តំលៃសេវាទិដ្ឋាការ
បេក្ខជនសុំទិដ្ឋាការមិនមែនអន្ដោប្រវេសន៍
ត្រូវបង់កំរៃដាក់ពាក្យុចំនួន ១៣១ ដុល្លាអាមេរិក (គិតចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០០៨ ទៅ) មុនពេលសំភាសន៍ ហើយទឹកប្រាក់នេះមិនអាចប្រគល់ជូនវិញទេ ទោះបីជាលោកអ្នកពុំមានលក្ខណៈសម្បត្ដិសមស្របដើម្បីទទួលទិដ្ឋាការអាមេរិកក៏ដោយ។
បេក្ខជនសុំទិដ្ឋាការប្រភេទ J, F និង M (ទិដ្ឋាការសិស្ស និងកម្មវិធីផ្លាស់ប្ដូរសិស្ស)៖
ត្រូវបង់ប្រាក់ថ្លៃ SEVIS មួយចំនួនទៀតសំរាប់ប្រព័ន្ធទិន្នន័យត្រួតពិនិត្យពត៌មានសិស្ស-និស្សិតបរទេសរបស់នាយកដ្ឋានសេវាកម្មជនជាតិអាមេរិកាំង និងអន្ដប្រវេសន៍សហរដ្ឋអាមេរិក ។ សំរាប់ពត៌មានអំពីការបង់ប្រាក់ថ្លៃ SEVIS តាមសេវា កម្មផ្ទេរប្រាក់ Western Union សូមមើលគេហទំព័រ www.ice.gov/graphics/sevis/i901/wu_instr.htm
បេក្ខជនទិដ្ឋាការអន្ដោប្រវេសន៍
កំរៃសំរាប់ដាក់ពាក្យសុំទិដ្ឋាការអន្ដោប្រវេសន៍ភាគច្រើនត្រូវបង់នៅសហរដ្ឋអាមេរិកដោយសមាជិកក្រុមគ្រួសារ ឬនិយោជករបស់គេពេលចាប់ផ្ដើមដាក់ឯកសារធានា ។
ប្រសិនបើត្រូវការពត៌មានបន្ថែមអំពីតំលៃរបស់ទិដ្ឋាការអន្ដោប្រវេសន៍ ទិដ្ឋាការមិនមែនអន្ដោប្រវេសន៍ និងសេវាទិដ្ឋាការពិសេសផ្សេងៗទៀត សូមមេត្ដាអានវិបសាយខាងក្រោមនេះ ៖