jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  លោកស្រី​ភារធារី អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

បុគ្គលិកក្នុងស្រុករបស់ស្ថានទូត​បន្ដ​ប្រពៃ​ណីផ្ដល់​អំណោយ​ដល់​សហគមន៍

ក្រុងកែប
ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៨


FSN Donations 
  បុគ្គលិកស្ថានទូតថតរូបជាមួយគ្រូនិងកូនសិស្ស នៅ​សា លា​បឋម​សិក្សា​ដំណាក់​ចង្អើរ ។ រូបពង្រីក 

គណកម្មាធិការសប្បុរស ដែល​បង្កើត​ឡើង​ដោយ​បុគ្គលិក​ក្នុង​ស្រុក​របស់​ស្ថាន​ទូត​អាមេ​រិក ដែល​ហៅ​ជា​អក្សរ កាត់​ថា FSN ក្នុង​ពេល​ថ្មីៗនេះ បាន​ធ្វើអំណោយ​សៀវ​ភៅ និងប្រដាប់​ក្មេង​លេង​ក្នុង​សួន​កុមារ ដល់​សាលា បឋម​សិក្សា​ចំការ​បី ក្នុង​ខ័ណ្ឌ​ដំណាក់​ចង្អើរ ក្រុង​កែប ។ អំណោយ​នេះ ដែល​មាន​ទឹក​ប្រាក់​ជាង ៥០០ ដុល្លា រួម​មាន​ក្ដារ​ជិះចុះ​ឡើង គ្រឿង​រំអិល កូន​សៀវ​ភៅ​កត់​ត្រា និងខ្មៅ​ដៃចំនួន ៤០០ ឯកសារ​អាន និងនំ​ចំនួន ២ កេះ ។

សាលាបថមសិក្សាចំការបីមាន​គ្រូ​ចំនួន ១២ នាក់ និង​កូន​សិស្ស​ជាង ៤០០ នាក់ ។ សា​លានេះ​ស្ថិត​នៅ​ក្នុង អតីត​តំបន់​ទីតាំង​ឈរជើង​ខ្មែរ​ក្រហម ជា​តំបន់​ដែល​ទាហាន​ខ្មែរ​ក្រហម​បាន​ពួនស្ទាក់​វាយ​រថភ្លើង​ដឹក​អ្នក ដំណើរ ហើយ​សំលាប់​ទេសចរ​បរទេស ៣ នាក់ ក្នុង​ឆ្នាំ ១៩៩៤ ។
លោក ណាក់ សៅ ដែល​ជា​នាយក​សា​លា បាន​សំដែង​អំណរ​គុណ​ចំពោះ​អំណោយ ហើយ​បាន​មាន​ប្រសាសន៍​ថា កូន​សិស្ស   ៉ សប្បាយ​នឹងលេង​នៅ​សួន​នោះ​ណាស់ គឺពួក​គេលេង​តាំងពី​ព្រឹក​រហូត​ដល់​យប់ ។

ក្រៅពីសំដែងអំណរគុណចំពោះ​អំណោយ​សំរាប់​សា​លា​រៀន លោក ទេព យុទ្ធី អភិបាល​ខ័ណ្ឌ​ដំណាក់​ចង្អើរ បាន​សំដែង​អំណរ​គុណ​ចំពោះ​ការ​ជួយ​របស់​រដ្ឋាភិ​បាលសហ​រដ្ឋអា​មេ​រិក ដល់​តំបន់​នោះ ក្នុង​អំ​ឡុង​ពេល​រាប់​ឆ្នាំ​កន្លង​មក ដែល​រួម​ទាំង​ការ​កសាង​ឱសថ​ស្ថាន​មួយ ដែល​ស្ថិត​នៅ​ចំងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ពីសា​លារៀន និង​ការ​បង្រៀន​ជំនាញ​ដល់​អតីត​ទាហាន​ខ្មែរ​ក្រហម ។
លោកស្រី ភួង សុផល បុគ្គលិកស្ថានទូតអា​មេ​រិក បាន​មាន​ប្រសាសន៍​តាង​នាម​អោយ​គណៈ​កម្មា​ធិការ សប្បុរស​ថា  ៉ទោះ​បីជា​អំណោយ​នេះ​មិន​អាច​បំពេញ​សេច​ក្ដីត្រូវ​ការ​ទាំង​អស់​របស់​សា​លា​ក្ដី តែ​វា​តំណាង អោយ​ទឹក​ចិត្ដ​សប្បុរស និង​មនោ​សញ្ចេតនា​ជា​បង​ប្អូន របស់​បុគ្គលិក​ស្ថានទូត​អាមេ​រិក ចំពោះ​កូន​សិស្ស និង​គ្រូ របស់​សា​លា​ដំណាក់​ចង្អើរ  ។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ ២០០៤ មក គណៈ​កម្មា​ធិការ​សប្បុរស​របស់​បុគ្គ​លិក​ក្នុង​ស្រុក​របស់ ស្ថាន​ទូត​អាមេ​រិក បាន​ផ្ដល់​ជំ​នួយដែល​គិត​ជាទឹក​ប្រាក់​ជិត ៧០០០ ដុល្លា​អាមេ​រិក ជា​អំណោយ​ស្បៀង​អា​ហារ ដល់​គ្រួសារ​ខ្សត់​ខ្សោយ​ អណ្ដូង​ទឹក​ដល់​សហ​គមន៍​ជន​បទ សៀវ​ភៅ និងប្រដាប់​ក្មេង​លេង នៅ​តាម​សា​លាបឋម​សិក្សា និង​មតេយ្យ​សា​លា ។ គណៈ​កម្មាធិ​ការនេះ​បាន​រៃ​អង្គាស​ប្រាក់​តាម​រយៈ​ការ​លក់​មួក​និង​អាវ​យឺត​​របស់​ស្ថាន​ទូត​អាមេ​រិក អំណោយ​ពីសប្បុរស​ជន និងប្រាក់​អំណោយ​របស់​មូល​និធិ J. Kirby Foreign Service Trust ។ គណៈ​កម្មា​ធិការ​សូម​សំដែង​អំណរ​គុណ​ចំពោះ​អ្នក​ទាំង​ឡាយ​ដែលបាន​គាំទ្រ​ការ​ងាររ​បស់​គណៈ​​កម្មា​ធិការ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- រូបថត -
រូបថត

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក