ប្រវត្តិរូបនាយក FBI
លោក Robert Mueller នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)
លោក Robert Mueller ត្រូវបានតែងតាំងដោយលោកប្រធានាធិបតី George W. Bush ហើយ បានក្លាយជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធទី ៦ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០១ ។
លោក Mueller បានកើតនៅទីក្រុង New York ហើយបានធំដឹងក្ដីនៅក្រៅទីក្រុង Philadelphia ។ លោកបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ១៩៦៦ ហើយបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតខាងទំនាក់ទំនងអន្ដរជាតិ ពីសាកលវិទ្យាល័យក្រុង New York ក្នុងឆ្នាំ ១៩៦៧ ។
បន្ទាប់មក លោកបានចូលរួមជាមួយកងម៉ារីនសហរដ្ឋអាមេរិក ដោយលោកបានធ្វើជានាយទាហាន អស់រយៈពេល ៣ ឆ្នាំ ហើយបានដឹកនាំកងអនុសេនាតូចកំាភ្លើងដៃ ក្នុងកងពលធំទីបីរបស់កងម៉ារីន នៅ ប្រទេសវៀតណាម ។ លោកបានទទួលរង្វាន់ផ្កាយសំរិទ្ធ (Bronze Star) មេដាយសរសើរពីកំលាំងជើងទឹក (Navy Commendation Medal) ចំនួន ២ រង្វាន់បេះដូងពណ៌ស្វាយ (Purple Heart) និងរង្វាន់សញ្ញា លេខបូកបញ្ជាក់ពីភាពក្លាហានក្នុងប្រទេសវៀតណាម (Vietnamese Cross of Gallantry) ។
បន្ទាប់ពីបំរើការងារក្នុងកងទ័ព លោក Mueller បានទទួលសញ្ញាប័ត្រច្បាប់ពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ Virginia នៅឆ្នាំ ១៩៧៣ ហើយបានបំរើការងារអោយទស្សនាវដ្ដីច្បាប់ ។
ក្រោយពេលបញ្ជប់ការសិក្សា លោក Mueller បានធ្វើជាអ្នកច្បាប់នៅទីក្រុង San Francisco រហូតដល់ឆ្នាំ ១៩៧៦ ។ បន្ទាប់មក លោកបានបំរើការងារក្នុងការិយាល័យព្រះរាជអាជ្ញាសហរដ្ឋអាមេរិក អស់់រយៈពេល ១២ ឆ្នាំ ដោយដំបូងនៅក្នុងស្រុកភាគខាងជើង California ក្នុងទីក្រុង San Francisco ដែលនៅទីនោះ លោកបានឡើងជាប្រធានផ្នែកព្រហ្មទណ្ឌ ។ ក្នុងឆ្នាំ ១៩៨២ លោកបានដូរទៅធ្វើការនៅទី ក្រុង Boston ដោយមាននាទីជាព្រះរាជអាជ្ញារងសហរដ្ឋអាមេរិក ដែលនៅពេលនោះ លោកបានធ្វើការស៊ើប អង្កេតនិងនាំយកមកកាត់ទោសនូវករណីបន្លំលុយធំៗ ភេរវករ និងករណីពុករលួយរបស់មន្ដ្រីសាធារណៈ ព្រមទាំងករណីឃុបខិតក្នុងការជួញដូរគ្រឿងញឿន និងករណីគៃបន្លំលុយជាអន្ដរជាតិ ។
ក្រោយពីធ្វើជាដៃគូក្នុងក្រុមហ៊ុនច្បាប់ Hill និង Barlow នៅទីក្រុង Boston លោកត្រូវបានហៅ អោយចូលបំរើការងារមន្ដ្រីរដ្ឋការវិញ ។ ក្នុងឆ្នាំ ១៩៨៩ លោកបានធ្វើជាជំនួយការអោយរដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌សហរដ្ឋអាមេរិក គឺលោក Richard L. Thornburgh ។ ក្នុងឆ្នាំបន្ទាប់ លោកបានទទួលបន្ទុកផ្នែក ព្រហ្មទណ្ឌ ។ ក្នុងមុខតំណែងនេះ លោកបានធ្វើការលើករណីកាត់ក្ដីនានា ដែលរួមមានទាំងការកាត់ទោសមេ ដឹកនាំប្រទេសប៉ាណាម៉ា គឺលោក Manuel Noriega ករណីបំផ្ទុះគ្រាប់បែកក្នុងយន្ដហោះ Lockerbie Pan Am 103 ការកាត់ទោសឧក្រិដ្ឋជន John Gotti ។ ក្នុងឆ្នាំ ១៩៩១ លោកជាប់ឆ្នោតជាសមាជិកសមាគមមេ ធាវីកាត់ក្ដីអាមេរិក ។
ក្នុងឆ្នាំ ១៩៩៣ លោក Muelller បានក្លាយជាដៃគូរបស់ក្រុមហ៊ុន Hale និង Dorr នៅទីក្រុង Boston ដែលមានឯកទេសខាងច្បាប់ទាក់ទងនឹងករណីបទល្មើសស្មុគស្មាញក្នុងការិយាល័យ ។ លោកបាន ត្រឡប់មកបំរើការងាររដ្ឋការវិញក្នុងឆ្នាំ ១៩៩៥ ជាអ្នកច្បាប់ជាន់ខ្ពស់ ក្នុងផ្នែកឃាតកម្មនៃការិយាល័យព្រះ- រាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំនៅមណ្ឌល Colombia ។ ក្នុងឆ្នាំ ១៩៩៨ លោក Muelller ត្រូវបានតែង តាំងជាព្រះរាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង San Francisco ហើយលោកបានកាន់តំណែងនេះ រហូតដល់ឆ្នាំ ២០០១។ បន្ទាប់មក លោកបានធ្វើជាអនុរដ្ឋមន្ដ្រីស្ដីទីក្រសួងយុត្ដិធម៌អាមេរិកអស់រយៈពេលជា ច្រើនខែ មុននឹងក្លាយជានាយក FBI ។
លោក Mueller និងភរិយាលោកឈ្មោះ Ann មានកូនស្រី ២ នាក់ ។