ឯកអគ្គរដ្ឋទូត Rodley ទទួលគណប្រតិភូ ពីវិចិត្រសាល Freer និង Sackler
ភ្នំពេញ
ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០០៩
|
ពិធីមានការចូលរួមរបស់តំណាងផ្នែក ជំនួញ និងសិល្បៈនៅភ្នំពេញ។ រូបពង្រីក |
នៅល្ងាចថ្ងៃទី ២៦ ខែតុលា លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Carol A. Rodley បានរៀបចំពិធីមួយនៅនិវេសដ្ឋានរបស់លោកស្រី ដើម្បីទទួលមន្រ្តីមកពីវិចិត្រសាល Freer និង Sackler ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងដើម្បីប្រកាសការដាក់តាំងនៅពេលខាងមុខនេះ នូវវត្ថុសិល្បៈធ្វើពីលោហៈធាតុផ្សំពីសម័យអង្គរ នៅវិចិត្រសាល Sackler នៅខែឧសភា ឆ្នាំ ២០១០។ ពិធីក្នុងរាត្រីនោះមានការចូលរួមនៃតំណាងពាណិជ្ជករ និងតំណាងផ្នែកសិល្បៈ នៅភ្នំពេញ ហើយក៏ជាឱកាសសំរាប់អោយភ្ញៀវជជែកផ្លាស់ប្តូរយោបល់គ្នាពីសិល្បៈ នៅក្នុងប្រទេសទាំងពីរ ហើយនិងលទ្ធភាពធ្វើការផ្លាស់ប្តូរគ្នា នៅពេលអនាគត។
ព័ត៌មានធំមួយគឺការប្រកាសពីការដាក់តាំងវត្ថុសិល្បៈ ដែលនឹងមានធ្វើផងដែរនៅសារៈមន្ទីរ Getty នៅទីក្រុង Los Angeles បន្ទាប់ពីការដាក់តាំងនៅវិចិត្រសាល Sackler ។ វត្ថុសិល្បៈធ្វើពីលោហៈធាតុផ្សំទាំងនេះ ដែលខ្ចីពីសារៈមន្ទីរជាតិកម្ពុជា នឹងធ្វើអោយទស្សនិកជនជាច្រើនបានឃើញភាពអស្ចារ្យនៃសម័យអង្គរ ហើយសំរាប់ពួកគេជាច្រើន វាគឺជាការបានដឹងនិងបានលឺពីសិល្បៈ និងប្រវត្តិសាស្រ្តខ្មែរជាលើកដំបូង។ ក្នុងការថ្លែងរបស់លោកស្រីក្នុងពេលនោះ លោកស្រីឯកអគ្គរដ្ឋទូត Rodley បានបញ្ជាក់ថា “វាជាជំហានដំបូងដ៏សំខាន់មួយ តែខ្ញុំសង្ឃឹមថា វានឹងមិនចប់ត្រឹមហ្នឹងទេ។ ពួកយើងដែលរស់នៅក្នុងទីក្រុងភ្នំពេញ ដឹងថា សិល្បៈនៅទីនោះសឹងតែមានភាពធ្វើអោយគេមានការស្ញប់ស្ញែង ហើយខ្ញុំសង្ឃឹមថា អស់លោក លោកស្រីដែលមកពីបរទេស អាចមានអារម្មណ៍ថាមានថាមពលនៅក្នុងខ្លូន នៅយប់នេះ ហើយថា វានឹងនាំអោយមានការដាក់តាំងផ្សេងទៀត នៅពេលអនាគត។