ព្រះមហាក្សត្រសីហមុនីចូលរួមអបអរសាទរខួបឆ្នាំទី ១ នៃទីភ្នាក់ងារ Peace Corps នៅកម្ពុជា
ព្រះបរមរាជវាំង ភ្នំពេញ
ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៨
 |
ព្រះមហាក្សត្រ ព្រះបាទនរោត្ដមសីហមុនី (ជួរមុខ ទី ៥ រាប់ពីខាងឆ្វេង) ថតរូបជាមួយអ្នកស្ម័គ្រចិត្ដ និងបុគ្គលិកទីភ្នាក់ងារ Peace Corps នៅក្នុង ព្រះបរមរាជវាំង ។ រូបពង្រីក |
ដើម្បីរំលឹកខួបលើកទី ១ នៃសកម្មភាពការងាររបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា ព្រះមហាក្សត្រ នរោត្ដមសីហមុនីបានរៀបចំទទួលស្វាគមន៍អ្នកស្ម័គ្រចិត្ដ និងបុគ្គលិករបស់ទីភ្នាក់ងារ Peace Corps ប្រចាំនៅកម្ពុជាក្នុងព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញ ។ ព្រះអង្គបានសំដែងអំណរព្រះគុណដល់អ្នកស្ម័គ្រចិត្ដទាំងនោះដែលបានធ្វើការងារដើម្បីប្រជាជនកម្ពុជា ហើយបានថ្វាយព្រះរាជអំណោយដល់ពួកគេ ព្រមទាំងបានថតរូបរួមជាមួយពួកគេថែមទៀតផង ។
អ្នកស្ម័គ្រចិត្ដទាំងនោះបានទទួលព្រះមហាក្សត្រជាភាសាអង់គ្លេស និងភាសាខ្មែរ ហើយពួកគេបានសំដែងទឹកចិត្ដរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយបានរស់នៅតាមសហគមន៍ជនបទ និងបង្រៀនភាសាអង់គ្លេសតាមវិទ្យាល័យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគនានា ។ លោក Van Nelson នាយកទីភ្នាក់ងារ Peace Corps ប្រចាំនៅកម្ពុជា បានថ្វាយព្រះមហាក្សត្រសីហមុនីនូវគំនូរមានស៊ុំជុំវិញមួយ របស់វិចិត្រករអាមេរិកម្នាក់ឈ្មោះ Norman Rockwell តាងនាមអោយលោក Ron Tschetter នាយកទីភ្នាក់ងារ Peace Corps ។
ទីភ្នាក់ងារ Peace Corps បានចាប់ផ្ដើមកម្មវិធីរបស់ខ្លួននៅប្រទេសកម្ពុជា នៅខែមេសា ឆ្នាំ ២០០៧ ដោយមានអ្នកស្ម័គ្រចិត្ដចំនួន ២៩ នាក់ចុះបង្រៀនភាសាអង់គ្លេសតាមវិទ្យាល័យទុទិយភូមិ និង ជួយពង្រឹងជំនាញភាសាអង់គ្លេស និងជំនាញបង្រៀនភាសាអង់គ្លេសដល់គ្រូកម្ពុជា ។ តែការងាររបស់អ្នកស្ម័គ្រចិត្ដទាំងនោះមិនមែនមានត្រឹមតែការបង្រៀននៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះទេ ។ ពួកគេថែមទាំងបានសហការជាមួយមនុស្ស និងក្រុមមនុស្សនៅតាមសហគមន៍ដែលពួកគេកំពុងធ្វើការ ដើម្បីពង្រឹងសកម្មភាព សហគមន៍ប្រកបដោយនិរន្ដភាព ដើម្បីលើកកំពស់គុណភាពនៃជីវិតរស់នៅតាមសហគមន៍ខ្មែរ ក្នុងខេត្ដកំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កំពត បាត់ដំបង និងសៀមរាប ។ ទីភ្នាក់ងារ Peace Corps រំពឹងថា នឹងមានអ្នកស្ម័គ្រចិត្ដចំនួន ៣០ នាក់ថែមទៀតមកចូលរួមក្នុងកម្មវិធីនេះនៅប្រទេសកម្ពុជា នារដូវក្ដៅនេះ ដែលជាការធ្វើអោយកម្មវិធីនេះអាចពង្រីកដល់ខេត្ដជាច្រើនថែមទៀត ។