កម្មវិធីផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ (Educational Exchange)
ការឆ្លើយតបវិញទៅនឹងកម្មវិធីអ្នកធ្វើទស្សនៈកិច្ចផ្លាស់ប្ដូរ (Exchange Visitors’ Feedback)
 |
| Exchange Visitors’ |
តើអ្នកដែលបានចូលរួមនៅក្នុងកម្មវិធីអ្នកធ្វើទស្សនៈកិច្ចផ្លាស់ប្ដូរគ្នា ឬកម្មវិធីប្រហាក់ប្រហែលគ្នានេះដែលឧបត្ថម្ភដោយទីភ្នាក់ងារផ្នែកពត៌មានរបស់សហរដ្ឋអាមេរិក (USIA) ទេ? បើបានចូលរួម យើង ចង់ដឹងពីអ្នក ។ មនុស្សជាច្រើនដូចអ្នកដែលបានចូលរួមមានការយល់ដឹងនិងបទពិសោធន៍ដោយផ្ទាល់ស្ដីពីការចែករំលែកនិងផ្លាស់ប្ដូរការយល់ដឹងរបស់គេស្ដីពីសង្គមនិងនយោបាយរបស់សហរដ្ឋអាមេរិក ជាមួយនឹងអ្នកដទៃ ។ ពួកយើងដែលបំរើការនៅការិយាល័យកិច្ចការអប់រំនិងវប្បធម៌ សូមអញ្ជើញអ្នកចូលរួមនៅក្នុង កម្មវិធីផ្លាស់ប្ដូរគ្នា សហការីដែលបំរើការនៅក្នុងអង្គការទទួលជំនួយថវិកា អង្គការមិនមែនរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ បុគ្គលិកនៃស្ថានទូតអាមេរិក ទីភ្នាក់ងាររៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ដនិងភាគីដទៃទៀតដែលមានការពាក់ព័ន្ធ អោយធ្វើការអធិប្បាយថាតើអ្នកចូលរួមក្នុងកម្មវិធីកន្លងមកនិងកម្មវិធីបច្ចុប្បន្នផ្លាស់ប្ដូរ បទពិសោធន៍និងការយល់ឃើញរបស់គេយ៉ាងដូចម្ដេចស្ដីពីគោលនយោបាយនិងសង្គមរបស់អាមេរិក ហើយរៀបរាប់ការកសាងទំនាក់ទំនងក្នុងលក្ខណៈផ្ទាល់ខ្លួនឬលក្ខណៈស្ថាប័នតាមរយៈបទពិសោធន៍ទាំងនេះ ។ ពត៌មាននេះអាចជួយយើងក្នុងការវាយតំលៃផលនៃ “ពិភពលោកជាក់ស្ដែង“ ដែលមានទៅលើទំនាក់ទំនង ផ្លាស់ប្ដូរគ្នាជាអន្ដរជាតិ ។
ដើម្បីប្រើប្រាស់មតិយោបល់របស់លោក អ្នក អោយមានប្រសិទ្ធិភាពយើងបានបង្កើតបណ្ដុំពត៌មានមួយសំរាប់តាមដានផលដែលកម្មវិធីទាំងនេះមានទៅលើអ្នកដទៃ ។ សូមចំណាំថាមតិដែលដាក់ទៅត្រូវបានទុកនៅក្នុងបណ្ដុំឯកសារចំហ ដែលសាធារណៈទូទៅអាចមើលបាន ដូច្នេះមិនត្រូវមានអ្វីជាការលាក់កំបាំងទេ ។ សូមចំណាំផងដែរថា ដោយសារទំហ៊ំនៃកម្មវិធីកុំព្យូទ័រនៅពេលនេះមានកំរិតនៅក្នុងក្រសួងការបរទេស យើងទទួលតែមតិជាភាសាអង់គ្លេសទេ ។