​ការ​ស្រាវជ្រាវ​នរវិទ្យា និង ការ​ហ្វឺកហ្វឺន​បូរាណវិទូរ​វ័យ​ក្មេង
ដៃគូរ និង ទីតាំង: មហាវិទ្យាល័យ​បូរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ/​បន្ទាយមានជ័យ

ការ​អភិរក្ស​ល្ខោន​ខោល - $15 000  (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ស្រាវជ្រាវ​ធ្វើអោយ​រស់​ទ្បើង​វិញ និង​ផលិត​នូវ​ផលិតកម្ម​ថ្មី​ដែល​ដកស្រង់​ពី​រឿង​រាមកេរ្ដ្អ៍​ដើម្បី​អោយ​ល្ខោន​ខោល​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​បញ្ជី​សំដែង​សិល្បៈ​ជា​អចិន្ដ្រៃយ៍
ដៃគូរ និង ទីតាំង: អម្រឹតា​សិល្បៈ​/ភ្នំពេញ

ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង - $550 000  (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: វិធានការ​អភិរក្ស​ជា​បន្ទាន់ ការ​ស្រាវជ្រាវ​បុរាណវិទ្យា និង ផែនការ​សំរាប់​រយៈពេល​វែង​នៃ​ការ​អភិរក្ស និង ពន្យល់​អំពី​ប្រាសាទ​ភ្នំ​បាខែង
ដៃគូរ និង ទីតាំង: អង្គការ​មូលនិធិ​ប្រាសាទ​បុរាណ​ពិភពលោក/​ឧទ្យាន​បូរាណវិទ្យា​អង្គរ

ការ​អភិរក្យ​ផ្នែក​កុលាលភាជន៍  (Ceramics Conservation) - $11 950 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ការ​អភិរក្ស​ផ្នែក​កុលាលភាជន៍ វិធី​ជួសជុល និង កត់ត្រា ក្នុង​ប្រព័ន្ធ ឌីស៊ីធល និង ហ្វឹកហ្វឺន​និស្សិត
ដៃគូរ និង ទីតាំង: សារមន្ទី​ជាតិ សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ/​ភ្នំពេញ

ការ​អភិរក្ស​សៀវភៅ​បុរាណ និង ឯកសារ​សរសេរ​ដោយ​ដៃ - $15 000 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ការ​អភិរក្ស​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ដ៏​កម្រ និង សាស្ដ្រា​ស្លឹករឹត​ក្នុង​សតវត្ស​ទី​១៩
ដៃគូរ និង ទីតាំង: បណ្ណាល័យ​ជាតិ​កម្ពុជា​/ភ្នំពេញ

កម្មវិធី​អប់រំ​ពី​បេតិកភណ្ឌ- $34 900 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: កម្មវិធី​អប់រំ​អំពី​សារសំខាន់​នៃ​ការ​ការពារ​សម្បត្ដិ​វប្បធម៍​កម្ពុជា​ទូទាំង​ប្រទេស
ដៃគូរ និង ទីតាំង: អង្គការ​គាំពារ​កេមត៌ក​/ទីតាំង​នានា​ក្នុង​ប្រទេស​កម្ពុជា

គំរោង​ចងក្រង​រឿង​និទាន​ជា​ថ្មី​ទ្បើង​វិញ - $29 820(ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ប្រមូល​ផ្ដុំ អភិរក្ស និង បោះពុម្ព​ផ្សាយ​រឿង​ព្រេង​និទាន​ខ្មែរ ចំនួន​៣០​រឿង​ជា​ភាសារ​ខ្មែរ និង​អង់គ្លេស
ដៃគូរ និង ទីតាំង: វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត/​ភ្នំពេញ និង​ទីតាំង​ផ្សេង​ៗ​ទៀត​ពាសពេញ​ប្រទេស

ជំនួយ​សង្គ្រោះ​កំណាយ​បុរាណវិទ្យា​នៅ​កោះ​ចាស់ - $31 400 (ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក)
គោលបំណង: ជួយ​ការពារ​ទិន្នន័យ​វិទ្យាសាស្ដ្រ​ពី​ការ​បាត់បង់​ដោយ​ការ​លួច និង ហ្វឹកហ្វឺន​ដល់​បុរាណវិទូរ​ខ្មែរ​វ័យ​ក្មេង
ដៃគូរ និង ទីតាំង: អង្គការ​គាំពារ​បេតិកភណ្ឌ​/បន្ទាយមានជ័យ

សរុប​ទឹកប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក - $866 588

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស   
សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក