jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

សហរដ្ឋ​អាមេរិក​បើក​សិក្ខាសាលា​ស្ដីពី​ការ​ធ្វើ​កោសល្យវិច័យ​សំរាប់​មន្ដ្រី​អនុវត្ដ​ច្បាប់​កម្ពុជា

មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ចារកម្ម ភ្នំពេញ
ថ្ងៃទី ១៣ ខែ​មិថុនា ឆ្នាំ ២០០៨

Forensics Workshop
សិក្ខាកាម​ម្នាក់​ក្នុង​សិក្ខាសាលា​ប្រមូល
ភស្ដុតាង ក្នុង​ការ​សំដែង​ការ​ស៊ើបអង្កេត
កន្លែង​ប្រព្រឹត្ដ​បទ​ល្មើស ​។  រូប​ពង្រីក

          ភ្នាក់ងារ​ពិសេស​មក​ពី​មន្ទីរ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​របស់​កង​នាវា​សហរដ្ឋ​អាមេរិក  (US Naval Criminal Investigative Service ឬ NCIS) បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​វិទ្យាសាស្ដ្រ​កោសល្យវិច័យ និង​ត្រួត​ពិនិត្យ មើល​ទីកន្លែង​ប្រព្រឹត្ដ​បទឧក្រិដ្ឋ សំរាប់​មន្ដ្រី​អនុវត្ដ​ច្បាប់​កម្ពុជា ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៣ ខែ​មិថុ នា ឆ្នាំ ២០០៨ ។ វគ្គ​នេះ​មាន​បំណង​បង្រៀន​មន្ដ្រី​អនុវត្ដន៍​ច្បាប់​នូវ​ភស្ដុតាង​ផ្សេង​ៗ (ដាន រូបវ័ន្ដ ឌីអិនអេ ជីវសាស្ដ្រ ស្នាមដិត) និង វិធី​រៀបចំ​ពិនិត្យ​និង​រក្សា​ទុក​ភស្ដុតាង​កោសល្យវិច័យ​នៅ​កន្លែង​ប្រព្រឹត្ដ​បទឧក្រិដ្ឋ ។ គ្រូ​បង្ហាត់​នឹង​ធ្វើ​ការ​បង្រៀន​នៅ​ក្នុង​ថ្នាក់ ហើយ​បន្ទាប់​មក​បង្រៀន​លើ​ការ​អនុវត្ដន៍​ជាក់ស្ដែង​ដើម្បី​អោយ​អ្នក​រៀន​យល់​ពី​ខ្លឹមសារ​មេរៀន ហើយ​អាច​ធ្វើ​បង្ហាញ​នូវ​បច្ចេកទេស​ក្នុង​ការ​ពិនិត្យ និង​រៀបចំ​ភស្ដុតាង​កោសល្យវិច័យ ។

          ភ្នាក់ងារ​ពិសេស​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​កោសល្យវិច័យ​របស់ NCIS និង​លោកស្រី Kiyomi Griffey គ្រូ​បង្ហាញ​ក្នុង​សិក្ខាសាលា បាន​មាន​ប្រសាសន៍​ថា "សិក្ខាសាលា​នេះ​គឺជា​បទពិសោធន៍​មួយ​យ៉ាង​ល្អ ដោយ​មន្ដ្រី​កម្ពុជា​និង​មន្ដ្រី​អាមេរិក​បាន​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។"

          សិក្ខាកាម​ចំនួន ២៤ នាក់​នឹង​ចូលរួម​ក្នុង​វគ្គ​រៀនសូត្រ​រយៈពេល​មួយ​សប្ដាហ៍​នេះ ។ សិក្ខាកាម​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម នគរបាល​ជាតិ​កម្ពុជា​និង​កង​រាជ​អាវុធ​ហាត់​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ។ 

           NCIS ធ្លាប់​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដូចគ្នា​នេះ​ដល់​មន្ដ្រី​អនុវត្ដន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រទេស​ម៉ាល់ឌីវ និង​ប្រទេស​ឥណ្ឌូនេស៊ី ផង​ដែរ​។

          NCIS គឺជា​សាខា​ផ្នែក​ពង្រឹង​ច្បាប់ និង​ប្រឆាំង​ភេរវកម្ម​របស់​មន្ទីរ​កង​នាវា​សហរដ្ឋ​អាមេរិក​។ NCIS គឺជា​ក្រុម​ភ្នាក់ងារ​អ្នក​ស៊ើបអង្កេត អ្នក​ឯកទេស​ខាង​កោសល្យវិច័យ អ្នក​ឯកទេស​ខាង​កិច្ចការ​សន្ដិសុខ អ្នក​វិភាគ និង​បុគ្គលិក​ជំនួយ ដែល​មាន​លក្ខណៈ​ពិសេស មាន​ជំនាញ និង​សមត្ថភាព​ច្បាស់លាស់ ។ ក្រុម​នេះ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ក្នុង​ស្រុក​និង​បរទេស សហព័ន្ធ​រដ្ឋ ដើម្បី​ប្រឆាំង និង ស៊ើបអង្កេត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូចជា​ភេរវកម្ម ចារកម្ម ការ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ មនុស្សឃាត ការ​រំលោភ​ផ្លូវ​ភេទ ការ​រំលោភ​ធ្វើ​បាប​កុមារ ការ​បង្ករ​អគ្គីភ័យ ការ​បន្លំ​បោកប្រាស់ និង​រឿង​ជា​ច្រើន​ទៀត ។ ការងារ​របស់ NCIS ត្រូវ​បាន​ផលិត​ផ្សាយ​ជា​រឿង​ភាគ​តាម​ទូរទស្សន៍ ដោយ​ដាក់​ចំណងជើង​តាម​ឈ្មោះ​របស់​ក្រុម​នេះ​។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក